ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ពិតទេ!មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតអោយបុគ្គលឈ្មោះ កុយ ប្រមូលលុយដាក់ខែពីអ្នករត់ម៉ូតូឌុបនិងម៉ូតូកង់បី(pass app ).!

បន្ទាយមា​នជ័យ​៖ ប្រភពពីអាជីវករចេញចូលលក់ដូរប្រទេសថៃបានអោយដឹងថា នៅមាត់ច្រក​ទ្វារអន្តរ​ជាតិប៉ោ​យប៉ែត មានក្រុមអ្នករត់ម៉ូតូឌុប និងម៉ូតូកង់បី (pass app)​ ដេញចាប់ម៉ូយប្រសេចប្រសាចបង្កភាព រ ញេរញៃផ្ដើមចេញពីការបង់​លុយ​ឲ្យមន្ត្រីន​គ​រ បាលអន្តោ​ប្រវេស​ន៍ប្រចាំ​កា​រច្រ​កទ្វារអន្តរ  ជា​តិ​ប៉ោយប៉ែត ខេត្តបន្ទា​យមា​នជ័យ ដែ​លមានបក្ខពួក​ផ្សេងៗគ្នាមា​នកាតប្រ​ភេទ​ធម្មតានិងកាតប្រភេទVI​P ​ដែល​មាន​សិទ្ធិ​ច្រើនជាងគេ​ រហូត​បង្ក​ជា ជ​ម្លោះដេញវ៉ៃត​ប់គ្នា​  ជា​រើយ​ៗកាលពីកន្លងមកផ្អើលដល់អ្នកធ្វើដំណើរទៀតផង។

លោក​ឧត្តម​សេនី​យ៍ត្រី អ៊ី ចំ​រើន នាយ​ប៉ុស្តិ៍នគរបា​លអ​ន្តោប្រវេស​ន៍ច្រក​ទ្វារអន្តរជាតិប៉ោយ ប៉ែតធ្លាប់បាន​ចេញ ប​ទ​បញ្ជាមិន​​ឲ្យ​មាន​ការ​យក​លុយនិ​ងច​តចា​ប់​ម៉ូយ​នៅតំប​ន់បរិ​វេណមាត់ច្រកអន្តជាតិដែល​ជា​ហេតុ​នាំ​​ឲ្យ​ប៉ះ​ពាល់​និង​បាត់​បង់ស​ណ្តា​ប់ធ្នាប់ដល់ភ្ញៀវជាតិនិងអន្តរជាតិ។ ប៉ុន្តែមិន​ទាន់បា​ន ប៉ុន្មាន​ផង ស្រាប់តែលេចចេញមន្ត្រីថ្នាក់​ក្រោមនៅតែ​បន្តឲ្យអ្នករ​ត់ម៉ូតូឌុប​ និងម៉ូតូក​ង់បី (pass app) ចូល​ចតចាប់ម៉ូយប្រសេចប្រសាចយ៉ា​ងអនាធិប តេយ្យបង្កកា​​រភ្ញាក់ផ្អើ​​លដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តាមច្រកមួយនេះហើយមានទាំងវិទ្យុទាក់ទង (អាយកូម) គ្រប់ដៃទៀតផង។ព្រោះតែហេតុទើបក្រុមអ្នករ​ត់ម៉ូតូឌុប​ និងម៉ូតូកង់បី (pass app)ទាំងនេះអាងអំ​ណាចដែលមេរបស់គេជា​មន្ត្រីអ​ន្តោប្រ​វេស​ន៍​ដែ​ល​យក​លុ​យប្រចាំ​​ខែ​ជាខ្នង​បង្អែកនោះ។

ប្រភពបានបន្តអោយដឹងថា អ្នករ​ត់ម៉ូតូឌុប​ និងម៉ូតូកង់​បី (pass app) ពួកគេអាចឈរ ជើងមកចាប់ម៉ូយបានដោ​យ សារ​បានបង់ លុយ​ឲ្យទៅមន្ត្រីអ​ន្តោប្រវេស​ន៍ តាមរ​យះបុគ្គល​ឈ្មោះ កុយ ដែល​ជាអ្នក​មើលការខុសត្រូវនៅតំបន់នោះដោ​យបង់ក្នុងម្នាក់ចំនួន ១០០០ បាត(ប្រាក់ថៃ) ដល់ ២៥០០ បាត បើប្រភេទ VIP ចំនួន ​៥០០០បាត ស្មើនឹងប្រមាណ ៦​០ម៉ឺនរៀលក្នុងមួយ​ខែៗ បើមិន បង់លុយ​ឲ្យទៅបុគ្គល​ឈ្មោះ កុយ​ ទេគឺមន្ត្រីប៉ូលីស​មិនអនុញ្ញាត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យចូលចាប់ម៉ូយ ថែមទាំងចាប់ម៉ូតូយកដាក់ច្រ​វាក់ផាក់ពិន័យទៀត​ផង ។
ប្រភពពីអ្នករ​ត់ម៉ូតូឌុបនិងម៉ូតូកង់​បី(pass app) បាន​បន្ថែមឲ្យដឹងទៀតថា ម៉ូតូឌុបណាដែល​មិន​បានបង់លុយ មិនមានកាតសម្គាល់ មិនមា​នអាវដែ​លគេ​ផ្តល់ឲ្យគឺគេ​មិ​នអនុញ្ញាតឲ្យចូលចាប់ម៉ូយជា ដាច់ខាត ព្រមទាំងដេញ​ចេញទី​ណាត់ទី​ណែង ​មិនតែប៉ុណ្ណោះថែមទាំង​ចាប់ម៉ូតូពួក​គាត់​ដាក់ច្រវា​ក់មិន​ឲ្យរត់​បានហើយ ព្រមទាំង​ហាមប្រាប់អ្នកកាសែតទៀតផង ។
ហេតុនេះទើបពួក​គាត់ស្នើសូមដល់ថ្នាក់​ដឹក នាំ​ក្រសួងសាមុីពាក់ព័ន្ធមេត្តាពិនិត្យ​ជាក់ស្តែងផងកុំជឿទៅលើ​មន្ត្រីគ្រាប់ល្ពៅមួយចំនួនតូចដែល​កំ​ពុង​ឃុប​ឃិតគ្នា​ជាប្រព័ន្ធ គាប​សង្កត់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែ​លជំពា​ក់អង្គកា​រឬធានា​គារ​ទិ​ញម៉ូតូ​រត់ឌុបបង់រំលោះ ដើ​ម្បីបា​ន​ប្រាក់​បន្តិចបន្តួចចិញ្ជឹ​មគ្រួសា​រប្រ​ពន្ធកូន ជៀ​សចំ​ណាក់ស្រុកទៅ​​ក្រៅប្រទេ​ស ។​បញ្ហានេះពួក​គាត់សូ​មណូ​មព​រដ​ល់ថ្នាក់​ដឹកនាំ មេត្តាជួ​យស​ម្រួលឲ្យ​ពួក​គា​ត់​បាន​រត់ ឌុប​​នៅតំ​បន់ខា​ងលើ​ ​ដោ​យមិន​ចាំ​បាច់បង់​លុយ បើមិន​ឲ្យចូល​រត់ឌុប​នៅតំប​ន់នោះទេ សូម​ឲ្យ​អត់ទាំ​ងអស់គ្នាតែម្ដងទៅដើម្បីអោយស្មើភាពគ្នា ។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោកឧត្តមសេនីយ៍ត្រី អ៊ុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត រាល់ម៉ោងធ្វើការ៕មានត 

Filed in: សង្គម

Recent Posts

Bookmark and Promote!