ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សង្វៀនមាន់​ជល់បៀអាប៉ោងយូគីនិងល្បែងច្រើនប្រភេទទៀតកំពុងបើកអោយពលរដ្ឋខ្មែរនិងជនជាតិ​យួន​ចូល​លេងល្បែងដោយសេរី រីឯអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធច្រក​ទ្វេភាគី​ព្រំដែន​ក្រសាំង​ជ្រុំ អ្នកបើកភ្លើងខៀវ.!

ខេត្តស្វាយរៀង៖ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ ភូមិ​ក្រសាំង​ជ្រុំ ឃុំ​គ្រួស ស្រុក​ស្វាយជ្រុំ បានបង្ហើបអោយដឹងថា ម្ចាស់​បនល្បែងសុីសង ជល់មាន់ប្រហែ លមាន​អំណាចខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ ទេីប​បុបុគ្គលម្នាក់នោះ​ហ៊ាន​ធ្វេី​អ្វីៗតាម​អំពើ​ចិត្ត។​

មហាជនក៏ដូចជាប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋានបាន​រិះគន់​ទៅលើ​សមត្ថកិច្ច​ពាក់​ពន្ធ័​ច្រក​ទ្វេភាគី​ព្រំដែន​ក្រសាំង​ជ្រុំថា ជា​អ្នក​បើក​ភ្លើង​ខៀវ ទើប​ម្ចាស់កាស៊ីណូ ហ៊ានបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងនិងជនអ​ន្តោ​ប្រ វេសន៍ បើកលំហូរ​ចូល​មក​លេងល្បែង​​ជល់មាន់គគ្រឹក គគ្រេងដោយ​សេរី​ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ទុកអោយបុគ្គលនេះ គៀងគរ ក្រុមញៀនល្បែងមកគ្រប់ទិសទីចូលមកលេងស្រែក ហ៊ោកញ្រៀវត្រហុឹងអឺងកង ចាញ់ឈ្នះរាប់ លានរាប់មុឺនដុល្លាមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឡើយ។​

ដូច្នេះលោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរ បាល​ខេត្ត​ស្វាយរៀងទើបកាន់តំណែងថ្មី មិន​គួរ​មើលរំលងលោក អធិការដ្ឋាន​នគរបាលស្រុកស្វាយជ្រុំនិង​លោក ស៊ិន វិសាល មេ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​ក្រសាំង​ជ្រំុ តទៅ ទៀត​នោះ​ទេ​? ព្រោះថាបណ្ដោយឲ្យ​មានល្បែងជល់មា​ន់និងល្បែងជាច្រើនប្រភេទទៀតនៅក្នុង​ដែនដី​របស់​ខ្លួន​គ្រប់គ្រងមិនបង្រ្កាប ។​ ពលរដ្ឋរស់នៅក្បែរទីតាំងល្បែងស៊ីសងខាងលើមានការព្រួយបារម្ភភ័យខ្លាចអំពីអសន្តិសុខសង្គមនិងអំពើចោរកម្ម. ចោរ លួច.ចោរឆក់. ចោរប្លន់. ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនដើមចមកើតចេញពីល្បែងសុីសងនេះឯង។

​ប្រជាពលរដ្ឋភូមិ​ក្រសាំង​ជ្រុំ ឃុំ​គ្រួស ស្រុក​ស្វាយជ្រុំ អំពាវនាវដល់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេ ខាធិការក្រសួងមហាផ្ទៃនិង​ជាប្រធានគណៈ កម្មការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងទូទាំងប្រទេសមេត្តាដាក់មន្រ្តីក្រោមឱវាទខេត្តចុះពិនិត្យទីតាំងបើកល្បែងសុីសងអោយពលរដ្ឋខ្មែរចូលលេងគគ្រឹក គគ្រេងនោះផងទាន! ។

ដែលបញ្ហានេះលោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និងលោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង បើពិតមិនបានជាប់ពាក់ព័ន្ធនិងផលប្រយោជន៍នោះទេ ? គួរតែ ចាត់វិធានការទប់ស្កាត់បង្ក្រាបល្បែង សុីសងមួយកន្លែងខាងលើនេះអោយមានប្រសិទ្ធភាពស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិ បាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!