ប្រភពពីក្រុមឈ្មួញ និងអាជីវករដែលនាំចូលបន្លែផ្លែឈើពីស្រុកយួន តាមច្រកត្រពាំងផ្លុង បានបង្ហើបអោយដឹងថា សម្រាប់បន្លែផ្លែឈើ១រ៉ឺម៉ក ត្រូវបង់លុយចាប់ពី៥ម៉ឺនរៀល ទៅ៨ម៉ឺនរៀល រីឯរថយន្តសាំយ៉ុងត្រូវបង់ចាប់ពី១០ម៉ឺនរៀល ទៅ១២ម៉ឺនរៀល តាមការ កំណត់របស់លោក ស ថេន នាយប៉ុស្តិ៍នគរ បាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ជាកំហិត។
ប្រភពពីក្រុមឈ្មួញនិងអាជីវករបានបង្ហើបអោយដឹងថា លោក ស ថេន នាយប៉ុស្តិ៍នគរ បាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងគាបយកលុយពីពួកគាត់ដោយគ្មានការ យោគយល់ឡើយ ហើយឈ្មួញធំៗអាចនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់តាមអំពើចិត្ត។
ដូច្នេះហើយទើបក្រុមឈ្មួញនិងអាជីវករអំពាវ នាវដល់ថ្នាក់ ដឹកនាំក្រសួងមហាផ្ទៃ ពិសេសលោក នាយឧត្ដមសេនីយ៍ គៀត ចន្ថារិទ្ធ អគ្គនាយកនៃអគ្គ នាយកដ្ឋាននគរបាលអន្តោ ប្រវេសន៍មេត្តាពិនិត្យចាត់វិធាន ការទប់ស្កាត់អំពើពុករលួយ របស់លោក ស ថេន និងបក្ខ ពួកជា បន្ទាន់ផង។
ប្រភពក្រុមឈ្មួញដដែលបានបន្តអោយទៀត ថា ទំនិញនាំ ចូលពីស្រុកយួន តាមច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ប្រឈមននឹងការលំបាកកាន់ តែខ្លាំងដោយសារសមត្ថកិច្ចច្រើនស្ថាប័នគាបយកលុយលើតុក្រោមតុច្រើនៗ ធ្វើអោយពួក គាត់ជួបហានីភ័យខ្លាំងជាងពេលមុនៗ។
ហេតុនេះលោកនាយឧត្តមសេ នីយ៍ គៀត ចន្ថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍មេត្តាទប់ស្កាត់អំពើពុករលួយ របស់លោក ស ថេន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងខ្លះផងទាន ។ដោយហេតុថាមួយរយៈចុងក្រោយនេះលោក ស ថេន និងបក្ខពួកអង្គុយចាំរាប់ក្បាលរថយន្តដឹក ទំនិញពីស្រុកយួនចូលមកស្រុកខ្មែរគាបយកលុយតាមអំពើចិត្ត គ្មានឈ្មួញឬអាជីវករណាហ៊ានតវ៉ាជាមួយលោក ស ថេន បានឡើយ។
ប្រភពមន្រ្តីដែលស្និតលោក ស ថេន នាយប៉ុស្តិ៍នគរបាលអន្តោ ប្រវេសន៍ច្រកទ្វារព្រំដែនអន្តរ ជាតិត្រពាំងផ្លុងបានបង្ហើបអោយដឹងទៀតថា ដោយសារអាងមានខ្នង បង្អែករឹងមាំនៅ ក្នុងអគ្គនាយកដ្ឋាននគរ បាលអន្តោប្រវេសន៍ ទើបលោក ស ថេន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តដោយគ្មានញញើតអង្គភាព ACU អ្វីទាំងអស់។
ចំណែកលោក ម៉ុន មាគ៌ា ស្នង ការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ មិនហ៊ានប៉ះពាល់លោក ស ថេន នាយប៉ុស្តិ៍នគរបាលអន្តោ ប្រវេ សន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុងនោះទេ ព្រោះដឹងថាលោក ស ថេន មានខ្នងបង្អែកក្រាស់គ្រែលនោះ។ បើទោះបីភាពមិនប្រក្រតីពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក ស ថេន ត្រូវបានលាត ត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ ដោយគឺលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តត្បូងឃ្មុំ សម្ងំស្ងៀម ស្ងាត់ឈឹងតែម្ដង។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងនូវការពន្យល់បកស្រាយពីលោក ស ថេន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង រាល់ម៉ោងធ្វើការ៕មានត