ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

បែកធ្លាយមេសាខាគយខេត្តកណ្ដាលពង្រាយដៃជើងបង្កើត (កុងត្រូលជជុះ)គាបយកលុយអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមយ៉ាងពេញបន្ទុក.!

កណ្ដាល៖ ក្រុមអាជីវករអ្នករកស៊ីដឹកទំនិញបន្លែផ្លែឈើ ពីប្រទេសវៀតណាម ចូលមកខ្មែរ បានត្អូញត្អែគ្រប់ៗ គ្នាថា ពួកគាត់រកប្រាក់ចំណេញលែងបានហើយព្រោះលោក អន ស៊ីនួន ប្រធានសាខាគយនិងរដ្ឋាករ ខេត្តកណ្ដាល បង្កើតស្នាក់ការ (កុងត្រូលជជុះ)គ្រប់ច្រកល្ហកតាមដងផ្លូវជាតិនានា ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ។

ដើម្បីដាក់កម្លាំងដៃជើងខ្លួនចាំដេញតាមកាក់ស្ទាក់ចាប់រថយន្ត ជំរិតយកលុយចូលហោប៉ាវឆៅៗដោយពុំមាន ចេញវិក្កយបត្រ.ចុងសន្លឹក ឬបង់ពន្ធចូលរដ្ឋអ្វីនោះទេ.ពោលគឺ ចាំជំរិតយកលុយស្រស់ៗតែម្ដងក្រោមហេតុ ផល(ពិនិត្យឯកសារពន្ធ)ជាក់ស្ដែងលោក អន ស៊ីនួន បង្កើតស្នាក់ការ (កុង ត្រូលជជុះ) ដុះស្នឹម នៅផ្លូវ ជាតិលេខ១ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ទល់មុខ(វត្តគង្គាស្ទឹង) ដើម្បីចាំស្ទាក់យកលុយ ពីរថយន្តដឹកទំនិញបន្លែផ្លែឈើ ចេញពីវៀតណាម ចូលមកភ្នំពេញដែលបើកលើផ្លូវ ជាតិលេខ១ ដោយផ្អែកថា (ត្រួតពិនិត្យឯកសារពន្ធ) ដែលចេញ ពីព្រំដែន តាមពិតដាក់កម្លាំងសម្រាប់រាប់ក្បាលឡាន គាបយកលុយចូលហោប៉ាវតែ ប៉ុណ្ណោះ។ ក្នុងនោះដែរលោក អន ស៊ីនួន បានបង្កើតស្នាក់ការ (កុងត្រូលជជុះ)នៅផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់ កណ្ដាល ខេត្តកណ្ដាល សម្រាប់ចាំស្ទាក់ ដេញយកលុយពីរថយន្ត ដឹកទំនិញបន្លែផ្លែ ឈើ ពីវៀតណាម ចូលភ្នំពេញដែលបើកលើផ្លូវជាតិលេខ៨នេះ។

ប្រភពអាជីវករបានបន្តអោយដឹងទៀតថា ខ្លួនដឹកបន្លែផ្លែ ឈើគ្រឿងជ័រ”ពីវៀតណាម ចូលភ្នំពេញ ដោយប្រើរថយន្តសាំយ៉ុង គឺត្រូវបាន ដៃជើងរបស់លោក អន ស៊ីនួន ដែលមានស្នាក់ការ នៅផ្លូវជាតិលេខ ៨ ចំណុចភូមិព្រៃបាំងឃុំស៊ីធរស្រុកខ្សាច់កណ្ដាល កំណត់ យកលុយចំនួន ១៥០.០០០រៀលក្នុង១ ជើង ជាកំហិតមិនអាចតវ៉ាបាន អាជីវករ អ្នកដឹកបន្លែផ្លែឈើដំឡូងមី ពីវៀតណាម ចូលមកភ្នំពេញតាមច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ក៏បានលើកឡើងស្រដៀងៗគ្នានេះដែរថា រាល់ថ្ងៃខ្លួនប្រើរថយន្តចំណុះ៥ តោន គឺត្រូវបានក្រុមមន្ត្រីគយ ដែលមានស្នាក់ការត្រង់ចំណុចខាងលើ កំណត់យក លុយក្នុង១ជើង ១០០.០០០រៀល យ៉ាង ទៀង ទាត់។

រីឯរថយន្តដឹកផ្លែឈើ ដោយមិនមានបង្កប់ទំនិញ ក្នុង១ជើងបង់លុយអស់៧០.០០០ រៀល ជាកំហិតបើរថយន្ត(វេអង) ដឹកចំណីជ្រូក ដែលមានថៅកែក្រុមហ៊ុនរត់ការហើយនោះ ក៏ត្រូវបង់បាយទឹកជូនកូនចៅលោក អន ស៊ីនួន ក្នុង១ជើង ២០.០០០រៀលផង ដែរ។ក្រុមអាជីវករបានបញ្ជាក់ដូចៗគ្នា ថា រាល់ការបង់លុយទាំង នោះ គឺមិនដែលមានចុងសន្លឹកវិក្កយបត្រ ឬបង់ពន្ធចូលរដ្ឋអ្វីនោះទេ?ជារៀងរាល់លើក មន្ត្រីគយត្រង់ចំណុចខាងលើ ហៅដេញស្ទាក់ចាប់រថយន្ត ពិនិត្យឯកសារពន្ធ រួចកំណត់ឱ្យបង់ លុយចូលហោប៉ាវតែម្ដង! ។

ប្រភពក្រុមអាជីវករបានបន្ថែុមទៀត ថា ក្រោយដេញស្ទាក់ជាច្រើន លើកហើយនោះ បច្ចុប្បន្នគ្មាននរណាម្នាក់ ហ៊ានរំលងបានឡើយពោលគឺឱ្យតែបើករថយន្ត មកដល់ស្នាក់ការ (កុងត្រូលជជុះ)នៅផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់ កណ្ដាល គឺដឹងតែឈប់និង ចូលបង់លុយឱ្យមន្ត្រីគយនៅចំណុចនោះគ្រប់ៗគ្នាមិនអាច ខានបានពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www.enn-tv.com) មិនអាចសុំការពន្យល់បកស្រាយពីលោក អន ស៊ីនួន ប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្ដាល បាននៅឡើយទេព្រោះមិនមានលេខទូរស័ព្ទ។
ជាក់ស្ដែង ក្នុងមួយថ្ងៃៗមានរថយន្តតូចធំ រាប់សិបគ្រឿង ដែលដឹកជញ្ជូន ទំនិញបន្លែផ្លែឈើ ពីវៀតណាម ចូលមកកម្ពុជាទាំងថ្ងៃទាំងយប់ ដោយបង់ពន្ធមិនគ្រប់..!។ជាហេតុនាំឱ្យមន្ត្រីគយខ្លះបង្កើតស្នាក់ការក្រោមហេតុ ផល (ត្រួតពិនិត្យឯកសារពន្ធ) រួចគាបសង្កត់កំណត់យកលុយពី អាជីវករ ដាក់ហោប៉ាវ បានរាប់សិបលានរៀលក្នុង១ ថ្ងៃៗ ដើម្បីចែកបក្ខ ពួកធ្វើមានបានយ៉ាងសុខស្រួលដោយមិនញញើតអង្គ ភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយលោក ឱម យ៉ិនទៀង ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!