ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

បែកធ្លាយ មន្ត្រីគយច្រកម៉ាឡៃ ស្រុកម៉ាឡៃឃុបឃិតគ្នាបើកដៃឲ្យឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ឆ្លងដែនយ៉ាងពេញបន្ទុក.!

ខេត្តបន្ទាយមានជ័យ៖តាមប្រភពពីអាជីវករ នាំទំនិញចេញចូលប្រទេសថៃបានបង្ហើបអោយដឹងកាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០ ២៣ នេះថា មន្ត្រីគយច្រកម៉ាឡៃ កំពុងត្រូវប៉ាន់ប្រមូលលុយរបៀបអំពើពុករលួយពីអាជីវករខ្មែរថៃនាំទំនិញចេញចូលដោយមិន (ត្រួតពិនិត្យពន្ធ) ក្រដាសស្នាម អោយបានត្រឹម ត្រូវគ្រាន់តែតៃកុងឡាន ញាក់ ចិញ្ចើមឬស្រែកប្រាប់ថាទំនិញថៅកែនេះទំនិញថៅកែនោះ ប្រាប់ទៅមន្ត្រីគយប្រចាំការច្រកនោះរួចជាការស្រេចមិនពិនិត្យ ។

លោក នេត ចន្ថា ប្រធានការិយាល័យគយច្រកម៉ាឡៃត្រូវមហាជននិងអាជីវកររិះគន់យ៉ាងចាស់ដៃទៅលើ មន្ត្រីគយច្រកម៉ាឡៃ ដែលស្ថិតនៅភូមិកណ្ដាល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បណ្ដោ យអោយឈ្មួញនាំទំនិញចេញ ចូលមិនមានការ(ត្រួតពិនិត្យពន្ធ) ហើយក៏គ្មាន វិកយ័ បត្រឬក្រដាសស្នាមអ្វីទាំងអស់ គេសង្កេតឃើញតែ ពួកមន្ត្រីគយប្រចាំការចាំច្រកយក  លុយដាក់ក្នុងថតតុតែប៉ុណ្ណោះ។

ប្រភពដដែលបន្ថែមថាទំនិញពីប្រទេសថៃ មកខ្មែរដឹកដោយឡានថៃគេហៅថាឡានប្រាក់ របៀបជា Nissan ISUZU រថយន្តរបស់ថៃជា ច្រើនគ្រឿង បើកមកដល់កុងត្រូលខាងខ្មែរ តៃកុងរថយន្តទាំងនោះគ្រាន់តែស្រែកពីចម្ងាយថាទំនិញថៅកែ ឈ្មោះ ក ឬ ខ ប្រាប់ទៅអ្នកយាមប៉ុស្តិ៍ខាងមុខ ហើយពួកគេមិនបានចេញមកមើលឬពិនិត្យអ្វីនោះទេ? ដោយមិនខ្វល់ថាទំនិញនោះជាអ្វីឡើយ។

ប្រភពពីអាជីវករបានបន្តអោយដឹងថា គ្រាន់ តែហុចលុយតាមការកំណត់របស់មន្ត្រីគយនៅច្រកម៉ាឡៃ ឃុបឃិតគ្នាជាប្រព័ន្ធ ប្រព្រឹត្តអំពើពុករលួយប្រមូលលុយក្រុមអាជីវករអ្នក ដឹកទំនិញចេញចូលឬអាជីវករមានឃ្លាំងស្ទុកទំនិញធំៗជាច្រើនកន្លែងជួបនិងមកជួបមន្ត្រី គយបង់លុយលើតុក្រោមតុធ្វើមានបានយ៉ាងសុខស្រួល។ ការបង់លុយទៀតសោតមិនធ្វើក្រដាសស្នាមអ្វីនោះទេ សំខាន់រាប់ក្បាល ឡាន រាប់ជើង ប្រាប់ផ្លាកលេខឡានទៅគេ បានដំណើរ ការដឹកចេញយ៉ាងរលូន ។
អាជីវករនាំទំនិញច្រកម៉ាឡៃសូមសំណូមពរដល់ លោក អូនព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា សូមមេត្តា ជួយចាត់កម្លាំងមន្ត្រីគយក្រោមឱវាទ ចុះត្រួតពិនិត្យទៅ លើមន្ត្រីគយច្រកម៉ាឡៃផង។

ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក នេត ចន្ថា ប្រធានការិយា ល័យគយច្រកម៉ាឡៃ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!