ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

“កាស៊ីណូ”សុខ គឹមម៉េង ច្រកព្រំដែនទ្វេភាគី កម្ពុជា ~វៀតណាម តន់ហន់ ស្រុកកំពង់ត្រាច ខេត្តកំពត បើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងយ៉ាងអនាធិបតេយ្យផ្គើនបទបញ្ជាសម្តេចតេជោ ហ៊ុន សែន.!

ខេត្តកំពត៖ “កាស៊ីណូ ” សុខ គឹមម៉េង ស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត នៅច្រកព្រំដែនទ្វេភាគី កម្ពុជា~វៀតណាម តន់ហន់នៅតែបើកអោយប្រជាពលរដ្ឋខ្មែរចូល លេងល្បែងស៊ី សង ជល់មាន់ បៀ អាប៉ោងយូគី ហ្គេមបាញ់ត្រីនិងល្បែងជាច្រើនប្រភេទយ៉ាងគគ្រឹក គគ្រេងអនាធិបតេយ្យរីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនព្រមអនុវត្តច្បាប់ តាមបទបញ្ជារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។

ប្រភពបានអោយដឹងថា ម្ចាស់ “កាស៊ីណូ” សុខ គឹមម៉េង នៅច្រកព្រំដែនទ្វេភាគីកម្ពុជា~ វៀតណាម តន់ហន់មួយកន្លែងនេះនៅបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងដោយសេរីយ៉ាងរលូន ។ គេសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវ អោយម្ចាស់ “កាស៊ីណូ” សុខ គឹមម៉េង បើកដំណើរការលេងល្បែង សុីសងគ្មានអាជ្ញាធរនិងសមត្ថកិច្ចណាហ៊ានចុះមកធ្វើការទប់ស្កាត់ឬបង្រ្កាបនោះទេ ។

គួររំលឹកផងដែរថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបទបញ្ជាដាច់ណាត់អោយ អភិបាលរាជធានី.ខេត្តទាំង ២៥ ខេត្ត.ក្រុង.ត្រូវបង្ក្រាប បនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទូទាំងប្រទេស អោយ ខានតែបានមិនលើកលែងទោះខ្នងអង្អែកធំប៉ុណ្ណាត្រូវតែបង្រ្កាប? ដោយឡែកនៅច្រកព្រំដែនទ្វេភាគីកម្ពុជា~ វៀតណាម តន់ហន់ ម្ចាស់ “កាស៊ីណូ” សុខ គឹមម៉េង មួយកន្លែងនេះនៅតែគឃ្លើនផ្គើនបទបញ្ជាសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបើកអោយពលរដ្ឋខ្មែរនាំគ្នាចូលលេងនៅ ក្នុងបនល្បែងស៊ីសងជល់មាន់និងអាប៉ោងខុសច្បាប់ យ៉ាងអនាធិបតេយ្យបំផុត? ធ្វើអោយពលរដ្ឋរស់ក្បែរទីតាំងកាសុីណូ ខាងលើមានការព្រួយបារម្ភភ័យ ខ្លាចបញ្ហាអសន្ដិសុខសង្គម និងអំពើចោរកម្ម លួច ឆក់. ប្លន់ គាស់ផ្ទះគ្រឿង ញៀននិងប្រើអំពើហិង្សាគ្រួសារដើមចមកើតចេញពីល្បែងសុីសងនេះឯង។

មហាជនក៏ដូចប្រជាពលរដ្ឋមានចម្ងល់ដូចៗ គ្នាថា តើហេតុអ្វីបានអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានឃុំ ស្រុកកំពង់ត្រាច ខេត្តកំពត មិនមានឆន្ទៈក្នុងការបង្ក្រាបបនល្បែងស៊ីសងខុស ច្បាប់គ្រប់ប្រភេទ នៅក្នុង”ការស៊ីណូ” សុខ គឹមម៉េង ដែលបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសង ផ្ទុយអំពីច្បាប់អនុញ្ញាតនោះ។ បង្រ្កាបអោយស្របតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផង។
ដែលបញ្ហានេះលោក ម៉ៅ ធនិន អភិបាលខេត្តកំពតលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បើពិតមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ? គួរតែចាត់វិធានការបង្រ្កាប បនល្បែងសុី សងជល់ មាន់ និងអាប៉ោង ខុសច្បាប់បង្កប់នៅក្នុង “កាស៊ីណូ” សុខ គឹមម៉េង មួយកន្លែងនៅក្នុងភូមិសាស្រ្តខាង លើនេះអោយប្រសិទ្ធភាពផង ព្រោះថា “កាសុីណូ”សុខ គឹមម៉េង ដែលបើកអោយពលរដ្ឋខ្មែរចូល លេងល្បែងសុីសងរំលោភលើអាជ្ញាប័ណ្ណក្រសួងអនុញ្ញាតិ ហើយផ្គើនបទបញ្ជាសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៀតផង៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!