ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សម្ដេច​តេជោ ៖ ធ្វើ​ជា​មន្ដ្រី​គឺជា​អ្នក​បម្រើ​ប្រជាជន​មិនមែន​ធ្វើ​ជា​មន្ដ្រី​ធ្វើជា​ចៅហ្វាយ​របស់​ប្រជាជន​ទេ​

​ភ្នំពេញ ៖ សម្ដេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ប្រសាសន៍ ផ្ដាំផ្ញើ​ដល់​មន្ដ្រី​ជា​ថ្នាក់ដឹកនាំ​ទាំងឡាយ សូម​កុំភ្លេចថា ធ្វើ​ជា​មន្ដ្រី​គឺជា​អ្នកបម្រើ ប្រជាជន មិនមែន​ធ្វើ​ជា​មន្ដ្រី ធ្វើ​ជា​ចៅ ហ្វាយ​របស់​ប្រជាជន​ទេ គឺ​ត្រូវ​យល់​អំពី សារជាតិ​ពិតប្រាកដ​នៃ​មន្ដ្រី ។ បើ​មិន ដូច្នោះ​ទេ មន្ដ្រី​នឹង​ពើងទ្រូង​ដាក់​ប្រជាជន ហើយ​តាំងខ្លួន​ជា​ចៅហ្វាយ​របស់​ប្រជា ពលរដ្ឋ​ហើយ ។ ដូច្នេះ​ខ្លួន​ជា​មន្ដ្រី​ត្រូវ រំលឹក​ដាស់តឿន​ខ្លួនឯង​ជាប្រចាំ​ទង្វើ​ខុសឆ្គង​ណាមួយ​ដែល​តាំងខ្លួន​ជា​ចៅហ្វាយ របស់​ប្រជាជន​មិនមែន​ជា​ខ្ញុំ​បម្រើ​របស់​ប្រជាជន គឺ​សុទ្ធតែ​ជា​ទង្វើ​ខុស​នឹង​កិច្ចការ ដែល​ខ្លួន​ត្រូវ​បម្រើប្រជាជន​…​។​

​សម្ដេច​តេជោ​មានប្រសាស​ន៍​ផ្ដាំផ្ញើ បែបនេះ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ ២០១៥ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏ ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ ដល់ កម្មសិក្សាការី មន្ដ្រីជាន់ខ្ពស់ មន្ដ្រី​មធ្យម ឆ្នាំ​២០១៤ សិក្ខាកាម មន្ដ្រី​មធ្យម​នៃ ក្រសួង​បរិស្ថាន និង​បើក​វគ្គ​បណ្ដុះបណ្ដាល ឆ្នាំ​សិក្សា​២០១៥ របស់​សាលា​ភូមិន្ទ រដ្ឋបាល​ដែល​បាន​ប្រព្រឹត្ដទៅ​នៅវិទ្យា ស្ថាន​ជាតិ​អប់រំ ។​

​ទាក់ទិន​នឹង​បញ្ហា​ខាង​លើ​សម្ដេច តេជោ​នាយករដ្ឋមន្ដ្រី​បាន​ទាញអារម្មណ៍ ឱ្យ​មន្ដ្រី​ទាំងអស់​ត្រូវ​ក្រឡេកមើល​អំពី វីរភាព​របស់​កងកម្លាំងប្រដាប់អាវុ​ធ នគរបាល រាជ​អាវុធហត្ថ​ដែល​ការពារ នៅ​គ្រប់​គោលដៅ​ដើម្បី​រក្សា​សន្ដិសុខ សុវត្ថិភាព​ក្នុងឋានៈ​បម្រើប្រជាជន និង ចំពោះ​ជាតិ នៅពេលដែល​យើង​ទាំងអស់ គ្នា​កំពុង​លង់លក់​យ៉ាង​ស្កប់ស្កល់​សូម្បី​នៅ ក្នុង​ឱកាស​បុណ្យ​ប្រពៃណី​ជាតិ​ផ្សេងៗ​ក៏​អ្នក ទាំងនោះ​នៅ​ការពារ​តាម​គោលដៅ​ដែរ​។​

