ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

គណបក្ស​សង្គ្រោះជាតិ ទាមទារ​យក​តំណែង អភិបាល​រាជ​ធានី​ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោកសម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ បានថ្លែង​នៅក្នុង​ពិធីសំណេះ​សំណាល​ជាមួយ​សមាជិក សមា​ជិកា​ក្រុមប្រឹក្សាឃុំ សង្កាត់រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកាថា គណបក្សសង្គ្រោះជាតិ ទាមទារឲ្យទាល់តែបាន​អភិបាលរាជធានីភ្នំពេញ  ។

មេដឹកនាំគណបក្សសង្គ្រោះជាតិ បានប្រកាសប្តេជ្ញាចិត្ត ក្នុងការទាមទារយកតំណែងអភិបាលរាជធានីភ្នំពេញ ឲ្យទាល់តែបាន ដែលបច្ចុប្បន្ន ស្ថាប័នមួយនេះ គ្រប់គ្រងដោយលោកប៉ា សុជាតិវង្ស ជាអភិបាល។ ការទាមទារតំណែងនេះ គឺដោយសារតែ​សំអាងថា គណបក្សសង្គ្រោះជាតិ ឈ្នះគណបក្សប្រជាជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញ ដោយលទ្ធផល ៧ទល់នឹង៥ នៅក្នុង​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥។

លោកមានប្រសាសន៍ដូច្នេះថា ៖  “យើងទាមទារឲ្យទាល់តែបានអភិបាលក្រុងរាជធានីភ្នំពេញ មកពីគណបក្សសង្គ្រោះជាតិ ដើម្បីគោរពឆន្ទៈប្រជារាស្ត្រ ដូច្នេះសូមបងប្អូនទាំងអស់ ត្រៀមខ្លួនយើងជានិច្ច។ យើងត្រូវពង្រឹងកំលាំង​របស់យើងនៅមូល​ដ្ឋាន ពង្រឹងវិន័យ របស់យើង ស្មារតីយើង យើងប្រមូលកំលាំងរក្សាកំលាំងឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីឈានទៅ​ដល់ដំណាក់កាលមួយទៀត។ នៅភ្នំពេញ យើងបានឈ្នះដាច់លើគណបក្សប្រជាជន ដោយលើសពីរកៅអី យើង៧ គេ៥ ហើយ​បើគិតជាភាគរយយើងឈ្នះច្រើនណាស់” ។

លោកសម រង្ស៊ី បានបញ្ជាក់ថា “ភ្នំពេញ ជាបេះដូង ជាក្បាល មិនយូរមិនឆាប់ តែក្បាលទៅណាហើយ ខ្លួនប្រាណទាំងមូល និងទៅតាមគ្នាហើយ ដូច្នះតួនាទីយើងជាបេះដូង ជាក្បាល ដែលធ្វើជាអ្នកនាំមុខនោះ ឲ្យសឿងជាគំរូ ពីព្រោះយើងជាបេះដូង ជាក្បាល ជាអ្នកដឹកនាំ យើងត្រូវតែខ្លាំង ដើម្បីនាំខេត្តដែលនៅឆ្ងាយៗ បានផ្សព្វផ្សាយចំហាយពីភ្នំពេញ។ យើងឈ្នះកំពង់ចាម យើងឈ្នះភ្នំពេញ ព្រៃវែង កណ្តាល កំពង់ស្ពឺ ហើយនៅពេលបន្តិចទៀត ចំហាយនេះ និងទៅឆ្ងាយទៅ ឈ្នះទូទាំងប្រទេស យ៉ាងយូរមួយឆ្នាំ ពីរឆ្នាំទៀត យើងនឹងឈ្នះ យើងត្រូវយកអំណាចទាំងអស់”៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment