ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនខ្លួនក្រុមចោរឆក់វ័យក្មេង០៣នាក់ទៅតុលាការដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់.!

ភ្នំពេញ៖ ក្រុមចោរឆក់ ដែលទើបតែពេញវ័យ ០៣នាក់ ក្នុងចំណោមបក្ខពួក០៧នាក់ រួមមាន៖ ១.ឈ្មោះ ផាត មករា (ហៅអាពេជ្រ) អាយុ១៨ឆ្នាំ, ២.ឈ្មោះ ពេជ្រ សីហា អាយុ ១៨ឆ្នាំ, ៣.ឈ្មោះ សំ វិសាល (ហៅសាន់) អាយុ១៨ឆ្នាំ ដែលតែងតែធ្វើសកម្មភាពឆក់យ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ, ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ខណៈពួកគេរៀបគម្រោងចេញឆក់ទូរស័ព្ទ និងកាបូប ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។

តាមចម្លើយសារភាពរបស់ ជនសង្ស័យទាំង ០៣នាក់ បានឲ្យដឹងដូចៗគ្នាថា កន្លងមកពួកខ្លួនរួមជាមួយបក្ខពួក ០៤នាក់ផ្សេងទៀត មានឈ្មោះ អាចូវ, អាចាក់ជ្រូក, អាឆាយ និង អាស៊ុយទ្រី ធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទ និងកាបូបជាច្រើនដងមកហើយ ទាំងនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ រួមមានដូចជា៖ ឆក់នៅម្តុំផ្សារជម្ពូវ័ន្ត, ឆក់នៅចំណុចមុខក្លោងទ្វារបុរីសែនមនោរម្យ, ឆក់នៅចំណុចផ្សារបែកចាន ខេត្តកណ្តាល, ឆក់នៅចំណុចផ្សារថ្នល់ទទឹង ខេត្តកំពង់ស្ពឺ, ឆក់នៅផ្លូវជាតិលេខ៣ ក្នុងភូមិ សាស្ត្រខេត្ដកណ្តាល, ឆក់នៅចំណុចមុខព្រលានយន្តហោះអន្តជាតិភ្នំពេញ, ឆក់នៅចំណុចស្ពានអាកាសផ្សារដីហុយ, ឆក់នៅចំណុចភ្នំបាសិត ភូមិសាស្ត្រខេត្តកណ្តាល, ឆក់នៅចំណុចជិតស្ពានស្ទឹងមានជ័យ, ឆក់នៅចំណុចផ្សារដើមគរ, ឆក់នៅចំណុចមហាវិថីឈ្នះៗ, ឆក់នៅចំណុចផ្សារឈូកមាស, ឆក់នៅចំណុចផ្លូវវេងស្រេង, ឆក់នៅចំណុចទីរួមស្រុកអង្គស្នូល ខេត្តកណ្តាល, និងចុងក្រោយនេះ កំពុងនាំគ្នារៀបចំចេញឆក់ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថចាប់ខ្លួនតែម្តង។ មុនពេលចេញឆក់ម្ដងៗ ពួកខ្លួនតែងតែប្រមូលផ្ដុំគ្នាប្រើប្រាស់សារធាតុញៀនជាមុនទើបចេញធ្វើសកម្មភាព។ តាមការទទួលព័ត៌មាន ក៏នៅមានទីតាំងជាច្រើនផ្សេងទៀត ដែលក្រុមទាំងនេះបានចេញធ្វើសកម្មភាពឆក់ផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង បទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួក០៤នាក់ដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

Filed in: សង្គម

Recent Posts

Bookmark and Promote!