​ពេល​អស់លោក​មន្ដ្រី​បាន​មើលឃើញ ពី​វីរភាព​របស់​កងកម្លាំង​ប្រដាប់អាវុធ នគរបាល អាវុធហត្ថ​ការពារ​ប្រជាជន ការពារជាតិ​ដូច្នេះ​ហើយ​មន្ដ្រី​ត្រូវខិតខំ ចៀសវាង​ឱ្យខាងតែបាន​ជា​មន្ដ្រី​ជើង​១០ កុំ​ឱ្យ​ក្លាយខ្លួន​ជា​មន្ដ្រី​ជើង ១០ មិនចេះ ស្វែងរក​ការងារ​ធ្វើ​ទេ គឺ​ចាំ​ឱ្យ​ការងារ​រត់ មករក​ខ្លួន​វិញ ។ មន្ដ្រី​ធុន​នេះ​មិនមែន ជា​មន្ដ្រី​ដែល​មាន​អនាគត​ទេ ។​

​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ដូច ពាក្យចាស់​លោក​លើក​មិន​ខុស​ទេ “​ឱន ដាក់​គ្រាប់ ងើយ​ស្កក​” ។ សម្ដេច​មាន ប្រសាសន៍​បញ្ជាក់​ថា ការ​ឱនលំទោន ការ​ដាក់ខ្លួន មិនមែន​ជា​ការចុះចាញ់​ទេ ឬ​មាន​បញ្ហា​កៀប​មែ​កជាន់​ធាង ។ មន្ដ្រី ប្រភេទ​កៀប​មែក​ជាន់​ធាង នៅពេលដែល ជួប​ជាមួយ​អ្នកធំ​គឺ​បញ្ចេញ​អាកប្បកិរិយា សុភាព​ណាស់ ប៉ុន្ដែ​ចេញផុត​ពី​អ្នកធំ​ទៅ ប៉ះ​អ្នកតូចតាច មន្ដ្រី​នោះ​ពើងទ្រូង​យក តែម្ដង ។ ដូច្នេះ​ត្រូវតែ​មាន​ការ​ប្រុង ប្រយ័ត្ន ត្រូវ​ចៀសវាង​ឱ្យ​បាន ត្រូវធ្វើ​ជា ខ្ញុំបម្រើ​ដ៏​ស្មោះត្រង់​របស់​ប្រជាជន មិន ត្រូវ​តាំងខ្លួន​ជា​ចៅហ្វាយ​របស់​ប្រជាជន ទេ មួយទៀត​សម្ដេច​ផ្ដាំផ្ញើ​ទៀតថា ពាក្យ របស់​ខ្មែរ​មានការ​ជាប់​គ្នា​ល្អ​ណាស់​ដែល​តម្រូវ​ឱ្យ​មន្ដ្រី​ទាំងអស់​ត្រូវតែ​អនុវត្ដ ទាំង​២​ដោយ​មិន​ត្រូវ​ផ្ដាច់ចេញ​ពី​គ្នា​ទេ ។ គឺ​ពាក្យ​“​ទទួលខុសត្រូវ​” ដូច្នេះ​ពាក្យ​ទាំង នេះ​ត្រូវ​នៅ​ជាមួយគ្នា ។​

​ចំពោះ​មន្ដ្រី​ដែល​មិន​បានការ ឥត ប្រយោជន៍​គឺ​ទទួល​តែ​ត្រូវ​ទេ ឯ​ចំណែក ពាក្យ​ខុស​វិញ​មន្ដ្រី​នេះ​មិន​ដែល​ទទួល យក​ឡើយ ទម្លាក់​ឱ្យ​អ្នកដទៃ​ទាំងអស់ ។​

