តាមប្រភពពីកម្មករអូសរទេះតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានអោយដឹងថា លោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែតកំពុងបង្ហាញស្នាដៃខាង ប្រព្រឹត្តអំពើពុករលួយ ជាច្រើនរូបភាពដោយគ្មានញញើតអ្វីទាំងអស់ព្រោះអាងមានខ្នងបង្អែករឹងមាំ។ភាពមិនប្រក្រតីពុករលួយរបស់លោក ងួន កុសល ត្រូវបានបើកកកាយជាបន្តបន្ទាប់ក៏ ប៉ុន្តែ មេគយធំៗ អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បែរជារក្សាភាពស្ងៀម ស្ងាត់ទៅវិញ។ ដូច្នេះហើយទើបលោក ងួន កុសល ហ៊ានប្រើតួនាទីអំណាចជាប្រធានការិយាល័យគយច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត សាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយយ៉ាងឆាប់រហ័សដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពមន្ត្រីនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មួយចំនួនបានបង្ហើបឲ្យដឹងថា ក្រោយពេលលោកងួន កុសល ទទួ លបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែតរួចមក គឺលោក ងួន កុសល កំពុងអនុវត្តន៍
មេរៀនពុករលួយរបស់លោក ហ៊ុយ សុជាតិ អតីតមេគយច្រកទ្វារព្រំដែនអន្តរជាតិប៉ោយ ប៉ែត យ៉ាងស្ទាត់ជំនាញ។
ប្រភពមន្ត្រីនៅច្រកប៉ោយប៉ែត ដដែលបានអោយដឹងទៀតថាលោក ងួន កុសល បាន ឃុបឃិតជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធដទៃទៀតបើកដៃអោយឈ្មួញធំៗនាំចូលទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាង គគ្រឹកគគ្រេងដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ហេតុនេះហើយលោក ងួន កុសល និងបក្ខពួកគាបសង្កត់ទៅលើឈ្មួញនិងអាជីវករតូចតាចដែលនាំចូលទំនិញតាមរទេះ តាមរថយន្តតូចៗ និងតាមរ៉ឺម៉កម៉ូតូតម្រូវអោយបង់លុយលើតុក្រោមតុដោយគ្មានការ យោគយល់អ្វីឡើយ។
ប្រភពស្និទ្ធនឹងលោក ងួន កុសល បានបង្ហើបអោយដឹងថា ដោយសារលោក ងួន កុសល ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួនបាន គឺដោយសារអាងមានខ្នងបង្អែករឹងមាំនៅ ក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ដោយឡែកលោក ងួន កុសល តែងប្រើប្រាស់ឈ្មោះមន្ត្រីគយធំៗក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីការពារភាពមិនប្រក្រតីពុករលួយរបស់ខ្លួនយ៉ាងគឃ្លើន តែម្តង។ ហើយមានការឃុបឃិតបើកដៃពី សំណាក់មេគយធំៗផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវដល់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមមេត្តា ពិនិត្យឡើងវិញ និងចាត់វិធានការទប់ស្កាត់អំពើ ពុករលួយ ជាច្រើនរូបភាពរបស់លោក ងួន កុសល ប្រធានការិយាល័យ គយច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីកុំឲ្យមន្ត្រីរូបនេះធ្វើអ្វីៗតាមអំពើចិត្តតទៅទៀត។
បើតាមសេចក្ដីរាយការណ៍ពីមន្ត្រីនៅច្រក ទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានបន្ថែម
អោយដឹងទៀតថា ដោយសារអាងមានខ្នងបង្អែករឹងមាំទើបលោក ងួន កុសល ចាប់ផ្ដើមប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក មិនគួរអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មើលរំលងភាពមិនប្រក្រតីរបស់លោក ងួន កុសល បាននោះទេ ព្រោះលោក ងួន កុសល ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតតែងប្រើប្រាស់ឈ្មោះមេគយធំៗក្នុងអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា ដើម្បីការពារទង្វើរបស់ខ្លួន។ អាជីវករដឹកជញ្ជូនទំនិញបន្តិចបន្តួចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតក្រុងប៉ោយប៉ែតសូមអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាដាក់ការស៊ើប អង្កេតអោយបានស៊ីជម្រៅទៅ លើភាពមិនប្រក្រតីពុករលួយរបស់លោក ងួន កុសល ប្រធានការិយាល័យ គយច្រកទ្វារព្រំដែនប៉ោយប៉ែត ក្រុងប៉ោយ ប៉ែតដែលកំពុងសាងភាពល្បីល្បាញខាងពុករលួយ ។
ពាក់ពន្ធ័ព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក ងួន កុសល ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត រាល់ម៉ោងធ្វើការ៕មានត