ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

កាស៊ីណូយីហោថបដាយអុីមុិន (TOP DIAMOND CASINO)ភ្នំដិន ឃុំទំលាប់ ស្រុកគីរីវង់ ខេត្តតាកែវ បើកអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងដោយសេរី រីឯអាជ្ញាធរ.សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!

ខេត្តតាកែវ៖ តាមប្រភពពីប្រជាពលរដ្ឋរស់ នៅ ឃុំទំលាប់ ស្រុកគីរីវង្ស ខេត្តតាកែវ បានអោយដឹងថា ល្បែងសុីសង ជល់មាន់ បៀរ អាប៉ោង យូគីនិងល្បែងច្រើនប្រភេទទៀត ដែលបើកបង្កប់នៅក្នុង “កាស៊ីណូយីហោ ថបដាយអុីមុិន “(TOP DIAMOND CASINO)ភ្នំដិនកំពុងបើកអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងពេញទំហឹងវិញហើយ រីឯលោកអភិបាលស្រុកគីរីវង្ស និង លោក     អធិការដ្ឋាននគរបាលស្រុកគីរីវង្ស សម្ងំទទួលប្រយោជន៍ជាថ្នូរមិនបង្រ្កាប។

មហាជនក៍ដូចប្រជាពលរដ្ឋរស់ នៅឃុំទំលាប់ ស្រុកគីរីវង្ស បានរិះគន់ចំៗទៅលើអាជ្ញាធរនិងសមត្ថកិច្ចមន្ត្រីជំនាញពាក់ព័ន្ធស្រុក.ខេត្តតាកែវ ជាអ្នកបើកភ្លើងខៀវ ទើបម្ចាស់ “កាស៊ីណូយីហោថបដាយអុីមុិន” (TOP DIA MOND CASINO ) ភ្នំដិន ហ៊ានបើកអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងជល់មាន់ខ្នាតយក្សលេងស៊ីសងខុសច្បាប់ស្រេចតែអំពើចិត្ត។ ជាក់ស្តែងក្រុម ញៀនល្បែងពលរដ្ឋខ្មែរ ដែលដើរចូលទៅ លេងនៅក្នុងកាសុីណូនេះមានទាំងម៉ូតូមានទាំងរថយន្តសេរីទំនើបៗរាប់រយគ្រឿងជិះចូលលេងនៅក្នុង”កាសុីណូយីហោថប ដាយអុីមុិន “(TOP DIAMOND CAS INO ) មួយនេះ ប្រហែលមានខ្នង បង្អែករឹងមាំ ទើបម្ចាស់ទីតាំងបនល្បែងសុីសងមួយនេះហ៊ានបើកអោយប្រជាពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍ចូលលេងល្បែង ភ្នាល់សុីសងខុសច្បាប់ ភាគច្រើនសុទ្ធតែពលរដ្ឋខ្មែរមកពីបណ្តាខេត្តនានា ចូលមកលេងចាក់ភ្នាល់ដាក់លុយចាញ់ឈ្នះរាប់ពាន់មុឺនដុល្លារក្នុងមួយថ្ងៃ ៗបច្ចុប្បន្ននេះក្រុមញៀនល្បែងទាំង នោះកំពុងនាំគ្នាសម្រុកចូលទៅលេងល្បែងនៅក្នុង”កាសុីណូយីហោថបដាយអុីមុិន (TOP DIAMOND CASINO)ភ្នំដិនដែលមានល្បែងគ្រប់ប្រភេទដូចជា៖មាន់ជល់ខ្នាយដែក បៀរ អាប៉ោងយូគី រីឯ អាជ្ញាធរ.សមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ពន្ធ័នៅក្នុងមូលដ្ឋានខេត្តតាកែវបណ្តោយអោយម្ចាស់កាសុីណូមួយនេះធ្វើអ្វីៗតាមអំពើចិត្ត បើកអោយប្រជាពលរដ្ឋខ្មែរចូលទៅលេងល្បែងដោយសេរី មិនញញើតច្បាប់មិនខ្លាចសមត្ថកិច្ចនិងអាជ្ញាធរចុះបង្ក្រោបឡើយ។