​ពាក់ព័ន្ធ​ចំពោះ​ពាក្យ​នេះ​សម្ដេច​បាន ដាស់តឿន​ដល់​មន្ដ្រី​ទាំងអស់ ទាំង​ថ្នាក់ ណា​ក៏​ដោយ​មាន​តួនាទី​អ្វី​ក៏ដោយ​ត្រូវ មានការ​ទទួលខុស និង​ត្រូវ​នៅ​ជាមួយគ្នា បើ​មិន​ដូច្នោះ​ទេ គុណ​សម្បត្ដិ​ខ្លួន​យក ឯ គុណ​វិបត្ដិ​នឹង​ត្រូវ​ធ្លាក់​ទៅ​អ្នកដទៃ​ទទួល​។ នេះ​គឺជា​ចំណុច​ដែល​ត្រូវខិតខំ​ចៀសវាង​។​

​សម្ដេច​តេជោ​បានលើកឡើ​ង​ថា មួយ ទៀត​កុំ​ឱ្យ​ធ្លាក់ខ្លួន​ទៅ​ជា​មន្ដ្រី​ជំងឺ​តួឯក ។ ជំងឺ​តួឯក​ក៏​ជា​បញ្ហា​គ្រោះថ្នាក់​ណាស់​ដែរ មិន​ថា​ស្ថាប័នរដ្ឋ ឬ​ស្ថាប័នឯកជន​ទេ​អ្វីៗ ក៏ដោយ​ឱ្យតែ​មាន​ជំងឺ​តួឯក ។​

​ទាក់ទិន​នឹង​បញ្ហា​ជំងឺ​តួឯក​នេះ​សម្ដេច បាន​លើកយក​មក​បញ្ជាក់ថា កន្លងទៅ មាន​ធ្វើ​សិក្ខាសាលា​ស្ដីអំពី​ច្បាប់​បោះ ឆ្នោត​ដោយ​មាន​គណបក្ស​ទាំង​២​ជា​អ្នក សម្របសម្រួល​នៅក្នុង​សភា ។ ដោយ សារ​តែ​លង់​ទៅដោយ​ជំងឺ​តួឯក ក៏មាន អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​ធ្វើពហិការ​…​។​សម្ដេច​បាន​រិះ​គត់​ចំពោះ​អង្គការ​ក្រៅ រដ្ឋាភិបាល​ដែល​ធ្វើពហិការ​នោះ​ថា ទោះ បី​ធ្វើ​ពហិការ​ក៏​ដោយ​គឺ​ចលនា​ដំណើរការ ទៅ​ដោយ​រលូន​ទៅ​ហើយ ហើយ​ឮ​សូរ បញ្ចេញ​សំឡេង​ថា បើ​សភា​អញ្ជើញ​ម្ដង ទៀត​អង្គការ​ទាំងនោះ​នឹង​ទៅ ។​

