ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការនិងដឹក ជញ្ជូនខេត្តពោធិ៍សាត់បើកដៃអោយលោក ឆាំ ហាវ ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវ ជាតិលេខ៥ស្រុកបាកានឃ្លាំងមឿងប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយតាមអំពើចិត្ត.!

ខេត្តពោធិ៍សាត់៖ តាមប្រភពពីមន្រ្តីរាជការក្នុងខេត្តពោធិ៍សាត់ បានអោយដឹងថា លោក កាង ប៉េងហាក់ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តពោធិ៍សាត់ឡើងកាន់តំណែងដុះស្លែ ល្បីល្បាញខ្លាំងខាងប្រព្រឹត្តអំពើពុករលួយដោយសារមានខ្នងបង្អែកក្រាស់នៅក្រសួងសាធារណការ និងដឹក ជញ្ជូនទើបលោក កាង ប៉េងហាក់ អាចកាន់តំណែងជាប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តពោធិ៍សាត់ដុះ ស្លែដោយពុំមានការផ្លាស់ប្ដូរអ្វីសោះ។ ដូច្នេះលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូនមិនគួររក្សាភាពស្ងៀមស្ងាត់ តទៅ ទៀតនោះទេ?ព្រោះថា ភាពមិនប្រក្រតីពុករលួយរបស់លោក កាង​ ប៉េងហាក់ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។បច្ចុប្បន្នអង្គភាពមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តពោធិ៍ សាត់ ស្ទើរតែក្លាយទៅជាក្រុមហ៊ុនរកស៊ីផ្ដាច់ មុខរបស់លោក កាង ប៉េងហាក់ និងមន្រ្តីជំនិតៗរបស់ខ្លួនអស់ទៅហើយ។

ប្រភពពីមន្រ្តីនៅក្នុងមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តពោធិ៍សាត់ម្នាក់សូមមិនបញ្ចេញឈ្មោះបានប្រាប់អោយដឹងថា ច្រើនឆ្នាំកន្លងទៅគម្រោងស្ថាបនាផ្លូវ ជួសជុលផ្លូវជាតិ ផ្លូវលំ ក្នុងខេត្តពោធិ៍សាត់បានក្លាយទៅ ជាប្រភពចំណូលដ៏សំខាន់របស់លោក កាង ប៉េងហាក់ និងមន្រ្តីជំនិត ៗ។ ទន្ទឹមនឹងនេះលោក កាង ប៉េងហាក់ បើកដៃអោយលោក ឆាំ ហាវ ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ ស្រុកបាកាន ខេត្តពោធិ៍សាត់ត្រង់ចំណុច ឃ្លាំងមឿង អោយប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយតាមអំពើចិត្ត ក៏ជាប្រភពចំណូលដ៏សំខាន់របស់លោក កាង ប៉េងហាក់ ផងដែរ។ ប្រសិនបើគ្មានការបើកដៃ ពីសំ ណាក់ លោក កាង ប៉េងហាក់ ទេនោះគឺលោក ឆាំ ហាវ ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្ត ឃ្លាំងមឿង ផ្លូវជាតិលេខ៥ ស្រុកបាកានខេត្តពោធិ៍សាត់មិនអាចប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយតាមអំពើចិត្តបានឡើយ។

ប្រភពពីក្រុមឈ្មួញនិងអាជីវករដឹកទំនិញបានឲ្យដឹងថា ទោះបីពួកគេដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ ក៏ត្រូវបង់លុយតាមការកំណត់របស់លោក ឆាំ ហាវ ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង មិនអាចតវ៉ាបានឡើយ។ រីឯរថយន្តធំៗដឹកជញ្ជូនទំនិញ ដឹកជញ្ជូនខ្សាច់ ក្រួស ថ្ម លើសទម្ងន់ អាច បើក បរឆ្លងកាត់មុខស្ថានីយជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង យ៉ាងរលូន មិនបាច់ចូលថ្លឹងឡើយឲ្យតែម្ចាស់រថយន្តទាំងនោះ បាន បង់លុយតាមការកំណត់របស់លោក ឆាំ ហាវ និងបក្ខពួកជាការស្រេច។ ហេតុនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន​ព្រមទាំងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសមិនគួរមើលរំលងតទៅទៀតទេ ព្រោះអំពើពុករលួយរបស់លោក កាង ប៉េងហាក់ និងលោក​ ឆាំ ហាវ មិនអាចបិទបាំងបាននោះទេ៕

 

Filed in: សង្គម

Recent Posts

Bookmark and Promote!