ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ល្បែងស៊ីសង”ឆ្នោតកន្ទុយលេខយួន “បើកកត់យ៉ាងអនាធិបតេយ្យនិងល្បែងតាមប្រព័ន្ធអនឡាញមាន់ជល់.ឡូតូ.ខុសច្បាប់ស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញគេសង្ស័យថាឆ្នាំងបាយ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន.!

ភ្នំពេញ ៖ ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន បានអោយដឹងថាម្ចាស់ទីតាំងល្បែងឆ្នោតកន្ទុយលេខយួនដែលជ្រកក្រោមស្លាកឆ្នោតខ្មែរ”មហាសម្បត្តិ”តាមពិតបើក កត់កន្ទុយលេខយួនគគ្រឹកគគ្រេងនិងល្បែងឡូតូ.មាន់ជល់តាមប្រព័ន្ធអនឡាញ. ដែលស្ថិតនៅក្នុងភូមិចំនួន២គឺទី១/ភូមិជ្រោយអំពិលទី២/ភូមិយកបាត្រក្នុងសង្កាត់ក្បាល កោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គេដាក់ការសង្ស័យថា ឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ប្រភពខ្លះទៀតបានបង្ហើបថា ទីតាំងនីមួយៗត្រូវបានបង់ សួយសារជូនសមត្ថកិច្ចមូលដ្ឋាន ចាប់ពី ៨០មុឺនរៀលទៅ១លានរៀល ទើបបើកកត់ឆ្នោតយួនបានធ្វើអាជីវកម្មបានមកដល់បច្ចុប្បន្ននេះ! មិនអនុវត្តតាមបទបញ្ជាសម្តេចតេជោ អតីត នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។

ប្រភពបានបន្តថា ទីតាំងល្បែងសុីសងកន្ទុយ លេខយួន”ជ្រកក្រោមស្លាកឆ្នោតខ្មែរមហា សម្បត្តិ” និងល្បែងឡូតូ.មាន់ជល់តាមប្រព័ន្ធ អនឡាញខុសច្បាប់នៅតែបន្តបើកដំណើរការ កត់កន្ទុយលេខយួនរហូតរាល់ ថ្ងៃមិនរំខានដល់សមត្ថកិច្ចនិងអាជ្ញាធរសង្កាត់.ខណ្ឌ. ឡើយ។ក្រុមញៀនល្បែងកន្ទុយលេខយួន. ឡូតូ.មាន់ជល់ខុសច្បាប់ទាំងអស់នោះនាំគ្នាមកចាក់កត់ភ្នាល់លេងយ៉ាងគគ្រឹក គគ្រេង ជារៀងរាល់ថ្ងៃ ដាក់តុតូបនៅជញ្ជើមផ្លូវ អាជ្ញាធរនិងសមត្ថកិច្ចមើលមិនឃើញ ទីតាំងឆ្នោតយួនខុសច្បាប់នោះទេ? បណ្ដោ យទុកអោយក្រុមញៀនល្បែងឆ្នោតយួនទាំងនោះបើកកត់លេងដោយសេរី! មហាជនដាក់ការសង្ស័យថាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន បានទទួលលាភ សក្ការៈពី ម្ចាស់បនល្បែងខុសច្បាប់ជា ខែ.ថ្ងៃ រួចអស់ហើយទេដឹង? ទើបបាននាំគ្នារក្សាភាពស្ងៀម ស្ងាត់ មិនបង្រ្កាបសោះ។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្មចោរ លួច.ចោរឆក់. ចោរប្លន់. ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារជាដើមចមកើតចេញពីល្បែងសុីសងនេះឯង។ ហេតុនេះហើយទើបមានការអំពាវ នាវដល់លោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅនិងលោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ មេត្តាដាក់មន្ត្រីដែលមានឆន្ទះចុះពិនិត្យបង្រ្កាបក្នុងភូមិសាស្ត្រ ជ្រោយអំពិលនិងភូមិយកបាត្រ ដែលបុគ្គលនោះហ៊ានបើក កត់កន្ទុយលេខយួនឆ្នោតយួន. មាន់ជល់. ឡូតូ. ខុសច្បាប់នេះផង។ជាពិសេសលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញនិងលោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ នីតិកាលទី៧ សូមចាត់មន្រ្តីក្រោមឱវាទចុះពិនិត្យនិងចាត់វិធានការទប់ ស្កាត់និងបង្រ្កាបទីតាំងបទល្មើសល្បែងសុី សងឆ្នោតកន្ទុយលេខយួន “ជ្រកក្រោមស្លាកក្រុមហ៊ុនឆ្នោតខ្មែរមហាសម្បត្តិ” និង.ឡូតូ. មាន់ជល់តាមប្រព័ន្ធអនឡាញខុសច្បាប់ខាងលើនេះផងទាន ។

សូមរំលឹកថាកាលពីកន្លងទៅសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងដាច់ណាត់អោយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានស្រុក. ក្រុង.ខេត្តណាមិនហ៊ានទប់ស្កាត់និងបង្រ្កាប!ទីតាំងបទល្មើសល្បែងសុីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះ? អាជ្ញាធរសមត្ថ កិច្ចទាំងនោះនិងមានបញ្ហាប្រឈមបាត់បង់ពីតំណែងទៀតផង។ដោយឡែកប៉ុស្តិ៍នគរបាល រដ្ឋបាលក្បាលកោះខណ្ឌច្បារអំពៅ បណ្តោយអោយមានល្បែងសុីសងឆ្នោតកន្ទុយលេខ យួន.”ជ្រកក្រោមស្លាកឆ្នោតខ្មែរមហាសម្បត្តិ ” បើកកត់គគ្រឹក គគ្រេងក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងមិនធ្វើការបង្រ្កាប ។ តើគោលនយោ បាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីដាក់អោយថ្នាក់មូលដ្ឋានអនុវត្ត មានប្រសិទ្ធភាពដែរឬ? បើល្បែងកន្ទុយលេខយួនបើកកត់គគ្រឹងគគ្រេង មិនបង្រ្កាបសោះនោះ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!