​សម្ដេច​គូសបញ្ជាក់ថា គ្មាន​ពេល​ទេ​ទៅ​ឬ​មិន ទៅ​គឺ​មិនមែន​រឿង​របស់​លោក​ឯង​ទេ គ្មាន​អ្នកណា​គេ​តម្រូវ​ចិត្ដ​លោក​ឯង​ប៉ុន្មាន នាក់​នោះ​ទេ ។ នេះ​ហើយ​ជា​ប្រភេទ ជំងឺ​តួឯក​ខ្វះមុខ​គេ​មិនសូវ​ល្បី​ឬ​? បាត់ តែម្ដងទៅ​…​ខ្ញុំ​មិន​និយាយថា ជា​អ្នក​ណា ទេ​ប្រទេសមួយ​ស្ថាប័ន​មួយ​យន្ដការ​មួយ​គេ​មិន​ដែល​ឱ្យ​គាំង​ទេ​គេ​រក​វិធី​ធ្វើ​យ៉ាង ម៉េច​កុំឱ្យ​វា​គាំង​រាប់​ទាំង​ការបោះឆ្នោត​ជាដើម​គេ​មិន​ឱ្យ​គាំង​ទេ សូម្បី​នៅក្នុង​រដ្ឋ ធម្មនុញ្ញ​ក៏​គេ​មិន​ឱ្យ​គាំង​ដែរ ។ បើ​រដ្ឋា​ភិ បាល​ថ្មី​មិន​ទាន់​ចេញ​រដ្ឋាភិបាល​ចាស់ នឹង​បន្ដ​អត់ឱ្យ​គាំង​គ្មាន​ក្បាល គ្មាន​កន្ទុយ ទេ ។ ឆ្នាំ​២០០៣-២០០៤ គាំង​មួយឆ្នាំ សួរថា តើ​កម្ពុជា​ងាប់​ទេ​? អត់​ងាប់​ទេ បើ​អា​ថ្មី​មិន​ចេញ​អាចា​ស់នឹង​បន្ដ​រឿង តែ​ប៉ុណ្ណឹង​ទេ ។ ដូច្នេះ​សម្រាប់​យើង ម្នាក់ៗ​ដឹកនាំ​ស្ថាប័ន​ឬក៏​តួនាទី​អ្វី​ក៏ដោយ​កុំឱ្យ​មាន​ជំងឺ​តួឯក​នេះ​ឱ្យសោះ ។​

ទោះជា​យ៉ាងណា​ក៏​ដោយ​សម្ដេច តេជោ​គូសបញ្ជាក់ថា កុំ​ឱ្យ​ក្លាយទៅជា​មន្ដ្រី ផ្លែ​ល្ពៅ​ប្រភេទ​ទី​១ ចំណុច​នេះ​ជា​ចំណុច បែប​គតិ​លោក ក៏​ប៉ុន្ដែ​ក៏​បាន​ផ្ដល់ឱ្យ​យើង ធ្វើការ​ពិចារណា​មួយ​ដែរ ។​

​ខ្ញុំ​ធ្លាប់បាន​និទានរឿង​នេះ​ជា ហូរហែ មកហើយ យ៉ាងដូម្ដេច​បាន​ជា​ហៅ​ថា មន្ដ្រី​ផ្លែ​ល្ពៅ​? ផ្លែ​ល្ពៅ​ចែកចេញ​ជា​៤ ប្រភេទ​នៃ​ផ្លែ​ល្ពៅ​ទៀត ករណី​នេះ​មាន រឿង​ដំណាល ។ ព្រះមហាក្សត្រ​ព្រះអង្គ ចង់​ដឹង​អំពី​មន្ដ្រី​របស់​ព្រះអង្គ ព្រះអង្គ បាន​កោះប្រជុំ​សព្វ​នាម៉ឺន​មន្ដ្រី​តាំងពី​ធំ ដល់​មធ្យម ប្រជុំ​រួចហើយ​ព្រះអង្គ​ក៏​យក គ្រាប់​ល្ពៅ​ដើម្បី​ចែក​ជូន​ដល់​មន្ដ្រី​យក ទៅ​ដាំ ។ បន្ទាប់មក​មន្ដ្រី​ក៏​ទទួល​ពី​ព្រះ មហាក្សត្រ​យកទៅ​ដាំ​គ្រប់ៗ​គ្នា ។ ព្រះ មហាក្សត្រ​ទ្រង់​ឈ្វេងយល់​ចាប់​ពី​យក​ទៅ រហូត​ដល់​ដាំ​ជា​ផល ដល់​បាន​ជា​ផ្លែ​ព្រះ មហាក្សត្រ​ក៏​កោះហៅ​មន្ដ្រី​ដែល​ទទួល គ្រាប់​ល្ពៅ​យក​ទៅ​ដាំ​នោះ​ឱ្យ​ត្រឡប់មក គាល់​ព្រះអង្គ​ដើម្បី​ជំនុំ​ប្រជុំ ។ នៅពេល ប្រជុំ​ចប់​ព្រះមហាក្សត្រ​ទ្រង់​តម្រិះ​សួរ​ដល់​មន្ដ្រី​ដែល​ទទួល​គ្រាប់​ល្ពៅ​យកទៅ ដាំ​នោះ​ថា យ៉ាងដូចម្ដេច​ទៅ​គ្រាប់​ល្ពៅ ដែល​ឱ្យ​យក​ទៅ​ដាំ យ៉ាងម៉េច​?

