ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សមត្ថកិច្ច​ចម្រុះ ស្ទាក់​ចាប់​ឡាន​ដឹកឈើ​គ្រញូង​មួ យ​ឡាន​តែ​មនុស្សរ​ត​រួច​

​សៀមរាប ៖ សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ ដឹកនាំ​ដោយ​តំណាង​អាយ្យ​ការ​អម​សាលាដំបូង ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មីនា បាន​ស្ទាក់ចាប់​ឡាន​ស៊េរី​ទំនើប ដឹកឈើ​គ្រញូង​មួយគ្រឿង ត្រង់​ចំណុច​ផ្លូវលំ​មួយ​ខ្សែ ក្នុងភូមិ​ទ្រាំង សង្កាត់​ស្លក្រាម​។​

​លោក ម៉ុង ប៊ុន​លីម នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី បានឲ្យដឹងថា ឡាន​ដឹក​ឈើ​គ្រញូង ដែល​បង្ក្រាប​ម៉ាក​នី​សាន់ ណា​វា​រា ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​។ ក្នុង​ពេល​សមត្ថកិច្ច​ស្ទាក់ចាប់ អ្នកបើកបរ និង​អ្នករួមដំណើរ​ពីរ​នាក់​ទៀត បាន​រត់​ចូល​ព្រៃ​គេចខ្លួនបាត់​។​

​លោក​បន្តថា ពុំ​មាន​នរណា​ដឹង​ថា ឡាន​ល្មើស​ខាងលើនេះ ដឹកឈើ​គ្រញូង​ចេញពី​ចំណុច​ណា ហើយ​បំណង​ឆ្ពោះទៅ​កាន់​ទីណា​នោះ​ទេ ពី​ព្រោះ​ពេល​កើតហេតុ ពួកគេ​បាន​រត់គេចខ្លួន​អស់​ទៅហើយ​។​

លោក​បានឲ្យដឹង​ទៀតថា ឈើ​ដែល​បង្ក្រាប​បាន មាន​ចំនួន ១១៥ ដុំ មាន​ទម្ងន់ ៦៧២ គីឡូក្រាម ស្មើ ០,៥៦ ម៉ែត្រគូប​។ ឡាន និង​ឈើ ត្រូវបាន​យក​ទៅ​រក្សាទុក នៅ​ថ្នាល​បណ្តុះ​កូនឈើ ឃុំ​ព្រះ​ដាក់ ដើម្បី​អនុវត្ត​បន្ត​។​

ទោះជា​យ៉ាងនេះក្តី ព័ត៌មាន​បានឲ្យដឹងថា ឡាន​ដែល​រង​ការបង្ក្រាប​នោះ គឺ​បាន​ដឹកឈើ​គ្រញូង ចេញពី​តំបន់​ជើងភ្នំ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។ ក្នុង​ពេល​ធ្វើដំណើរ​ចេញពី​គោលដៅ ចូល​មក​កាន់​ខេត្តសៀមរាប សមត្ថកិច្ច​តាម​ដងផ្លូវ បាន​ស្ទាក់​មើល​ដែរ តែ​អ្នកបើកបរ​ប្រាប់ថា គឺជា​សាច់មាន់​ដឹក​ចេញពី​ច្រក​ជាំ​សា​ង៉ាំ​ទេ ពុំមែន​ទំនិញ​អ្វី​ផ្សេង​នោះឡើយ ។ ឮដូច្នេះ សមត្ថកិច្ច​ទាំងនោះ ទទួល​តែ​ប្រាក់​បន្តិចបន្តួច ក៏​ឲ្យ​បន្ត​ដំណើរ​ជា​ធម្មតា​។ ប៉ុន្តែ​មិនដឹងថា រាសី​ស្រុតចុះ​យ៉ាងម៉េច បែរជា​មក​ជួប​មេព្រៃ​ខេត្តសៀមរាប ហើយ​ក៏​ដេញ​ប្រផាប់​ចាប់​ប្រភីង បាន​ដោយ​ជោគជ័យ ចាប់បាន​ទាំង​ឡាន និង​ទាំង​ឈើ ដែល​អ្នក​បើក​ឡាន និង​អ្នកជិះ​ក្នុង​ឡាន ចាប់​អត់​បាន ទៅវិញ ៕

 

20150310ck1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!