ស្វាយរៀង៖ តាមប្រភពពីមន្ត្រីគយនៅខេត្តស្វាយរៀងបានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០ ២០ រហូតមកលោក ចាន់ តារា ប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយច្រើនបែបច្រើនរូបភាពមិនញញើត និងអង្គភាពប្រឆាំងអំពើពុករលួយដឹកនាំដោយលោក ឱម យ៉ិនទៀង នោះទេ! ហើយលោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ហ៊ានប្រព្រឹត្តអ្វីៗទៅបានយ៉ាងសុខសាន្តបែបនេះដោយមានការបើកដៃពីសំណាក់លោក ហេង សំបូរ ប្រធានសាខាគយនិងរដ្ឋាករខេត្តស្វាយរៀងដែលជាចៅហ្វាយនាយនោះទើបលោក ចាន់ តារា ហ៊ានប្រព្រឹត្តអំពើពុករលួយពេញទំហឹងមក ដល់សព្វថ្ងៃ បើពុំដូច្នោះទេត្រូវប្រឈមនឹងការព្រមានជាមិនខានឡើយ។
ប្រភពពីមន្រ្តីនៅច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ បានបន្តឲ្យដឹងថា បច្ចុប្បន្នលោក ចាន់ តារា កំពុង បើកដៃឲ្យឈ្មួញទាំងធំទាំងតូចនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់យ៉ាងពេញបន្ទុកដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនគ្មានញញើតអ្វីទាំងអស់។ ទំនិញដែលឈ្មួញធំៗនាំចូលយ៉ាងគំហុកតាមច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ បង់ពន្ធត្រឹម៣០ទៅ៤០% ប៉ុណ្ណោះហើយក្រៅពីនោះក្រុមឈ្មួញបែង ចែកផលប្រយោជន៍លើតុក្រោមតុជាមួយលោក ចាន់ តារា ធ្វើមានធ្វើបានយ៉ាងសុខស្រួល។
ប្រភពដដែលបានបន្ថែមឲ្យដឹងទៀតថា ក្រុមឈ្មួញរត់ពន្ធទំនិញចូលទៅស្រុកយួនតាមច្រករបៀងក្បែរៗច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ក៏ជាប្រភពចំណូលដ៍ធំរបស់លោក ចាន់ តារា ផងដែរ ក្នុងខណៈដែលលោក ហេង សំបូរ មេសាខាគយខេត្តស្វាយរៀង រក្សាភាពស្ងៀមស្ងាត់។ បញ្ហានេះលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរមើលរំលងភាពមិនប្រក្រតីពុករលួយតាមច្រើនរូបភាពរបស់លោក ចាន់ តារា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ដែលសាងភាពល្បីល្បាញនោះ ។ ដោយហេតុថាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរក្សាភាពស្ងៀមស្ងាត់ បើទោះបីអំពើពុករលួយរបស់លោក ចាន់ តារា មេការិយាល័យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ក៏ដោយ។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក ចាន់ តារា មេការិយាល័ យគយច្រកទ្វារអន្តរជាតិព្រៃវល្លិ៍ រាល់ម៉ោងធ្វើការ៕មានត