ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

កាស៊ីណូយីហោ សុខ គីម​ម៉េងបើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង ប្រឆាំងនិង​បទបញ្ជា​សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន.!

ខេត្តកំពត៖ ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត បានឲ្យដឹងថា ម្ចាស់​កាស៊ីណូ​យីហោ សុខ គីម​ម៉េង ច្រក​តន់​ហន់ នៅតែបើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលលេងល្បែងជល់មាន់និងល្បែងច្រើនប្រភេទទៀតយ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ព្រោះ​គេ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។​

​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​នគរបាល​ឃុំ​ព្រែក​ក្រឹស ក៏​ដូច​ជា​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​នគរបាល ស្រុក​កំពង់ត្រាច មិនហ៊ាន​ប៉ះពាល់​បុគ្គល​ឈ្មោះ សុខ ចាយ ដែលបើកល្បែងជល់មាន់ បៀ អាប៉ោង យូគី នៅ​ក្នុង​កាស៊ីណូយីហោ សុខ គីម​ម៉េង នោះទេ​។ សូម្បីតែ​លោក ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត និង​លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ក៏​មិនហ៊ានប៉ះពាល់ដែរបណ្ដោយ​ឲ្យ​ម្ចាស់​កាស៊ីណូយីហោ សុខ គីម​ម៉េង នៅ​ច្រក​តន់​ហន់​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដែរ​។​

​បេីតា​មប្រភពពីអ្នកធ្លាប់ចេញ ចូលទៅលេងបានអះអាងថាសង្វៀនជល់​មាន់ និង​វង់​បៀ អាប៉ោង យូគី ក្នុង​កាស៊ីណូយីហោ សុខ គីម​ម៉េង អ្នក​ចូល​ទៅលេង​ល្បែង​ក្នុង​កាស៊ីណូ នេះ​សុទ្ធតែ​ជា​ពលរដ្ឋ​ខ្មែរ គឺ​គ្មាន​ជនបរទេស​នោះ​ទេ?ដោយ​ក្នុង​មួយថ្ងៃៗ​មេ​ល្បែងស៊ីសង​ឈ្មោះ សុខ ចាយ ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។​

​ជាក់ស្តែង​ពលរដ្ឋ​ខ្មែរ​មក​ពី​គ្រប់ទិសទី សម្រុកចូល​លេងល្បែង​ក្នុង​កាស៊ីណូយីហោ សុខ គីម​ម៉េង យ៉ាង​គគ្រឹកគគ្រេងដោយ​មិន​ខ្លាច​ជំងឺឆ្លង​រាលដាល​កូវីដ ១៩ នោះទេ ហើយ​មាន​អ្នកចាញ់​អស់រហូតឈានទៅដល់​ប្រចាំ​ទ្រព្យសម្បត្តិផ្សេងៗ​ទៀតផង។ ចំឡែក​អ្នកឈ្នះ​ស្រែក​ហ៊ោរកញ្ជ្រៀវទ្រហឹង​អឹងកង​មិន​ខ្វល់​អ្វី​ទាំងអស់​(សុភាសិតខ្មែរពោលថាអ្នកឈ្នះមុខខ្លាញ់អ្នកចាញ់មុខសេះអស់ដំរេះអង្គុយទាយ)។

​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យដឹងថា មាន​មន្ត្រី​ធំៗ​និង​សមត្ថកិច្ច​ក្នុង​ខេត្ត​កំពត មួយចំនួនដែលប្រព្រឹត្តអំពើពុករលួយទទួល​ផលប្រយោជន៍​ពី​ម្ចាស់​កាស៊ី ណូយីហោ សុខ គីម​ម៉េង ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​។​

​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​នាយ​ឧត្ដមសេនីយ៍សន្តិបណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរ បាល​ជាតិ ចាត់វិធានការ​ទប់ ស្កាត់​ភាព​មិន​ប្រក្រតី​ក្នុង​កាស៊ីណូយីហោ សុខ គីម​ម៉េង ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ម្ចាស់​កាស៊ីណូ​នេះ បំពាន​ច្បាប់​តាម​អំពើ​ចិត្ត​តទៅទៀត​។​

មហាជនរិះគន់​ចំៗ​ថា​លោក ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត និង​លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គមឲ្យស្រប​តាម​គោលនយោ បាយ​ភូមិឃុំ មាន​សុវត្ថិភាព​ទាំង៧ចំណុច​ដែលរាជរដ្ឋាភិបាលដាក់ចេញដោយក្រសួងមហាផៃ្ទនោះ​ឡើយ​៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!