ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

អ្នកខេត្ត​កំពង់ឆ្នាំង ភាគ​ច្រើន ផលិត​ក្អមឆ្នាំង និង​វត្ថុ​អនុស្សាវរីយ៍ ធ្វើអំពីដី ដែលជា​មរតក​ដូនតា

កំពង់ឆ្នាំង ៖ លោក សុខ នាង អាយុ៣៤ឆ្នាំ មានទីលំនៅក្នុង ភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលជា​អ្នក​ដើរប្រមូលទិញ ក្អម ឆ្នាំង និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ យកមកលក់ នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា បាន​និយាយថា គាត់បានប្រកបរបរដើរលក់ ក្អម ឆ្នាំងដី នេះ អស់រយៈពេលជិត១០ឆ្នាំ មកហើយ ដោយដឹកតាមរទេះគោ លក់នៅ​ក្នុង​រាជធានីភ្នំពេញ និងខេត្តនានា មានដូចជា ខេត្តព្រៃវែង ស្វាយរៀង និងខេត្តផ្សេងៗទៀត ។

លោកបានបន្តទាំងទឹកមុខ ស្រស់ស្រាយថា នៅឆ្នាំនេះ លោកបានដើរប្រមូលទិញក្អម ឆ្នាំងរបស់ប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ ដែលស្មូនអំពីដីឥដ្ឋរបស់អ្នកភូមិអណ្តូងឫស្សី យកទៅលក់ ដោយក្នុងមួយជើងៗ ត្រូវចំណាយពេល ចាប់ពី ៣ថ្ងៃ ទៅ៧ថ្ងៃ ទើប​ត្រឡប់ទៅយកទៀត ដោយក្នុងនោះ បានទូទាត់ផាត់ថ្លៃហូបចុកចេញ បានសល់ប្រាក់ ពី៤០ ទៅ ៦០ ម៉ឺនរៀលដែរ។

លោកពូ មឿន ព្រមទាំងក្រុមគ្រួសារ ជាអ្នកប្រកបរបរធ្វើក្អមឆ្នាំងដី ដែលស្មូនពីដីឥដ្ឋ បានរៀបរាប់ថា ក្រៅពីជួយធ្វើ និងផលិត​ក្អមឆ្នាំងដី និងរបស់របរដែលស្មូនពីដីនោះ គឺរូបគាត់ក៏បានដឹកតាមម៉ូតូ រ៉ឺម៉ក យកមកលក់នៅរាជធានីភ្នំពេញដែរ ដោយក្នុង​មួយ​ជើង រូបគាត់ត្រូវចំណាយពេល ៣ ទៅ៥ថ្ងៃ ទើបត្រឡប់មកផ្ទះវិញ ហើយអាចចំណេញប្រាក់បាន ចាប់ពី ៨០ម៉ឺន ទៅ ១លានរៀន ឬលើសពីនេះ ក៏មានដែរ ព្រោះរបស់ទាំងនេះ គឺលោក និងក្រុមគ្រួសារ ផលិតដោយខ្លួនឯងផ្ទាល់ គ្មានទទួល​ទិញ​ពីអ្នកភូមិណា យកមកលក់ ចំណេញក្បាលកាក់នោះទេ។

លោកបានប្រាប់ពីផលិតផល អំពីដីទាំងនោះថា ការផលិតរបស់របរអំពីដីទាំងនេះ គឺពួកគាត់បានចេះតៗគ្នា មកពីដូនតាច្រើន​ជំនាន់មកហើយ តែគ្រាន់ពីមុនធ្វើដោយដៃ ហើយប្រើដោយកម្លាំងសុទ្ធសាធ ប៉ុន្តែមកដល់សម័យឥឡូវ ជាសម័យជឿនលឿន មានការរីកចំរើនផ្នែកបច្ចេកវិទ្យាទំនើប និងមានរបស់របរប្រើប្រាស់ ដោយស្វ័យប្រវត្តិ ដោយអគ្គិសនីនោះ ហើយវាក៏អាចកាត់​បន្ថយការប្រើប្រាស់ដោយកម្លាំង បានមួយភាគនោះ ម្យ៉ាងវាជួយឲ្យមានការរីកចំរើន បានច្រើនជាងមុនផងដែរ។

ពីមុនមកពេលមិនទាន់មានឧបករណ៍ស្វ័យប្រវត្តិ គឺការផលិត មានការយឺតយ៉ាវណាស់ ពេលធ្វើម្តងៗ ត្រូវដើរក្រឡឹង រាប់រយជុំ ទម្រាំធ្វើបានរបស់មួយៗ វាពិបាកណាស់ ទម្រាំបានរបស់នីមួយៗនោះ។

លោកបានបន្តថា ក្នុងក្អម ឬឆ្នាំង ក្នុងមួយ គឺមានតំលៃ ទៅតាមទំហំធំ ឬតូច ២.៥០០រៀល ទៅ ៤.០០០រៀល ហេតុនេះ​ហើយ ទើបប្រជាពលរដ្ឋ និងអ្នកស្មូនឆ្នាំង នៅខេត្តកំពង់ឆ្នាំង នៅតែបន្តនាំគ្នា ការពារ និងអភិរក្ស រហូតមកដល់សព្វថ្ងៃនេះ។

ដោយសារតែការចេះផលិត ក្អមឆ្នាំង និងវត្ថុអនុស្សារីយ៍ ដែលជាមរតក ពីដូនតាខ្មែរ បន្សល់ទុកឲ្យប្រជាពលរដ្ឋ នៅខេត្តកំពង់​ឆ្នាំង ដែលប្រកបរបរស្មូនឆ្នាំង ផលិតពីដីនោះ ពិតជាមានមោទនភាពណាស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ទៅ​ដល់​ដូនតាជំនាន់មុន ដែលបង្កើតមុខរបរដ៍វិសេសវិសាល ដែលមិនអាចកាត់ថ្លៃបានមួយនេះ ទុកឲ្យកូនចៅជំនាន់ក្រោយ ប្រកប​អាជីពសម្រាប់ចិញ្ចឹមក្រុមគ្រួសារទៅថ្ងៃអនាគត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment