ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ពលរដ្ឋក្រុង.ខេត្តបាត់ដំបងសូមសាទរចំណាត់ការរបស់កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក្នុងប្រតិបត្តិការចុះបង្រ្កាប ឃាត់ខ្លួនក្រុមអ្នកញៀនល្បែងជល់មាន់ជិត២០នាក់ រឹបអូសនូវវត្ថុតាងជាច្រើនទៀត.!

ខេត្តបាត់ដំបង ៖ កាលពីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិវត្តគរ ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ខណៈពេលកម្លាំងអធិការក្រុងនេះ និងកម្លាំងមូលដ្ឋានកំពុងសំរាន្តលក់មិនកំរើកសោះ។
ប្រតិបត្តិការចុះបង្រ្កាបកម្លាំងការិយាល័យជំនាញបានឃាត់ខ្លួនអ្នកលេងសរុបចំនួន ១៩នាក់ ខណៈអ្នកលេងជាច្រើននាក់ទៀតរត់គេចខ្លួនយ៉ាងប្រសាចពេញវាលស្រែ។ ឃាត់ខ្លួនក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ចំនួន១៩នាក់នេះ សមត្ថកិច្ចក៏បានរឹបអូសនូវវត្ថុតាងយ៉ាងច្រើនផងដែរ។ រួមមានដូចជា ៖ មាន់ជល់ចំនួន៤ក្បាល, ម៉ូតូអ្នកលេងចំនួន ១៦គ្រឿង, បន្ទះកៅស៊ូសម្រាប់រៀបធ្វើសង្វៀនជល់មាន់ចំនួន០៦ដុំ, ជញ្ជីងថ្លឹងផ្គូរផ្គងមាន់០១ រួមនឹងសម្ភារៈពាក់ព័ន្ធជាច្រើនទៀតដែលក្រុមអ្នកលេងរត់ចោលសង្វៀនមាន់ជល់នេះ បានបើកដំណើរការយូរក្រែលកន្លងមកហើយ តែសមត្ថកិច្ចមូលដ្ឋានហាក់មិនអើពើនឹងទីតាំងល្បែងនេះទេ បើទោះជាក្រុមអ្នកលេង ណាត់ប្រមូលផ្ដុំគ្នាប្រព្រឹត្តល្បែងនេះស្រែកហោរកញ្ជ្រៀវស្ទើរតែផ្អើលភូមិក្ដី ក៏មិនរំខានដល់មន្ត្រីមូលដ្ឋាន ឬលេចឮដល់លោកអធិការក្រុងបាត់ដំបងដែរ។

កន្លងមក នៅក្នុងសង្កាត់វត្តគរនេះ ក្រុមអ្នកប្រព្រឹត្តល្បែងស៊ីសង ជាពិសេសក្រុមអ្នកលេងល្បែងបញ្ជល់មាន់នេះតែងតែប្រមូលផ្ដុំគ្នាលេងជាញឹកញាប់លេងច្រើនកន្លែងណាស់តែមន្ត្រីប៉ុស្ដិ៍រដ្ឋបាល ឬកម្លាំងអធិការក្រុងមិនដែលដឹងទេ ហើយបើទោះជាដឹងក៏គេធ្វើមិនដឹងមិនឮដែរ ទាល់តែមានកម្លាំងពីស្នងការខេត្ត ចុះបង្ក្រាបទើបគេនាំគ្នាធ្វើជាភ្ញាក់ផ្អើល។ ព្រោះតែការមិនអើពើបែបនេះហើយ ទើបមានការរិះគន់ថា សមត្ថកិច្ចមូលដ្ឋានជាអ្នកផ្ដល់សញ្ញាភ្លើងខៀវឲ្យមានការបើកល្បែងស៊ីសងនេះ។

សង្វៀនជល់មាន់គ្មានច្បាប់ទម្លាប់នេះ ត្រូវគេបើកលេងយ៉ាងទូលំទូលាយ ហើយនៅតាមបណ្ដាស្រុកខ្លះបើកក្នុងទ្រង់ទ្រាយយ៉ាងធំទៀតផង។ ជាពិសេសនៅស្រុកមោងឬស្សី ស្រុកសង្កែ ស្រុកបាណន់ ស្រុកបវេល ស្រុកថ្មគោល។ល។

បើគ្មានមន្ត្រីមានអំណាច ឬសមត្ថកិច្ចនៅពីក្រោយខ្នង នៃបនល្បែងខុសច្បាប់ទាំងនេះទេ គេមិនអាចបើកដំណើរការបានយ៉ាងរលូនបានឡើយ ពោលគឺបនល្បែងស៊ីសងទាំងនេះ ត្រូវមើលឃើញថា បានឃុបឃិតគ្នាជាប្រព័ន្ធតែម្ដង ដើម្បីបើកឲ្យមានដំណើរការ បនល្បែងខុសច្បាប់ទាំងនេះ។

ពាក់ព័ន្ធនឹងក្រុមអ្នកញៀនល្បែងជល់មាន់ចំនួន១៩នាក់ខាងលើ ដែលត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ឃាត់ខ្លួនបើតាមលោក ឈឿង គឹមសុង ស្នងការ រងទទួលដឹកនាំកិច្ចការងារការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានបញ្ជាក់ថា ពេលនេះមន្ត្រីជំនាញកំពុងតែសួរនាំ តែក្រោយបញ្ចប់នីតិវិធី លោកស្នងការខេត្ត និងលោកព្រះរាជអាជ្ញា បញ្ជាឲ្យរៀបចំសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ 

Filed in: សង្គម

Recent Posts

Bookmark and Promote!