ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ឃុបឃិតបើកដៃអោយឈ្មួញធំៗនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីស្រុកយួនដោយសេរី.!

ប្រភពពីមន្ត្រីគយនៅខេត្តស្វាយរៀងបានឲ្យដឹងថា ចាប់ តាំងពីទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង កាលពីថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០២០ រហូត មកលោក ចាន់ តារា ប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយច្រើនបែបច្រើនរូបភាពមិនញញើតនិងអង្គភាពប្រឆាំងអំពើពុករលួយដឹកនាំដោយលោក ឱម យ៉ិន ទៀង នោះទេ! លោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ហ៊ានប្រព្រឹត្តអ្វីៗទៅបានយ៉ាងសុខសាន្តបែបនេះដោយមានការបើកដៃពីសំណាក់លោក ហេង សំបូរ ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀងដែលជាមេកើយលោក ចាន់ តារា ទើបហ៊ានប្រព្រឹត្តអំពើពុក រលួយយ៉ាងពេញបន្ទុកមកដល់សព្វថ្ងៃបាន បើពុំដូច្នោះទេត្រូវប្រឈមនឹងការព្រមានជាមិនខានឡើយ។

ប្រភពពីមន្រ្តីនៅច្រកទ្វារអន្តរ ជាតិព្រៃវល្លិ៍ បានបន្តឲ្យដឹងថា បច្ចុប្បន្នលោក ចាន់ តារា កំពុង បើកដៃឲ្យឈ្មួញទាំងធំទាំងតូចនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកដើម្បីផលប្រយោជ ន៍ផ្ទាល់ខ្លួនគ្មានញញើតអ្វីទាំង អស់។ ទំនិញដែលឈ្មួញធំៗនាំចូលយ៉ាងគំហុកតាមច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ បង់ពន្ធត្រឹម៣០ទៅ ៤០% ប៉ុណ្ណោះហើយក្រៅពីនោះក្រុមឈ្មួញបែង ចែកផលប្រយោជន៍លើតុក្រោមតុជាមួយលោក ចាន់ តារា ធ្វើមានធ្វើបានយ៉ាងសុខស្រួល។
ប្រភពដដែលបានបន្ថែមឲ្យដឹងទៀតថា ក្រុមឈ្មួញរត់ពន្ធទំនិញចេញចូលទៅស្រុកយួនតាមច្រករបៀងក្បែរៗច្រកទ្វារអន្តរ ជាតិព្រៃវល្លិ៍​ ក៏ជាប្រភពចំណូលដ៍ធំរបស់លោក ចាន់ តារា ផងដែរ!ខណៈដែលលោក ហេង សំបូរ មេសាខាគយខេត្តស្វាយរៀង រក្សាភាពស្ងៀមស្ងាត់។ បញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរមើលរំលងភាពមិនប្រក្រតីពុករលួយតាមច្រើនរូបភាពរបស់លោក ចាន់ តារ៉ា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ដែលសាងភាពល្បីល្បាញនោះ ។

លោក ចាន់ តារ៉ា បានចំណាយធនធានច្រើនសន្ធឹកសន្ធាប់ទទួលបានតំណែងប្រធានការិយាល័យគយច្រកទ្វារអន្តរព្រៃវល្លិ៍មក ដល់បច្ចុប្បន្ន។ចំណែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរក្សាភាពស្ងៀមស្ងាត់ បើទោះបីអំពើពុករលួយស្រងដើមរបស់លោក ចាន់ តារា មេការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ក៏ដោយ។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក ចាន់ តារ៉ា ប្រធានការិយា ល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!