ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងបើកដៃអោយប្រធានស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ១ភូមិក្រសាជេទ ឃុំរំចេក ស្រុក​ព្រះស្ដេច​ ខេត្តព្រៃវែងនិងបក្ខពួកប្រែ ក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយ​.!

ខេត្តព្រៃវែង ៖ ប្រភពថ្មីៗពីក្រុមអាជីវករ​និងឈ្មួញរកស៊ីដឹកជញ្ជូនដែក.គ្រួស.ថ្ម.សុីម៉ង់ត៍និងទំនិញ​ផ្សេងៗឆ្លងកាត់ផ្លូវ ជាតិ លេខ១ ចំណុចភូមិក្រសាជេទ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធដាក់ការសេុីបអង្កេតស្រាវជ្រាវជុំវិញភាពមិនប្រក្រតីពុករលួយរបស់ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ដែលស្ថិតនៅភូមិក្រសាជេទ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែងនិងបក្ខពួកឃុបឃិតប្រព្រឹត្តអំពើពុករលួយ។

ប្រភពបានបន្តថា ប្រធានស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ ១ ភូមិក្រសាជេទ ឃុំ​រំចេក ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង កំពុងសប្បាយចិត្តប្រមូល​លុយ​ចែកគ្នាធ្វើ​មាន​ធ្វើបានយ៉ាង​សុខ​ស្រួលពីក្រុមអាជីវករនិងឈ្មួញដឹកទំនិញឆ្លងកាត់ផ្លូវជាតិមួយនេះ។បើទោះបី​រថយន្ត​ធំៗ​ទាំងនោះផ្ទុក​លើស​ទម្ងន់​ឬមិនលើសទម្ងន់នៅតែ​បង់លុយ លើតុ ក្រោមតុតាមការកំណត់របស់ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនៅចំណុចខាង លើមិនអាចតវាបាន។ដូច្នេះលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​ នីតិកាលទី៧ និងលោក សេង ឈួន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសចាត់វិធានការ​ប្រធានស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវ ជាតិលេខ១ ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយតាមអំពើចិត្តនេះផង។

ប្រភពអាជីវករ​បានបន្ថែមថាទំនិញភាគច្រើនពួកគាត់ដឹកចេញពី​ស្រុក​យួនតាម​ច្រកទ្វារព្រំដែន​អន្តរជាតិបន្ទាយ​ចក្រី និង​ច្រកទ្វារ​ព្រំដែន​អន្តរជាតិបាវិត ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​១ ពួកគាត់ផ្ទុក​លើស​ទម្ងន់ឬ​មិន​លើស​ទម្ងន់ ក៍ត្រូវតែ​បង់​លុយអោយក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ ១ ជា​កំហិត​មិនអាចតវ៉ាបាន។ ​​ក្រុម​ឈ្មួញ​និង​អាជីវករបាន​បន្ថែមទៀតថា ពួកគាត់​ដឹក ជញ្ជូន​ទំនិញឬ​កសិផល​ផ្សេងៗពី​ខេត្ត​នានា ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ ១ ភូមិក្រសាជេទ ឃុំ​រំចេក ​ស្រុក​ព្រះ ស្ដេច ខេត្ត​ព្រៃវែង ដឹកគោរព​តាម​គោល ការណ៍ច្បាប់​កំណត់​ក៏​នៅតែចៀស​មិន​ផុត​ពីបង់លុយឲ្យមន្ត្រីប្រព្រឹត្តពុករលួយប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិលេខ១ ខានមិនបាន។​

ក្រុមអាជីវករសូមអំពាវនាវ​ដល់លោក សួន សុម៉ាលីន អភិបាល ខេត្ត​ព្រៃវែង លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ នីតិកាលទី៧និងលោក សេង ឈួន ចាត់វិធានការ​ទប់ស្កាត់អំពើពុករលួយរបស់ក្រុមស្ថានីយ៍ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​១ ឃុំ​រំចេក ស្រុកព្រះស្តេច អោយមានប្រសិទ្ធភាពផង ។​