​ពេលនោះ​លោក​មហាមន្ដ្រី​មួយ​បាន ទូល​ព្រះមហាក្សត្រ​ថា ព្រះករុណា​ផ្លែ ល្ពៅ​ល្អ​ណាស់ ទូលបង្គំ​បាន​យក​មកពីរ រទេះ ប៉ុន្ដែ​កងការពារ​រាជវាំង​មិនឱ្យ​យក ចូល ។ ដូច្នេះ​សូម​ព្រះអង្គ​ដក​មេកង​ការ ពារ​រាជវាំង​និង​កងការពារ​ចេញ ព្រោះ អត់ឱ្យ​យក​ផ្លែ​ល្ពៅ​ចូល​វាំង ។​

​មហាមន្ដ្រី មួយទៀត​ឆ្លើយថា ល្ពៅ ផ្លែ​បាន​ច្រើន​ដែរ ប៉ុន្ដែ​មិន​បាន​បេះយក មក​ថ្វាយ​ព្រះអង្គ ។ មហាមន្ដ្រី​មួយទៀត ឆ្លើយថា ទូលព្រះបង្គុំ​យកទៅ​ទុក​មិន ប្រយ័ត្ន​កូន​វា​យក​ខ្លះទៅ ហើយ​កណ្ដុរ​វា ស៊ី​អស់​ទៅ ខាន​ដាំ​ទៅ សូម​ព្រះករុណា ព្រះរាជទាន​ទោស ទុក​មិន​ប្រយ័ត្ន ។ មហាមន្ដ្រី​មួយទៀត​ក្រោយ​គេ​ទូល​ថា ទូលព្រះបង្គំ​ដាំ​អស់​តែ​៣​គ្រាប់​សល់​ប៉ុន្មាន សូម​យក​មក​ថ្វាយ​ព្រះអង្គ​វិញ​ថ្វាយ គ្រាប់​ល្ពៅ​ទៅ​ព្រះមហាក្សត្រ​វិញ ។ ព្រះ មហាក្សត្រ​សួរ​ហេតុ​ដូច​ម្ដេច​បាន​ជា​យក​មក​ឱ្យ​ខ្ញុំ​វិញ​? មហាមន្ដ្រី​ទូល​ព្រះមហា ក្សត្រ​ថា គ្រាប់​ល្ពៅ​ស្ងោរ​ហើយ​ដាំ​ធ្វើ ម៉េច​នឹង​ដុះ​ព្រះអង្គ​?

​សម្ដេច​តេជោ​សង្កត់ធ្ងន់​ថា ដូច្នោះ យើង​ត្រូវ​វិនិច្ឆ័យ​ទៅលើ​ចំណុច​នេះ​វិញ តើ​ផ្ដល់ឱ្យ​យើង​នូវ​ការ​ត្រិះរិះ​បែបណា​?
​មន្ដ្រី​ដែល​ឆ្លើយ​ដំបូង​ទី​១-​មិនត្រូវ ទុក​ទេ ត្រូវ​កាត់ទោស​ប្រហារជីវិត ។ មន្ដ្រី​នេះ​មិន​ត្រឹមតែ​បោក​ព្រះមហាក្សត្រ ទេ មន្ដ្រី​នេះ​ធ្វើបាប​កងការពារ​ព្រះ បរ​ម រាជវាំង​ទៀត ។ មន្ដ្រី​ធុន​នេះ​ដាច់ខាត​កុំ ប្រើ​ឱ្យ​សោះ គ្រោះថ្នាក់​ណាស់ បោក​ស្ដេច ហើយ​ធ្វើបាប​អ្នកដទៃ ។ បើ​ជំនាន់​ដើម ហៅថា “​សេះ​ប្រាំ​បំបែក​សាកសព​” ឬ​យក​ឱ្យ​ដំរី​ជាន់ ឬ​ឱ្យ​ក្រពើ​ស៊ី​តែម្ដង ។​

