ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ពិនិត្យមន្រ្តីច្រករបៀងប្រាសាទ ត្បែងឃុបឃិតបើដៃអោយក្រុមឈ្មួញដឹកជញ្ជូនធ្យូងឆ្លងដែនខុសច្បាប់ទៅលក់នៅស្រុកសៀមយ៉ាងពេញបន្ទុក.!

បន្ទាយមានជ័យ៖ ក្រុមឈ្មួញសម្រុកដឹកជញ្ជូនធ្យូងចេញទៅស្រុកសៀម តាមច្រករបៀងប្រាសាទត្បែង មានការឃុបឃិ តជាប្រព័ន្ធ នេះបើតាមការបង្ហើបពីមន្រ្តីនៅច្រករបៀងប្រាសាទត្បែង ភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានឲ្យ ដឹងថា ករណីក្រុមឈ្មួញដឹក ជញ្ជូនធ្យូងក្នុងមួយថ្ងៃៗរាប់រយតោន ចូលទឹកដី សៀម គឺមានការឃុបឃិតជាប្រព័ន្ធ។ ប្រសិន បើគ្មានការបើកដៃពីសំណាក់សមត្ថកិច្ចប្រចាំច្រករបៀងប្រាសាទត្បែង មាននគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ច និងគយចល័តតំបន់5ទេនោះ គឺឈ្មួញមិនអាចដឹកជញ្ជូនធ្យូងចេញទៅលក់ស្រុកសៀម យ៉ាងពេញ បន្ទុកបានឡើយ។ លើសនេះទៅទៀតគឺប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ និងនាយខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយ មាន ជ័យ មិនចាត់វិធានការទប់ស្កាត់សកម្មភាពក្រុមឈ្មួញនាំចេញធ្យូងទៅស្រុកសៀម តាមច្រករបៀង ប្រាសាទត្បែង នោះបានឡើយ។

ប្រភពពីប្រជាពលរដ្ឋនៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក បានឲ្យដឹងថា មួយរយៈកន្លងទៅនេះមានឈ្មួញខ្មែរច្រើននាក់ដឹកជញ្ជូនធ្យូងចេញទៅស្រុកសៀមក្នុងមួយថ្ងៃរាប់រយតោនហើយមានឈ្មួញ សៀមចាំទទួលទិញផងដែរ។ ប្រជាពលរដ្ឋបានលើកឡើងថា ព្រៃឈើដែលនៅសេសសល់ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្ដរមាន ជ័យ ចៀសមិនផុតពីរលាយរលត់អស់ ព្រោះបរិមាណធ្យូងនាំចេញតាមច្រករបៀងប្រាសាទត្បែងគឺច្រើនសម្បើមណាស់។ ដូច្នេះហើយទើបមានសេចក្ដីអំពាវនាវឲ្យលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ និងលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ពិនិត្យឡើង វិញអំពីបទល្មើសឆ្លងដែននៅច្រករបៀងប្រាសាទត្បែង។

តាមការលើកឡើងរបស់សមត្ថកិច្ច និងមន្រ្តី អាជ្ញាធរមូលដ្ឋានក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក បានឲ្យដឹងថា ដោយសារមានការបើក ដៃពីសមត្ថកិច្ចប្រចាំច្រករបៀងប្រាសាទត្បែង ក៏ដូចជានគរ បាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនិងគយចល័តតំបន់5ទើបសកម្ម ភាពនាំចេញធ្យូងទៅស្រុកសៀម អាចប្រព្រឹត្តទៅយ៉ាងរលូន។ ជាងនេះទៅទៀតប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ និងមេរដ្ឋបាលព្រៃឈើខេត្តបន្ទាយ មានជ័យ បែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់ ទុកឲ្យឈ្មួញដឹកជញ្ជូនធ្យូងចេញទៅស្រុកសៀមយ៉ាងគំហុក។ ហេតុនេះលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មិនគួរមើលរំលងនោះទេ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!