ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ក្រុមឈ្មួញសម្រុកដឹកជញ្ជូនទំនិញគេចពន្ធឆ្លងដែនច្រកកំពង់ស្រឡៅទៅប្រទេសឡាវយ៉ាងគគ្រឹកគគ្រេងសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់.!

ប្រភពសេចក្តីរាយការណ៍ពីស្រុកឆែបបានអោយដឹងថាទំនិញគេចពន្ធជាច្រើនប្រភេទសម្រុកឆ្លងដែនច្រកកំពុងស្រឡៅ ទៅប្រទេសឡាវ យ៉ាងស្ងាត់ស្ងៀមជារៀងរាល់ ថ្ងៃសកម្មភាពនៃការនាំទំនិញឆ្លង ដែនទៅប្រទេសឡាវបាននឹងកំពុងកើតមានយ៉ាងស្រាក់ស្រាំ ដោយមិនមាន សមត្ថកិច្ចណាត្រួតពិនិត្យឲ្យបានច្បាស់លាស់នោះឡើយ ។ ផ្ទុយទៅវិញវាជាគ្រានតែការត្រូវរូវគ្នារបស់ប្រធានច្រកកំពុងស្រឡៅដែលឈមជាមួយភាគីឡាវតែប៉ុណ្ណោះ។ ហើយនៅច្រកព្រំដែននេះមិនមានការត្រួតពិនិត្យឲ្យបានតឹងរឹងនោះឡើយ។មួយរយៈពេលនេះមានការផ្ទុះកក្រើកឡើងនូវបទល្មើសឆ្លងដែនខុសច្បាប់ ជាប់ព្រំដែនប្រទេសឡាវ តាមដងទន្លេ ក្នុងភូមិ សាស្ត្រច្រកកំពង់ស្រឡៅ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយស្រុកឆែប ខេត្តព្រះវិហារ ដោយពុំឃើញសមត្ថកិច្ចជំនាញធ្វើការបង្ក្រាបនោះទេ។

បទល្មើសឆ្លងដែនខុសច្បាប់ ដែលកំពុងកើតមានឡើងនៅច្រកកំពង់ស្រឡៅសព្វថ្ងៃរួមមាន៖ *ទី១៖ ការនាំជនជាតិចិនឆ្លងដែនដោយខុសច្បាប់ទៅប្រទេសឡាវ*ទី២៖ ការនាំស៊ីម៉ង់ត៍ពីប្រទេសឡាវតាមទូក កាណូត ចូលមកប្រទេសកម្ពុជារាប់សិបតោនក្នុង១ ថ្ងៃៗ*ទី៣៖ ការនាំបារីទៅប្រទេសឡាវការនាំប្រេងឥន្ធនៈពីប្រទេសឡាវចូលមកប្រទេស កម្ពុជា…..ជាដើម។

តាមសេចក្តីរាយការណ៍ឱ្យដឹងថា សកម្មភាពនាំទំនិញខុសច្បាប់ដែលឈ្មួញនាំចូលពីប្រទេសឡាវ ចូលមកកម្ពុជាតាមច្រកកំពង់ស្រឡៅ ពុំមានសមត្ថកិច្ចជំនាញទប់ស្កាត់ ឫបង្រ្កាបនោះទេ ដែលទំនិញភាគច្រើនឈ្មួញនាំចូលទាំងព្រឹក ទាំងថ្ងៃ តាមទូក រួចលើកដាក់រថយន្តតែម្តង ដូចជាស៊ីម៉ង់ត៍ជាដើម។ គេសង្ស័យថា ការមិនបង្ក្រាបរបស់សមត្ថកិច្ចជំនាញ លើទំនិញឆ្លងដែនខុស ច្បាប់ទាំងនេះ ប្រហែលជាសមត្ថកិច្ចទទួលបានផលប្រយោជន៍ណាមួយហើយមើល ទៅ។
នៅច្រកកំពង់ស្រឡៅនេះគេខ្សិបថា លោកថៅកែកេនជាអ្នកម៉ៅផ្ដាច់ក្នុងការរកស៊ីដឹកទំនិញ ហើយមន្ត្រីមាន សមត្ថកិច្ចដែលឈរ ជើងនៅទីនោះមិនចាំបាច់ត្រួតពិនិត្យអ្វីឡើយ ។ ជាងនេះទៅទៀតលោកកេនគ្រាន់តែទាក់ ទងតាមទូរសព្ទជាមួយសមត្ថកិច្ចគឺទំនិញទាំងអស់នោះត្រូវបានដឹកជញ្ជូនឆ្លងដែនដោយសុវត្ថិភាព។ ប្រាកដណាស់ថាទំនិញ ភាគច្រើនមិនមានការបង់ពួននោះទេទាំងការនាំចេញនិងការនាំចូល។ ដូច្នេះវាជាផលប្រយោជន៍របស់ឈ្មួញនិងសមត្ថកិច្ចជំនាញនានានៅច្រកព្រំដែនកំពង់ស្រឡៅនេះ។

គេនិយាយថាច្រកកំពូលស្រឡៅជាប្រភព ហិរញ្ញវត្ថុរបស់អភិបាលខេត្តព្រះវិហារ និងលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត។ ដូច្នេះដើម្បីជម្រះមន្ទិលនេះគេសង្ឃឹម ថាលោកអភិបាលខេត្ត គឹម រិទ្ធីនិងលោកស្នងការ នឹងចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យ និងបង្ក្រាបជាក់ស្តែង លើការនាំទំនិញដោយខុសច្បាប់ចូលមកក្នុងប្រទេសការច្រកកំពង់ស្រឡៅនេះផង។

Filed in: សង្គម

Recent Posts

Bookmark and Promote!