ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង និងបក្ខពួករងការរិះគន់ពីមហាជនប្រព្រឹត្តអំពើពុករលួយ.!

ព្រៃវែង៖ ប្រភពថ្មីៗពីក្រុមអាជីវករដែលរក សុីដឹកបន្លែផ្លែឈើនិងទំនិញចេញពីប្រទេស វៀតណាមឆ្លងកាត់ផ្លូវជាតិលេខ១ បានអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងថ្នាក់ដឹក នាំក្រសួងស្ថាប័នពាក់ព័ន្ធដាក់ការសេុីបអង្កេតស្រាវជ្រាវជុំវិញភាពមិនប្រក្រតីពុក រលួយរបស់លោក មួង ដារ៉ា ប្រធានសាខា គយនិងរដ្ឋាករខេត្តព្រៃវែង ផ្លូវជាតិលេខ១ ដែលមានស្នាក់ការ ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងបក្ខពួក ឃុបឃិតជាមួយឈ្មួញធំៗ ជាថ្នូរអនុញ្ញាតអោយនាំចូលទំនិញគេចពន្ធទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់បង្កប់តាមរថយន្តក្រុងដឹកអ្នកដំណើរនិងរថយន្ត ដឹកទំនិញធំៗមួយចំនួនទៀត ដឹកទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរជាពិសេសដឹកទៅកាន់រាជធានីភ្នំពេញ។

ប្រភពបង្ហើបអោយដឹងថាលោក មួង ដារ៉ា ត្រូវបានអាជីវករនិងអ្នករកសុីដឹកទំនិញនិងពលរដ្ឋរស់នៅខេត្តព្រៃវែង រិះគន់ថាកំពុងត្រូវប៉ាន់ប្រមូលលុយដាក់ខែពីរថយន្តក្រុង លួចបង្កប់ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ដោយក្នុងរថយន្ត១គ្រឿងៗត្រូវបង់ លុយរាប់ពាន់ដុល្លារអាមេរិកក្នុង១ខែៗជាថ្នូរបើកភ្លើង ខៀវមិនអោយមន្រ្តីគយរបស់ខ្លួនត្រួតពិនិត្យនិងមិនផាក់ពិន័យបង់ពន្ធចូលរដ្ឋជាដើម។ ប្រភពខ្លះបានអោយដឹងទៀតថា សូម្បីអាជីវករលក់ម៉ូតូអត់ពន្ធនៅតាមទីតាំងមួយចំនួននៅ ទីប្រជុំជនផ្សារអ្នកលឿងស្រុកពាមជរ៍ក៍តម្រូវអោយពួកគេបង់លុយដាក់ខែ ជូនមន្រ្តីគយខ្លួនដឹកនាំដោយលោក មួង ដារ៉ា ដោយក្នុង ១ ខែៗត្រូវបង់លុយចាប់ពី ៤០០ ដុល្លារទៅ ៦០០ ដុល្លារ សម្រាប់ហាងឬទីតាំងលក់ម៉ូតូអត់ពន្ធ ១កន្លែង ។

ប្រភពបានអោយដឹងថា លោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង ត្រូវបានមហាជនលាតត្រដាងភាពមិនប្រក្រតីពុករលួយច្រើនបែបច្រើនយ៉ាងក៏ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្វើមិន ដឹងមិនឮអ្វីទាំងអស់ ។ហេតុនេះហើយទើបលោក មួង ដារ៉ា បណ្ដោយអោយមេៗគយនៅតាមច្រកខ្សែរបន្ទាត់ព្រំដែនក្នុងខេត្តព្រៃ វែង ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដោយបើកដៃអោយឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ដោយសេរីគ្មានញញើតអង្គភាពប្រឆាំងអំពើពុករលួយនោះទេ។ ក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្នាក់ការសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ផ្លូវជាតិ លេខ ១ ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បើទោះបីពួកគាត់បានបង់ពន្ធគយនៅតាមច្រករួចហើយ ក៍ដោយ ក៏ត្រូវឈប់ឡានចូល បង់លុយអោយក្រុមមន្រ្តី គយឬសន្តិសុខយាមតូបខាងមុខតម្រូវអោយបង់លុយចំនួន ១៥០, ០០០ រៀល រុឺម៉ក ១គ្រឿង រីឯម៉ូតូដឹកបន្លែ ត្រូវក្រុមលោកគយនិងក្រុមសន្តិសុខយាមខាងមុខនោះអោយបង់លុយចាប់ពី ៥~ ៦ មុឺនរៀល ក្នុងមួយជើង ៗសម្រាប់រថយន្ត សាំយ៉ុងដឹកបន្លែផ្លែឈើវិញគឺត្រូវបង់លុយចាប់ពី៨~១៥មុឺន រៀលក្នុងមួយគ្រឿងៗតាមការកំណត់របស់លោក មួង ដារ៉ា មេសាខា គយនិងរដ្ឋាករ ខេត្តព្រៃ វែង មិនអាចតវ៉ាបាន!ដោយគ្មានក្រដាស់ស្នាមឬវិកយ័បត្រអ្វីទាំងអស់។

