បន្ទាយមានជ័យ៖ ប្រភពពីអាជីវករចេញចូលលក់ដូរប្រទេសថៃបានអោយដឹងថា នៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានក្រុមអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី (pass app) ដេញចាប់ម៉ូយប្រសេចប្រសាចបង្កភាព រញេរញៃផ្ដើមចេញពីការបង់លុយឲ្យមន្ត្រី នគរបាលអន្តោប្រវេសន៍ប្រចាំការច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានបក្ខពួកផ្សេងៗគ្នាមានកាតប្រភេទធម្មតានិងកាតប្រភេទVIP ដែលមានសិទ្ធិច្រើនជាងគេរហូតបង្កជា ជម្លោះដេញវ៉ៃតប់គ្នាជារើយៗកាលពីកន្លងមកផ្អើលដល់អ្នកធ្វើដំណើរទៀត ផង។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយ ប៉ែតធ្លាប់បានចេញ បទបញ្ជាមិនឲ្យមានការយកលុយនិងចតចាប់ម៉ូយនៅតំបន់បរិវេណមាត់ច្រកអន្តរជាតិដែលជាហេតុនាំឲ្យប៉ះពាល់និងបាត់បង់សណ្តាប់ធ្នាប់ដល់ភ្ញៀវជាតិនិងអន្តរជាតិ។ ប៉ុន្តែមិនទាន់បាន ប៉ុន្មានស្រាប់តែលេចចេញមន្ត្រីថ្នាក់ក្រោមនៅតែបន្តឲ្យអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី (pass app) ចូលចតចាប់ម៉ូយប្រសេចប្រសាចយ៉ាងអនាធិប តេយ្យបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តាមច្រកមួយនេះហើយមានទាំងវិទ្យុទាក់ទង (អាយកូម) គ្រប់ដៃ ដដែល(នេះហៅថាច្រវាចិញ្ចឹមឆ្តោ)ព្រោះតែហេតុនេះទើបក្រុមអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី (pass app)ទាំងនេះអាងអំណាចដែលមេរបស់គេជាមន្ត្រីអន្តោប្រវេសន៍ដែលយកលុយប្រចាំខែជាខ្នងបង្អែកនោះ។
ប្រភពបានបន្តអោយដឹងថា អ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី (pass app) ពួកគេអាចឈរ ជើងមកចាប់ម៉ូយបានដោយ សារបានបង់ លុយឲ្យទៅមន្ត្រីអន្តោប្រវេសន៍ តាមរយះបុគ្គលឈ្មោះ កុយ ដែលជាអ្នកមើលការខុសត្រូវនៅតំបន់នោះដោយបង់ក្នុងម្នាក់ចំនួន ១០០០ បាត(ប្រាក់ថៃ) ដល់ ២៥០០ បាត បើប្រភេទ VIP ចំនួន ៥០០០បាត ស្មើនឹងប្រមាណ ៦០ម៉ឺនរៀល ក្នុងមួយខែៗ បើមិនបង់លុយឲ្យទៅបុគ្គលឈ្មោះ កុយ ទេគឺមន្ត្រីប៉ូលីសមិនអនុញ្ញាតឲ្យចូលចាប់ម៉ូយ ថែមទាំងចាប់ម៉ូតូយកដាក់ច្រវាក់ផាក់ពិន័យ ថែមទៀតផង ។
ប្រភពពីអ្នករត់ម៉ូតូឌុបនិងម៉ូតូកង់បី(pass app) បានបន្ថែមឲ្យដឹងទៀតថា ម៉ូតូឌុបណាដែលមិនបានបង់លុយ មិនមានកាតសម្គាល់ មិនមានអាវដែលគេផ្តល់ឲ្យគឺគេមិនអនុញ្ញាតចូលចាប់ម៉ូយនៅក្នុងបរិវេននោះជាដាច់ខាត ព្រម ទាំងដេញចេញមិនអនុញ្ញាត ថែមទាំងចាប់ម៉ូតូពួកគាត់ដាក់ច្រវាកក់មិនបានរត់ និងហាមប្រាប់អ្នកកាសែតទៀតផង ។
ហេតុនេះទើបពួកគាត់ស្នើសូមដល់លោកនាយឧត្តមសេនីយ៍ គៀត ចន្ទ័ថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ មេត្តាពិនិត្យជាក់ស្តែងទៅលើមន្រ្តីច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះផង! ជា ពិសេសលោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរដាក់ការសេុីបអង្កេតសុីជម្រៅទៅលើមន្ត្រីគ្រាប់ល្ពៅមួយចំនួនតូចដែលកំពុងឃុបឃិតប្រព្រឹត្តអំពើពុក រលួយជាប្រព័ន្ធគាបសង្កត់ពលរដ្ឋខ្មែរ ដែលជំពាក់អង្គការឬធានាគារទិញម៉ូតូរត់ឌុប បង់រំលោះដើម្បីបានប្រាក់បន្តិចបន្តួចចិញ្ជឹមគ្រួសារប្រពន្ធកូន ជៀសវៀងចំណាក់ស្រុកទៅក្រៅប្រទេស។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោកឧត្តមសេនីយ៍ត្រី អ៊ុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត រាល់ម៉ោងធ្វើការ៕មានត