ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

“កាសុីណូយីហោចក្រក្រវាឡជាយដែន ” នៅតែបន្តបេីកអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រឹងអនាធិបតេយ្យផ្គើនទៅនឹងបទបញ្ជារសម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន.!

ខេត្តត្បូងឃ្មុំ ៖ តាមប្រភពសេចក្តីរាយការណ៍​ពី ប្រជាពលរដ្ឋរស់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបង្ហើបអោយដឹង​ថា​ បុគ្គលដែលហ៊ានបើកល្បែងជល់មា​ន់ អាប៉ោង យូគី ហ្គេមបាញ់ត្រីនិងល្បែងជាច្រើនប្រភេទតាមប្រពន្ធ័អនឡាញយ៉ាងពេញ បន្ទុកនោះប្រហែល ជា​មាន​ខ្នងបង្អែ​ករឹងមាំ នៅ​ពីក្រោយ​និង​មាន​ឥទ្ធិពល​ខ្លាំងទើប​អាច​ធ្វើ​អ្វីៗបានតាមអំពើចិត្ត​នៅក្នុងកាស៊ីណូយីហោចក្រក្រវាឡជាយដែន នេះបាន។​

បើទោះបីរាជរដ្ឋាភិបាលបានប្រកាសនាពេលថ្មីៗ អោយបិទល្បែងសុីសងអនឡាញគ្រប់ប្រភេទ ទូទាំងប្រទេស ត្រូវតែបិទមិនអនុ ញ្ញាតអោយបើកឡើយ។ប៉ុន្តែម្ចាស់កាស៊ីណូ យីហោចក្រក្រវាឡជាយដែន ថ្លេីមធំហ៊ានផ្គើនបទបញ្ជារប្រមុខរាជរដ្ឋាភិបាលកម្ពុជាហ៊ាន បេីកអោយពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍ ចូលលេងភ្នាល់ដាក់ លុយចាញ់ឈ្នះរាប់លាន រាប់ពាន់ដុល្លារ ដោយសេរី រីឯសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ ហាក់ធ្វើ មិនដឹងមិនឮមិនអើពើក្នុងការបង្រ្កាបនោះទេ ទើបមហាជនដាក់សង្ស័យថា ប្រហែលបានទទួលលាភសក្ការ:ពីរម្ចាស់បនល្បែងជាថ្នូរមិនបង្រ្កាប ។

ហេតុនេះទើបមានការអំពាវនាវដល់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សា វឿន អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណ:កម្មការទប់ ស្កាត់និងបង្រ្កាបបទល្មើសល្បែងស៊ីសងទូទាំងប្រទេសគួរដាក់មន្រ្តីក្រោមឱវាទក្នុងខេត្តត្បូងឃ្មុំចុះពិនិត្យទប់ស្កាត់និងបង្រ្កាបម្ចាស់ទីតាំងកាសុីណូយីហោចក្រក្រវាឡជាយដែនដែលបើកអោយពលរដ្ឋខ្មែរចូលលេងល្បែង សុីសងគ្រប់ប្រភេទយ៉ាងគគ្រឹកគគ្រេងដែលផ្ទុយពីច្បាប់អនុញ្ញាត។

ប្រភពពីពលរដ្ឋដដែលបានបង្ហើបអោយដឹងទៀតថា បុគ្គល​ម្នាក់នេះ ប្រហែលមានខ្នងបង្អែករឹងមាំនៅពីក្រោយ ទេីបហ៊ានបេីកអោយពលរដ្ឋ ខ្មែរចូលលេងល្បែងសុីសងក្នុងកាសុីណូយីហោចក្រក្រវាឡជាយដែន រាងរាល់​ថ្ងៃ​សុក្រ សៅរ៍ អាទិត្យយ៉ាង​ពពាក់ពពូនប្រភពខ្លះទៀតថា កាស៊ីណូយីហោច្រកក្រវាឡជាយដែនមិនមានច្បាប់អនុញ្ញាតនោះទេ? ចំណែក​លោកអធិការដ្ឋាន​នគរ បាលស្រុកពញាក្រែកនិងលោកអភិបាលស្រុក ពញាក្រែក មិនចាត់វិធានការបង្រ្កាបទេ សម្ងំទទួលផលប្រយោជន៍ជាថ្នូរ បណ្ដោយអោយបុគ្គល​ម្នាក់​នោះគៀងគរពលរដ្ឋខ្មែរចូលលេងល្បែងដោយសេរីមិនខ្វល់កាបង្រ្កាបរបស់សមត្ថកិច្ចអ្វីទាំងអស់។

ប្រជាពលរដ្ឋរស់នៅស្រុកពញាក្រែកមានការព្រួយបារម្ភភ័យ ខ្លាចចំពោះ​បញ្ហាអសន្តិសុខសង្គម និងអំពើចោរកម្មចោរលួច. ចោរឆក់. ចោរប្លន់. ចោរ គាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀនកើតមានគួរអោយ កត់ សម្គាល់​ដើមចមចេញពីល្បែងសុីសងនេះ ឯង។​
​ប្រជាពលរដ្ឋ​រស់នៅក្នុងមូលដ្ឋានខាងលើសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហា ផ្ទៃជាពិសេសលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេ ខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈ កម្មការប្រយុទ្ធប្រឆាំងបង្រ្កាបបទល្មើសល្បែងសុីសងគ្រប់ប្រភេទទូទាំងប្រទេសរួមទាំងលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មេត្តាចាត់​កម្លាំងមន្ត្រី​ក្រោម​ឱវាទ ចុះត្រួតពិនិត្យ ទប់ស្កាត់និងបង្ក្រាបម្ចាស់កាស៊ីណូយីហោចក្រក្រវាឡជាយដែន អោយមានប្រសិទ្ធភាពស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព៧ចំណុចដែលរាជរដ្ឋាភិបាលដាក់ចេញដោយក្រសួងមហាផ្ទៃផង ដែលបុគ្គលម្នាក់នេះហ៊ានបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងជល់មាន់និងល្បែងច្រើនប្រភេទទៀតហើយហ៊ានផ្គើទៅនិងបទបញ្ជារប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៀតផង ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!