ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោកនាយប៉ុស្តិ៍គរបាល​អន្តោប្រវេសន៍ច្រកទ្វារ​ព្រំដែនអន្តរជាតិភ្នំដិនកំពុងត្រូវប៉ាន់ប្រមូលលុយពីក្រុមអាជីវករនិងឈ្មួញដែលដឹក​បន្លែផ្លែឈើ~ទំនិញ​គ្រប់​ប្រភេទពី​ស្រុក​យួនចូលមកស្រុកខ្មែរយ៉ាងពេញបន្ទុក.!

តាកែវ ៖ ប្រភព​ពី​ក្រុម​អាជីវករ​និងឈ្មួញដែលដឹកជញ្ជូនបន្លែផ្លែឈើនិងទំនិញផ្សេងៗចេញ ពី​ស្រុក​យួន ចូល​មកខ្មែរតាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានបង្ហើបអោយដឹងថា ពួកគាត់រកស៊ីដឹកបន្លែផ្លែឈើសព្វថ្ងៃនេះបានប្រាក់ចំណេញតិចតួចណាស់ព្រោះសមត្ថកិច្ចនិងមន្រ្តីជំនាញពាក់ព័ន្ធប្រចាំច្រកជាពិសេស​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិននិងសមត្ថកិច្ចតាមដងផ្លូវគាបយកលុយស្រស់ៗតាមការកំណត់យ៉ាង​ពេញបន្ទុក។ គឺដោយសារមាន ការ បើកភ្លើងខៀវពី សំណាក់លោក ឈាង ផាន់ណា​រ៉ា ស្នងការនគរបាល​ខេត្តតាកែវ ចាំជួយបិទបាំងភាពមិនប្រក្រតីពុករលួយរបស់លោកមេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរ ជាតិភ្នំដិនទើបហ៊ាន​ធ្វេី​អ្វីៗតាម​អអំពេីចិត្តទៅបាន។​​

ប្រភពពីមន្ត្រីរាជការក្នុងខេត្តតាកែវបានខ្សឹបខ្សៀវថា បើ​គ្មាន​កា​របេី​កភ្លេីងខៀវពីសំណាក់មេធំៗឃុបឃិត​គ្នាជា​ប្រព័ន្ធ​នោះទេគឺ​លោក នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន មិន​អាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើចិត្ត​បានឡើយ។ ចំណែកលោក ឈាង ផាន់ ណា​រ៉ា ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ បាននាំគ្នារក្សា​ភាព​ស្ងៀមស្ងាត់​ផង ដែរ។​
ប្រភព​ពីក្រុម​ឈ្មួញ​និង​អាជីវករ នាំបន្លែផ្លែឈើ~ទំនិញ​ពី​ស្រុក​យួន តាម​ច្រកទ្វារ​ព្រំដែន​អន្តរ ជាតិ​ភ្នំ​ដិនដដែលបាន​បង្ហេីប​ទៀតថា បើ​ទោះបី​ពួកគេ​នាំ ចូល​ទំនិញ​បង់ពន្ធ​គយ​ត្រឹម ត្រូវក៏​ដោយចៀស​មិន​ផុត​ពី​ការបង់លុយ​លើ​តុ​ក្រោម​តុតាម​ការ កំណត់​របស់​លោក នាយប៉ុស្តិ៍​នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរព្រំដែនភ្នំដិនមិនអាចតវាបានឡើយ ។​
បើយោងតាមប្រភពពីមន្ត្រីពាក់ ព័ន្ធនៅ​ច្រកទ្វារ​ព្រំដែន​អន្តរ ជាតិភ្នំ​ដិន ខេត្តតាកែវ បានបន្ថែមអោយដឹងទៀតថា លោក នាយប៉ុស្តិ៍​នគរបាល​អន្តោប្រវេ សន៍ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​ពុករលួយដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​ហើយ​ឈ្មួញ​គ្រាក់ៗ សម្រុក​ដឹកជញ្ជូនទំនិញ​ច្រើន​ប្រភេទ ចេញពី​ស្រុក​យួន តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ភ្នំ​ដិន គឺជាប្រភពចំណូលដ៍ធំរបស់​លោក នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំ​ដិន ដែល​មានឥទ្ធិពលខ្នងបង្អែក​រឹងមាំ ទេីបមិនមានអ្នកណាហ៊ាន​ប៉ះពាល់ ទុក្ខអោយក្ដោប​សេដ្ឋកិច្ច​ម្នាក់ ឯង បាន​លុយ​ដាក់​ក្នុង​ហោប៉ៅ​ធ្វើមានបានសុខស្រួលបំផុត ។
​ហេតុនេះទើបក្រុមអាជីវករនិងឈ្មួញមានការអំពាវនាវដល់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេ​ត សាវឿន អគ្គស្នងការនគ​របាល​ជាតិ ជាពិសេសលោក គៀត ចន្ទ័ថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ មិនគួរបណ្ដោយអោយលោក នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនរួមទាំងលោក ឈាង ផាន់ ណា​រ៉ា ស្នងការដ្ឋាន​នគរបាល​ខេត្តតា កែវប្រព្រឹត្តរបៀបអំពើពុករលួយតទៅ ទៀតនោះទេ។ ចំណែកលោក អ៊ូច ភា អភិបាល ខេត្ត​តាកែវ រក្សាភាពស្ងៀម ស្ងាត់! ទុកអោយឈ្មួញនាំ ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីស្រុកយួនចូលមកខ្មែរជា​ប្រភព​ចំណូលរបស់លោក នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បាន​សហការ​ជាមួយសមត្ថកិច្ច​ពាក់ ព័ន្ធ ប្រចាំច្រកកំពុងសាងភាពល្បីល្បាញ​ខាង​ពុករលួយ យ៉ាងពេញបន្ទុក ។
ដែលបញ្ហានេះថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរបណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​អំពើ​ពុក រលួយរបស់លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរ ជាតិ​ភ្នំ​ដិន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំ​ច្រក​នេះត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!