ប្រភពអ្នកចេញចូល”កាសុីណូយីហោថប ដាយអុីមុិន”(TOP DIAMOND CASI NO) បានបន្ថែមអោយទៀតថា មានមេការស្ទាត់ជំនាញម្នាក់ខាងរត់ការបង់សួយសារ ជូនដល់មន្រ្តីជំនាញពាក់ព័ន្ធថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់លើ ទើប រក្សាភាពស្ងៀមស្ងាត់មកដល់បច្ចុប្បន្ន ជាការមិនរំខាន។ល្បែងជល់មាន់ដ៍ធំជ្រកក្រោមស្លាក ”កាស៊ីណូយីហោថបដាយអុីមុិន”( TOP DIAMOND CASINO) នេះដែលកំពុងបើកពង្វក់អោយប្រជាពលរដ្ឋខ្មែរ   ចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងអនាធិបតេយ្យជារៀងរាល់ថ្ងៃបានធ្វើអោយពលរដ្ឋខ្មែរដែលរស់នៅជាប់ខ្សែរបន្ទាត់ព្រំដែន មានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្ម. ចោរ លួច.ចោរឆក់.ចោរប្លន់.ចោរគាស់ផ្ទះ.គ្រឿង ញៀននិងប្រើអំពើហិង្សាដើមចមកើតចេញ ពីល្បែសុីសងនេះឯង។ ប្រជាពលរដ្ឋជាច្រើនបានដាក់ជាចម្ងល់ ឆ្ងល់ថា តើភូមិ ឃុំ មានសុវត្ថិភាព ៧ ចំណុច នៅត្រង់ណា? បើល្បែងភ្នាល់ស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួនបើកលេងគគ្រឹកគគ្រេងបែរជាសមត្ថកិច្ចនគរបាលស្រុកគីរីវង្ស ខេត្តតាកែវ មិនចាត់វិធានការបង្រ្កាបសោះនោះ?។

ប្រជាពលរដ្ឋរស់នៅ ឃុំទំលាប់ ស្រុកគីរីវង្សសូមអំពាវនាវដល់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរ បាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទនិងជាប្រធានគណៈកម្មការបង្ការបង្ក្រាបបទល្មើសល្បែង ស៊ីសងទូទាំងប្រទេស មេត្តាដាក់មន្រ្តីក្រោមឱវាទខេត្តចុះពិនិត្យទីតាង”កាស៊ីណូយីហោ ថបដាយអុីមុិន”(TOP DIAMOND CAS INO)ភ្នំដិនមួយនេះដែលអនុវត្តន៍ផ្ទុយអំពីច្បាប់អនុញ្ញាតនេះផង។

បញ្ហានេះដែលលោក អ៊ូច ភា អភិបាល ខេត្តតាកែវ និងលោក ឈាង ផាន់ណារ៉ា ស្នងការដ្ឋាននគរបាលខេត្តតាកែវនឹងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បើពិតមិនបានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ?គួរតែចាត់វិធានការបង្រ្កាបទៅលើ ម្ចាស់“កាស៊ីណូយីហោ ថបដាយអុីមុិន” (TOP DIA MOND CASINO) ដែល បើកអោយប្រជាជនខ្មែរចូលលេងល្បែងសុី សងគគ្រឹក គគ្រេងរាល់ថ្ងៃនោះអោយមានប្រសិទ្ធភាពស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផង។ ប៉ុន្តែមិនដឹងខ្នងអង្អែកម្ចាស់ កាសុីណូរឹងមាំឬធំប៉ុណ្ណានោះទេ?ទើបបានអាជ្ញាធរនិងសមត្ថកិច្ចស្រុក.ខេត្ត.មិនហ៊ានបង្រ្កាប ហើយថែមបើកខៀវអោយម្ចាស់ទីតាំងនេះបើកអោយប្រជាពលរដ្ឋខ្មែរលេងល្បែងសុីសងរាល់ថ្ងៃផ្ទុយអំពីច្បាប់អនុញ្ញាតនោះទៅវិញ ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!