​ប្រភព​ពី​មន្ត្រីមន្ទីរ​សសាធារណការខេត្ត​ព្រៃ វែង​បានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត ផ្លូវជាតិ​លេខ​១ ភូមិក្រសាជេទ ឃុំ​រំចេក ស្រុក​ព្រះស្ដេច គាប​យក​លុយឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្តដោយមានការឃុប ឃិត​បើកដៃ​ពី​មន្ត្រី​ធំៗខេត្តផងដែរ​។​ ឈ្មួញ​មួយចំនួន​បាន​ប្រើ ប្រាស់​រថយន្ត​វ៉េ​អង​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ​សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរឆ្លងកាត់មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​១ ឃុំ​រំចេក ស្រុក​ព្រះស្តេច តម្រូវឲ្យ​ម្ចាស់​រថយន្ត ខ្នាតធំ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយ​តាម​ការកំណត់ ជា​ការ​ស្រេច​ដោយ​មិន​ខ្វល់​ពីការបាក់ស្រុតធ្វើអោយខូច​ផ្លូវ ខូច​ស្ពាន​ឡើយ ។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ ភូមិ​ក្រសា​ជេ​ទ ឃុំ​រំចេក ស្រុក​ព្រះស្តេច បានបន្ថែមឲ្យដឹងទៀតថា ពេល​រថយន្ត​ធំៗ ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លង កាត់​មុខ​ស្ថានីយ៍​ជញ្ជីងថ្លឹងរថយន្តគេតែងតែ​សង្កេតឃើញព្រូឡានឬតៃកុងឡាន រត់​យ៉ាង​ប្រសេចប្រសាច​ឆ្លងផ្លូវទៅ​បង់ លុយ​ឲ្យប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹងរថយន្តនឹង​ក្រុម​មន្ត្រី​ប្រចាំ ស្ថានីយ៍តាមការកំណត់​ដោយ​មិន​អាច​តវ៉ា​បាន។បើឈ្មួញ​ឬ​អាជីវករ​ណា​ម្នាក់​ហ៊ាន​តវ៉ា​ប្រាកដជា​ត្រូវ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តផ្លូវ ជាតិ​លេខ ១ ភូមិ​ក្រសា​ជេ​ទ ឃុំ​រំចេក ស្រុក​ព្រះ ស្ដេច ខេត្ត​ព្រៃវែង រក​រឿង​ឲ្យ​រើ​ទំនិញ​ចុះ​ឡើង​តាម​ទំនេី​ង​ចិត្ត របស់​ពួកគេ​ជាមិនខាន់ឡើយ ។​ រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់​តោន​ហូរហៀរ​ខុស​លក្ខណៈ​បច្ចេក ទេស​នៅ តែ​អាច​បើកបរ​លើ​ផ្លូវជាតិ​លេខ​១ យ៉ាង​រលូន បណ្ដោលឲ្យ​ខូច​ផ្លូវខូច​ស្ពានជា​បន្តបន្ទាប់ ។​
ដែលបញ្ហានេះលោក​ ប៉េង ពោធិ៍នា​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ ​នីតិកាលទី៧ និង លោក សេង ឈួន ប្រធាន​ជញ្ជីង​ទូទាំង​ប្រទេស មិន​គួរ​មើលរំលង​តទៅទៀត​នោះ​ទេ​ព្រោះ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវជាតិ​លេខ​១ ស្រុក​ព្រះស្ដេច កំពុង​ប្រែក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​ហើយទាន។

ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុករលួយនៅតាមដងផ្លូវ ចាត់វិធានការ ទប់ស្កាត់អំពើពុករលួយក្រុមមន្រ្តីស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ចំណុចភូមិក្រសាជេទ ឃុំរំចេក ស្រុកព្រះ ស្ដេច ខេត្តព្រៃវែង ដាក់ការសេុីបអង្កេតអោយសុីជម្រៅទៅលើប្រធានក្រុមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១កំពុងប្រែក្លាយទៅ  ជាស្ថានីយ៍ជញ្ជីងថ្លឹងលុយ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!