ប្រភពពីពលរដ្ឋដែលរស់នៅក្បែរស្តុបសាលាសន្ធរមុខនិងអ្នកលកដូរក្បែរស្តុបបានបង្ហើបអោយដឹងថាមានអគ្គនាយករងគយនិងរដ្ឋាករកម្ពុជាម្នាក់បានជេរប្រមាទប៉ូលីសចរា ចរណ៍នៅគោលដៅសន្ធរមុខយ៉ាងចាស់ដៃព្រោះហ៊ានខាត់ឡានគេបើបំពានច្បាប់។
ហេតុការណ៍នេះកើត ឡើងនៅមិញព្រឹកនេះវេលាម៉ោង៩និង៤០នាទីនៅស្តុបសន្ធរមុខ តាម ផ្លូវកម្ពុជាក្រោមដោយសារតែមានអ្នកបើកបរបំពានច្បាប់ បានត្រូវប៉ូលីសឃាត់រថយន្តគាត់ដើម្បីណែនាំនិងពិន័យតាមច្បាប់ចរាចរ។
ប្រភពពីអ្នកនៅក្បែរស្តុបសន្ធរមុខ បានប្រាប់ថាព្រឹកមិញពិត ជាមានបុរសម្នាក់បើករថយន្តបំពានភ្លេីងស្តុបពណ៌ក្រហមមែន នៅស្តុបសន្ធរមុខនេះ គាត់ដូចមនុស្សទើបមកព្រៃ។
ប្រភពបន្តថា ខណៈនោះប៉ូលីសចរាចរណ៍ប្រចាំគោលដៅ បានធ្វើការឃាត់រថយន្តរបស់គាត់ភ្លាមៗនោះនឹកស្មានមិនដល់ក្នុុងពេលនោះបុរសជាម្ចាស់ឡាន ហាក់ផ្ទុះមានការក្តៅក្រហាយខ្លាំងឡើងក្រហមចុងច្រមុះ បានជេរប្រមាថ និងលេីកដៃចង្អុលក្បាលមន្ត្រីចរាចរយ៉ាងឆ្ងាញ់ ព្រោះតែមន្ត្រីចរាចរឃាត់រថយន្តឡង់គ្រីស័រប្រាដូ ស្លាកលេខរាជការខ្លួន ដែលគ្រាន់តែបេីកបំពានភ្លេីងស្តុបសោះ ក៏មិន យោគយល់ហ៊ានឃាត់អប់រំណែនាំផង។
តាមការពិតហេតុការកើតឡើងភ្លាមគេមិនដឹងថាបុរសជិះឡានលេខរាជការ មានចរិក អន់នោះជាអ្នកណាទេ ប៉ុន្តែតាមរយះរូប ថតដែលផុសដោយសារព័ត៌មានមួយទើបដឹងថា បុរសនេះមានឈ្មោះ កែវ សុខឃាង ជាអគ្គនាយករងគយនិង រដ្ឋាករកម្ពុជា។
បន្ទាប់ពីជេរប្រមាថមន្ត្រីនគរ បាលអនុវត្តច្បាប់ម៉ាឆ្ងាញ់រួច គេឃើញមាននគរបាលស័ក្តិម្នាក់មកអន្តរាគមន៍នាំចេញទៅបាត់ ។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)មិនអាចសុំការពន្យល់បក ស្រាយពីលោក កែវ សុខឃាង អគ្គនាយករង គយនិងរដ្ឋាករកម្ពុជាបានទេ ព្រោះមិនមានលេខទូរស័ព្ទលោកទំនាក់ ទំនងបាន៕