ប្រភពពីមន្រ្តីគយនៅក្នុងខេត្តព្រះសីហនុ បានបង្ហើបអោយដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធានគយចល័តលើផ្ទៃប្រទេសតំបន់ ៣ ជំនួសលោក កែវ អង្កាម មកគឺលោក នុត លីឆូយ បានពង្រាយដៃ ជើង ខ្លួនចាំពួនស្ទាក់ចាប់រថយន្តដឹកទំនិញឆ្លងកាត់ខេត្តចូលមកកាន់រាជធានីភ្នំពេញ គាបយកលុយអាជីវករនិងឈ្មួញតាមរបៀបអំពើពុករលួយខ្លាំងក្លាជាងអតីតលោក កែវ អង្កាម ធ្វើជាប្រធាននៅទីនោះទៅទៀត ។
ប្រភពបានបន្តថា ក្រុមមន្រ្តីគយចល័តលើផ្ទៃប្រទេសតំបន់៣ មានស្នាក់ការប្រចាំនៅស្រុក ស្រែអំបិលក្រោមការគ្រប់គ្រងរបស់លោក នុត លីឆូយ មេគយចល័តលើផ្ទៃប្រទេសតំបន់៣ ពង្រាយដៃជើងគាបយកលុយពីក្រុមឈ្មួញនិងអាជីវករតាម អំពើចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ ។ ហេតុនេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរពិនិត្យឡើងវិញខ្លះផងព្រោះលោក នុត លីឆូយ មេគយចល័តលើផ្ទៃប្រទេសតំបន់ ៣ ដែលអាងមានខ្នងបង្អែករឹងមាំ ហ៊ានប្រព្រឹត្តអំពើពុក រលួយមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយឡើយ។ ភាពមិនប្រក្រតីពុករលួយរបស់លោក នុត លីឆូយ មេគយចល័តលើផ្ទៃប្រទេសតំបន់៣ ទទួលបន្ទុក ៥ខេត្តគឺខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែបនិងខេត្ត កំពត ត្រូវបានមហាជនលាតត្រដាងជាបន្តបន្ទាប់ ជាពិសេសទាក់ទងទៅនិងការប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តទាំង៥នោះតែម្តង ។ ដោយឡែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនចាត់ទាន់វិធានការទប់ស្កាត់នូវអំពើពុករលួយយ៉ាងពេញបន្ទុករបស់លោក នុត លីឆូយ ប្រធានការិយាល័ យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៣ ឬហៅថា មេគយចល័តលើផ្ទៃប្រទេសតំបន់ ៣ នោះនៅឡើយទេ។ ហេតុនេះហើយទើបមានសេចក្តីអំពាវ នាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលធ្លាប់បានប្តេជ្ញាលុបបំបាត់អំពើពុករលួយតាម ដងផ្លូវចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ក្រុមមន្ត្រីគយចល័តលើផ្ទៃប្រទេសតំបន់៣ ខ្លះៗផង។
ប្រភពស្និទ្ធនឹងលោកនុត លីឆូយ បានបន្ថែមឲ្យដឹងទៀតថា ដោយសារមានខ្នងបង្អែករឹងមាំនៅក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជានៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទើបលោក នុត លីឆូយ ទទួលបានតំណែងជាមេគយចល័តលើផ្ទៃប្រទេសតំបន់៣ និងទទួលបន្ទុក៥ខេត្តយ៉ាងរំភើយ ។ ប៉ុន្តែបច្ចុប្បន្ននេះខេត្តទាំង៥ នោះលោក នុត លីឆូយ ទទួលបានចំនួន៣ខេត្ត គីខេត្ត កោះកុង.ខេត្តព្រះសីហនុ.ខេត្តកំពង់ ស្ពឺ.ខេត្តចំនួនពីរទៀតគឺមិនអនុញ្ញាតឡើយ។ជាងនេះទៅទៀតលោក នុត លីឆូយ ចំណាយដើម ទុនយ៉ាង ច្រើនក្នុងការទទួលបានតំណែងជាមេគយចល័តលើផ្ទៃប្រទេសតំបន់៣ គឺលោក គុណ ញឹម អគ្គនាយកគយដឹងច្បាស់ជាងគេ ។
ប្រភពឈ្មួញនិងអាជីវករបានបន្ថែមថាលោក នុត លីឆូយ ទទួលបានតំណែងមេគយចល័តលើផ្ទៃប្រទេសតំបន់៣ នោះមកបានបើកដៃពង្រាយអោយកូនចៅខ្លួនពួនស្ទាក់ចាប់រថយន្តដឹកទំនិញឆ្លងកាត់ខេត្តចូលមក រាជធានីភ្នំពេញគាបយកលុយលើតុក្រោមតុតាម អំពើចិត្តនិងតាមការកំណត់របស់លោក នុត លីឆូយ មិនអាចតវ៉ាបាន លោក នុត លីឆូយ មេគយចល័តលើផ្ទៃប្រទេសតំបន់៣ ទទួលបន្ទុក ៣ ខេត្តមកខិតខំរិះរកគ្រប់វិធីសាសន៍ដើម្បីស្រង់ដើម ។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn -tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក នុត លីឆូយ មេគយចល័ តលើផ្ទៃប្រទេសតំបន់៣ ទទួលបន្ទុក ៣ ខេត្ត គឺខេត្តព្រះសីហនុ. ខេត្តកោះកុង.ខេត្តកំពង់ស្ពឺ. រាល់ម៉ោងធ្វើការ៕មានត