ប្រភពស្និទ្ធនឹងលោក​ មួង ដារ៉ា បានបន្តអោយដឹងថា ដោយសារតែចំណាយដើមទុនអស់ច្រើនសន្ធឹកសន្ធាប់ក្នុងការទទួលបានតំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ទើបលោក មួង ដារ៉ា ប្រើគ្រប់វិធីសាស្រ្តស្រង់ដើម។ ចាប់តាំងពីទទួលបានតំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ២០២០ រហូត មកដល់បច្ចុប្បន្ននេះគឺលោក មេគយរូបនេះមិនបានចាត់វិធានការ ទប់ស្កាត់អំពើ ពុករលួយរបស់មេៗការិយា ល័យគយតាមច្រកព្រំដែនក្នុងខេត្តព្រៃវែងនៅឡើយទេ។ ដូច្នេះប្រធានការិយាល័យ គយ នីមួយៗនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យក៏ដូច ជាប្រធានការិយាល័យគយនៅច្រកទ្វារអន្តរជាតិបន្ទាយចក្រី និងប្រធានការិយា ល័យគយនៅច្រកទ្វារអន្តរជាតិកោះរការល្បីល្បាញកាន់តែខ្លាំងប្រព្រឹត្តពុករលួយជិះសេះ លែងដៃ។
ប្រភពពីមន្រ្តីនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃវែង បានបន្តអោយដឹងថា លោកប្រធានការិយាល័យគយច្រកទ្វារអន្តរម៉ឺនជ័យ បើកដៃអោយឈ្មួញទាំងតូចទាំងធំនាំចូលទំនិញគេចពន្ធនិងទំនិញ បង់ពន្ធមិនគ្រប់ទំនិញខុសច្បាប់ពីស្រុកយួនយ៉ាងរលូន។ ចំណែកឯលោក ហង្ស វណ្ណា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក៏មិនចាញ់គ្នាប៉ុន្មានដែរទេបើកដៃអោយឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ផងដែរ។

ដូច្នេះលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរបណ្ដោយតទៅទៀតនោះទេ។ ព្រោះករណីខាងលើនេះឈ្មួញនិងអាជីវករសូមអំពាវនាវដល់លោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ប្តេជ្ញា លុបបំបាត់អំពើពុករលួយតាមដងផ្លូវ ចាត់វិធានការទប់ស្កាត់អំពើពុករលួយក្រុមមន្ត្រី គយតាមដងផ្លូវនិងនៅតាមច្រកដាក់ការ សេុីបអង្កេតអោយសុីជម្រៅទៅ លើ មេៗការិយាល័យច្រកមុឺនជ័យច្រកបន្ទាយចក្រី. ច្រកកោះរការ និងច្រកផ្សេងៗទៀតក្រោម ការគ្រប់គ្រងលោក មួង ដារ៉ា មេសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ដែលបើកអោយក្រុមរបស់ខ្លួនប្រព្រឹត្តរបៀបអំពើពុករលួយនេះ ផង ។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក មួង ដារ៉ា ប្រធានសាខា គយនិងរដ្ឋាករខេត្តព្រៃវែង រាល់ម៉ោងធ្វើការ ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!