ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទបើកបង្កប់នៅក្នុងកាសុីណូគ្មានស្លាកយីហោ “ច្រកដូង៧ដើម” ប្រចាំស្រុកមេមត់ ខេត្តត្បូងឃ្មុំ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ខេត្តត្បូងឃ្មុំ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព៧ចំណុចអោយមន្រ្តីថ្នាក់ក្រោមជាតិអនុវត្តមិនតែប៉ុណ្ណោះដាក់ទាំង បទបញ្ជាដល់ អភិបាល ទាំង២៥ រាជធានី ខេត្ត អោយបិទបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេសមិនអនុញ្ញាតមានល្បែងសុីសងឡើយ។ប៉ុន្តែអាជ្ញាធរនិងសមត្ថ កិច្ចស្រុកមេមត់ខេត្តត្បូងឃ្មុំបណ្តោយអោយល្បែងសុីសងដែលលោក ស្រ៊ុន ម៉េងលឹម ម្ចាស់បនល្បែងសុីសងខុសច្បាប់បើកបង្កប់ក្នុងកាស៊ីណូគ្មានស្លាកយីហោ ” ច្រកដូង៧ ដើម”ប្រចាំស្រុកមេមត់ ខេត្តត្បូងឃ្មុំ អោយ ប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុីសងជល់មាន់ បៀរ អាប៉ោង ហ្គេមបាញ់ត្រីនិងយូគី ខុសច្បាប់យ៉ាងពេញបន្ទុក ផ្គើនបទបញ្ជាសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ទីតាំងនេះស្ថិតនៅភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រីឯអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានឃុំ.ស្រុក.ខេត្ត បាននាំគ្នារក្សាភាពស្ងៀមស្ងាត់!ទុកអោយម្ចាស់បនល្បែងសុី សងបង្កប់នៅក្នុងកាស៊ីណូគ្មានស្លាកយីហោ “ច្រកដូង ៧ដើម” បើកអោយពលរដ្ឋចូលលេងល្បែងដោយសេរីមិនខ្វល់ការបង្រ្កាបរបស់សមត្ថកិច្ចឡើយ។

ប្រភពពីក្រុមអ្នកញៀនល្បែងសុីសងចេញចូលទៅលេងនៅទីនោះបានអោយដឹងថា ម្ចាស់ បនល្បែងមានឈ្មោះស្រ៊ុន ម៉េងលឹមនិងឈ្មោះ វ៉ា នៅតែបើកបង្កប់នៅក្នុងកាសុី ណូគ្មានស្លាកយីហោ”ច្រកដូង៧ដើម” ប្រចាំភូមិដារ ឃុំដារ ស្រុមេមត់ កំពុងកៀង គរអតិ ថិជនគ្រប់ទិសទីមកពីជិតឬឆ្ងាយដើម្បីចូល មកលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទនាំគ្នាសប្បាយស្រែកហ៊ោក ញ្ជៀវយ៉ាងអនា ធិបតេយ្យមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឡើយ។

ប្រជាពលរដ្ឋរស់នៅក្បែរបនល្បែងបង្កប់ក្នុង កាស៊ីណូគ្មានស្លាកយីហោ”ច្រកដូង៧ដើម ” កំពុងព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គម អំពើចោរកម្មចោរលួច.ឆក់. ប្លន់. គាស់ផ្ទះ. និងប្រើអំពើហឹង្សាគ្រួសារដើម ចមកើតចេញពីល្បែងសុីសងនេះឯង។
មូលហេតុនេះប្រជាពលរដ្ឋសូមអំពាវនាវដល់លោក នាយឧត្តមសេ នីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការទប់ស្កាត់បង្រ្កាបបទល្មើសល្បែងស៊ីសងទូទាំងប្រទេសមេត្តាដាក់កម្លាំងមន្រ្តីជំនាញខេត្តក្រោមឱវាទចុះពិនិត្យទីតាំងបនល្បែង សុីសងខុសច្បាប់បង្កប់នៅក្នុងកាស៊ីណូគ្មានស្លាកយីហោ នៅ”ច្រកដូង៧ដើម”ដែលកំពុងបើកចំហរអោយពលរដ្ឋ ខ្មែរចូលទៅលេងយ៉ាងគគ្រឹក គគ្រេងដែលមានម្ចាស់ឈ្មោះស្រ៊ុន ម៉េងលឹម នេះផងទាន ។

ដែលបញ្ហានេះលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ លោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំបើពិតមិនជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ គួរចាត់វិធានការបង្រ្កាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលបង្កប់នៅក្នុងកាស៊ីណូគ្មានស្លាកយីហោ “ច្រកដូង៧ដើម” អោយមានប្រសិទ្ធភាពអោយស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិ បាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផង៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!