ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោកប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រៃវែងបើកដៃអោយក្រុមប្រធានស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ​៨និងបក្សពួកប្រែក្លាយជញ្ជីងថ្លឹងលុយ.!

ព្រៃវែង ៖ ប្រភព​ពី​ក្រុម​ឈ្មួញ ដឹក​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តព្រែកព្នៅ លើ​ផ្លូវជាតិ​លេខ​៨ បញ្ជាក់ថា សព្វថ្ងៃ​នេះ​ប្រធាន​ជញ្ជីង​ថ្លឹងរថយន្ត កំពុង​សប្បាយចិត្តប្រមូល​លុយ​ចែកគ្នាធ្វើ​មាន​ធ្វើបាន យ៉ាង​សុខ​ស្រួល​ បើទោះ​រថយន្ត​ធំៗផ្ទុក​មិនលើស​ទទម្ងន់ ក៍ត្រូវតែបង់លុយតាមការកំណត់របស់ប្រធានអោយខានតែបានមិនអាចតវ៉ាបាននៅតែ​អាច​ធ្វើ​សកម្មភាពទាំង​យប់​ទាំង​ថ្ងៃ។ ចំណែក​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​និងលោកសេង ឈួនប្រធានជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសបែរជា​ធ្វើ​មិនដឹងមិនឮអ្វី​ទាំងអស់​។​មេ​ឈ្មួញ​ធំៗ និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ ចេញ ពីស្រុកយួន តាមច្រកទ្វារអន្តរជាតិព្រំដែន មុឺនជ័យ និងច្រកទ្វារអន្តរជាតិព្រំដែនត្រពាំងផ្លុង ឆ្លងកាត់​ផ្លូវ ជាតិ​លេខ៨ ក្នុង​ស្រុក​ពារាំង បានឲ្យដឹងថាបើទោះបី​ពួកគេ​ផ្ទុក​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្តផ្លូវជាតិ​លេខ ៨ ក្នុងភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុកពារាំងខេត្តព្រៃវែងមិនអាចអាក់ខានបានឡើយ។​

ប្រភពក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បានបន្ថែមទៀតថា​ ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ ឬ​កសិផល​ផ្សេងៗមកពីខេត្តនា នា ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តព្រែកព្នៅ ស្រុកពារាំង ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅ តែ​ចៀស​មិន​ផុត​ពី​បង់លុយ ឲ្យ​ក្រុម​មន្ត្រី​ពុករលួយ និងបក្សពួកប្រចាំ​ស្ថានីយ៍​ជញ្ជីងថ្លឹង​រថយន្តនោះដែរ ។​

ដូច្នេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​លោក ជា សុមេធី អភិបាល​ខេត្តព្រៃវែងក៏ដូចជា​លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក ជញ្ជូន​ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយរបស់​ប្រធាន មន្ទីរ សាធារណៈការនិងដឹកជញ្ជូនខេត្តព្រៃវែងនិងប្រធាន​ជញ្ជីង​ថ្លឹង​រថយន្តនិង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ភូមិព្រែកព្នៅ ជាបន្ទាន់ផង ។​

​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រៃវែងបានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ព្រែកព្នៅ តាមបណ្តោយផ្លូវជាតិ​លេខ៨ ចំណុចស្រុកពារាំងគាប​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្តគឺ​មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ធំៗ​នៅ​ខាងលើ​ផងដែរ​។​​ជា​ការពិត ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត វ៉េអងធំៗ រថយន្ត​សណ្ដោង​កន្ទុយ​សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ព្រែកព្នៅ ដោយ​គ្មាន​ការព្រួយបារម្ភ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំងនោះ គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត ខ្នាចធំដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​ចូលបង់ លុយ​តាម​ការកំណត់ គឺជា​ការ​ស្រេច​ដោយ​មិន​ខ្វល់​ពី​រឿង​រថយន្ត​ទាំងនោះ​ ធ្វើឲ្យ​ខូច​ផ្លូវខូច​ស្ពាន​ឡេីយ ។​

ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិព្រែកព្នៅ ឃុំព្រែកព្នៅ្រ ស្រុកពារាំង បាន​ឲ្យដឹងថា​ ពេល​រថយន្ត​ធំៗ​ ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍​គឺ​តែងតែ​ឃើញ​ព្រូឡាន តៃ កុងឡានរ​ត់យ៉ាង​ប្រសេចប្រសាច​ទៅ​បង់ លុយ​ឲ្យ​ប្រធានស្ថានីយ៍​ជញ្ជីង​ថ្លឹងនឹង​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ព្រែកព្នៅ អោយបង់លុយតាម​ការកំណត់​ដោយ​មិន​អាច​តវ៉ា​បាន។​
​ប្រសិនបើ​ឈ្មួញ​ឬ​អាជីវករ​ណា​ម្នាក់ហ៊ាន​តវ៉ា​ប្រាកដ​ជា​ត្រូវ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ ៨ ក្នុងភូមិព្រែកព្នៅ ឃុំព្រែកព្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃវែង រក​រឿង​ឲ្យ​រើ​ទំនិញ​ចុះ​ឡើង​តាមទំនេីងចិត្ត របស់​ពួកគេ​ជាមិនខាន់ឡើយ ។ ហេតុនេះហើយ​ទើប​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​រាប់​តោន​ហូរហៀរ​ខុស​លក្ខណៈ​បច្ចេកទេស​នៅតែ​អាច​បើកបរ​លើ​ផ្លូវជាតិ​លេខ៨យ៉ាង​គគ្រឹកគគ្រេង​ បណ្ដោលឲ្យ​ខូច​ផ្លូវខូច​ស្ពាន​ ជា​បន្តបន្ទាប់ ។​

​បញ្ហានេះដែល​លោក​ស៊ុន ចាន់ ថុល​រដ្ឋមន្ត្រីក្រសួង​សាធារណ ការ​និង​ដឹកជញ្ជូន​និង​លោកសេង ឈួន ប្រធាន​ជញ្ជីង​ថ្លឹងរថយន្តទូទាំង​ប្រទេស​ មិន​គួរ​មើលរំលង​តទៅទៀត​នោះទេ​ព្រោះ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ ផ្លូវជាតិ​លេខ៨ ស្រុកពារាំង កំពុង​ប្រែក្លាយទៅ ជា​ជញ្ជីង​ថ្លឹង​លុយ​ហើយ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!