​ឯ​មន្ដ្រី​ទី​២ អត់​ប្រាកដ​ទេ នៅតែ សម្រួល​បាន ព្រោះ​មិន​ដឹង​គាត់​យក​ទៅ ដាំ​ឬ​មិន​ដាំ ។ មន្ដ្រី​នេះ​អត់​បាន​ធ្វើ​បាប អ្នកណា​ទេ ក៏ប៉ុន្ដែ​ជា​មន្ដ្រី​ភូត​ដែរ ។​

​ឯ​មន្ដ្រី​ប្រភេទ​ទី​៣ គឺ​នៅ​កែ​ឡើង កែ លម្អ​បាន មិនដឹង​ជា​សត្វ​កណ្ដុរ​ស៊ី​ឬ​កូន យក​ទៅ​មែន មន្ដ្រី​នេះ​នៅ​កែ​ឡើង ។​

​ឯ​មន្ដ្រី​ប្រភេទ​ទី​៤ ដែល​ហ៊ាន​យក គ្រាប់​ល្ពៅ​មក​ថ្វាយ​ស្ដេច​វិញ ជា​មន្ដ្រី ត្រូវ​បណ្ដុះបណ្ដាល​ឱ្យ​កាន់តំណែង​ធំ ព្រោះ​អ្នក​ដែល​ហ៊ាន​និយាយ​ការពិតជា មួយ​យើង​ទើប​ឱ្យ​យើង​វិនិច្ឆ័យ​បញ្ហា​បាន​។ បើ​មិន​អាច​ឆ្លុះបញ្ចាំង​នូវ​ការពិត​បាន មានន័យ​ថា ការដោះស្រាយ​ពី​ដើម​ក៏​ខុស ដែរ ។ ដូច្នេះ​ត្រូវ​មាន​ការឆ្លុះ​បញ្ចាំង មួយ ដែល​ត្រឹមត្រូវ ។ ដូច្នេះ​ត្រូវ​ខិតខំ​ធ្វើជា មន្ដ្រី​ផ្លែ​ល្ពៅ​ប្រភេទ​ទី​៤ មន្ដ្រី​ទី​១ គ្រោះ ថ្នាក់​ណាស់​មិន​ត្រឹមតែ​បោកប្រាស់​ទេ ថែម​ទាំង​ផ្ដល់​ព័ត៌មាន​ខុស​ទៀត​ឱ្យ​ធ្វើ បាប​អ្នកដទៃ​ទៀត ។​

​សម្ដេច​តេជោ​មានប្រសាស​ន៍​ថា ការ​សាមគ្គី​ធ្វើការ​ជាមួយគ្នា យើង​ធ្វើ ការ​ជា​ក្រុម ហើយ​បើ​មាន​ជំងឺ​តួឯក​មិន អាច​ទៅ​ធ្វើការ​ជា​ក្រុម​បានទេ ។ ប៉ុន្ដែ យើង​មិន​ត្រូវ​ភ្លេច​ថា តួនាទី​ជា​អភិបាល ខេត្ដ ស្រុក ខណ្ឌ យើង​មាន​អភិបាលរង ផ្នែក​នានា​មន្ទីរ​នានា ថ្នាក់ក្រោម​ជាតិ​បើ នៅ​ស្ថាប័ន​ក្រៅពី​រដ្ឋមន្ដ្រី​គឺ​មាន​រដ្ឋលេខា ធិ​ការ​អនុ​រដ្ឋលេខាធិការ​ជា​ជំនួយការ ។​

​លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ដ្រីក្រសួង មុខងារ​សាធារណៈ​បាន​ថ្លែងថា សកម្ម ភាព​បណ្ដុះបណ្ដាល​នៅ​សាលា​ភូមិន្ទ​រដ្ឋ បាល​ត្រូវបាន​ពង្រឹង​បន្ថែម​ដោយ​បាន ចាប់ផ្ដើម​ឱ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​ខ្លីៗ ក្រោម​ទម្រង់​នៃ​កិច្ចសហប្រតិបត្ដិការ ជាតិ និង​អន្ដរជាតិ ។​
​ចំពោះ​ការបណ្ដុះបណ្ដាល​ដំបូង​ការ ជ្រើសរើស​ធ្វើឡើង​តាមរយៈ​ការប្រឡង ប្រជែង ហើយ​ការសិក្សា​មាន​រយៈពេល ២​ឆ្នាំ និង​១​ឆ្នាំ ។ សម្រាប់​រយៈពេល​កន្លង មក​សាលា​បាន​បណ្ដុះបណ្ដាល​សិស្ស  មន្ដ្រី​ជាន់​ខ្ពស់​បាន​៧​ជំនាន់ មាន​ចំនួន ២៨៥​នាក់ សិស្ស​មន្ដ្រី​មធ្យម​បាន​៣ ជំនាន់​មាន​ចំនួន​១៧៤​នាក់ សិស្ស​មន្ដ្រី ក្រមការ​បាន​៥​ជំនាន់​មាន​ចំនួន​២៨៣ នាក់ សរុប​៧៤២​នាក់ ។​

​លោក​រដ្ឋមន្ដ្រី​បន្ដថា បច្ចុប្បន្ននេះ សាលា​កំពុង​បន្ដ​បណ្ដុះបណ្ដាល​សិស្ស មន្ដ្រីជាន់ខ្ពស់​ជំនាន់​ទី​៨ ចំនួន​៦០​នាក់ និង សិស្ស​មន្ដ្រី​ក្រមការ​ជំនាន់​ទី​៦​ចំនួន​៥៥ នាក់ ទៅតាម​លទ្ធភាព​នៃ​ការប្រឡង ប្រជែង និង​ទៅ​តាម​សេចក្ដីសម្រេច​របស់ ក្រសួង​មុខងារសាធារណៈ ។​

​ដោយឡែក​ការបណ្ដុះបណ្ដាល​បន្ដ ត្រូវបាន​រៀបចំ​ជា​វគ្គ​វិក្រិតការ​មានរយៈ ពេល​សិក្សា​៩​ខែ ទៅ​១២​ខែ ទទួលយក មន្ដ្រីរាជការ​ក្របខ័ណ្ឌ​ដែល​ចាត់តាំង ដោយ​ក្រសួង ស្ថាប័ន​ទៅតាម​សេចក្ដី ជូនដំណឹង​របស់​ក្រសួង​មុខងារសាធារណៈ​។ គិត​មកដល់​ឆ្នាំ​២០១៥ សាលា​បាន​បើក វគ្គ​វិក្រិតការ​នេះ​បាន​ចំនួ​ន ២២​វគ្គ សរុប ចំនួន​៣.៤២២​នាក់ ។ សម្រាប់​វគ្គ​វិក្រិត ការ​មន្ដ្រីជាន់ខ្ពស់ និង​មន្ដ្រី​មធ្យម​ឆ្នាំ ២០១៥​នេះ​មាន​កម្មសិក្សាការី​ចំនួន ២០០​នាក់ មកពី​ក្រសួង ស្ថាប័ន មន្ទីរ ខេត្ដ ក្រុង ស្រុក ខណ្ឌ​ទូទាំង​ប្រទេស​ដែល ត្រូវ​បើក​វគ្គ​ជា​ផ្លូវការ​នៅថ្ងៃនេះ ៕

 

hunsen_2015b

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!