ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ពិតជាល្បីល្បាញមែនមេឈ្មួញឈើជើងខ្លាំងម្នាក់ប្រចាំស្រុកអូររាំងនិងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ឈ្មោះចែសក់ក្រហម ធ្វើសកម្មភាពបើករថយន្តដេញបំបុករថយន្តអ្នកកាសែត ប៉ុនប៉ងសម្លាប់.!

មណ្ឌលគិរី ៖ពិតជាល្បីល្បាញមែនមេឈ្មួញ ឈើជើងខ្លាំងម្នាក់ប្រចាំស្រុកអូររាំងនិងស្រុកកែវសីមា ខេត្តមណ្ឌលគិរីឈ្មោះ ចែ សក់ក្រហម បានធ្វើសកម្មភាពបើករថយន្តឆ្លាមពណ៌ខ្មៅដេញបំបុករថយន្តអ្នកកាសែត ទំនងដូចប៉ុនប៉ងសម្លាប់បំបិទភស្តុតាង ខណៈដែលអ្នកកសែតកំពុងតាមប្រមាញ់ផ្តិតយករូភាពរថយន្តសាំងយ៉ុងដឹកបទល្មើសព្រៃឈើខុសច្បាប់យកទៅលក់នៅព្រំដែន វៀតណាម ។ កាលពីវេលាម៉ោង១១ យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បណ្តាលឲ្យខូចខាតរថយន្តផ្នែកខាងក្រោយ ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ ដល់អ្មកកាសែតឡើយ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងថា មានរថយន្តសាំងយ៉ុងដឹកឈើខុសច្បាប់ចេញពីស្រុកអូររាំងខេត្តមណ្ឌលគិរីតាមផ្លូវជាតិលេខ៧៦A កាត់ស្រុកកែវសីមា ឆ្ពោះទៅលក់នៅព្រំដែន វៀតណាម ទើបអ្នកកាសែត១រូប បានចេញរថយន្តរបស់ខ្លួនដើម្បីចាំឃ្លាំមើលនិងចាំផ្តិត យករូបភាពរថយន្តដឹកបទល្មើសព្រៃឈើជាក់ស្តែងដើម្បីធ្វើការផ្សព្វផ្សាយ។ ក៏ប៉ុន្តែ ខណៈពេលអ្នកកាសែតរូបនោះកំពុងតាមប្រម៉ាញ់ផ្តិតយករូបថតបទល្មើសព្រៃឈើជាក់ស្តែងលើដងផ្លូវជាតិលេខ៧៦Aដល់ត្រង់ចំណុចគីឡូម៉ែត្រលេខ៤០ក្នុងស្រុកកែវសីមា ក៏ត្រូវបានរថយន្តឆ្លាមពណ៌ខ្មៅរបស់ ចែសក់ក្រហមដែលបើកបិទពីក្រោយរថយន្តសាំងយ៉ុងដឹកឈើ ដេញបុករថយន្តអ្នកកាសែតពីក្រោយ និងមានការប៉ះទង្គិចគ្នា បណ្តាលឲ្យបែកស្តុបក្រោយ និងកាងក្រោយផងដែរ តែពុំបានបង្កគ្រោះថ្នាក់ដល់អ្នក កាសែតឡើយ ។ នេះបើតាមការឲ្យដឹងពីភ្នាក់ងារគេហទំព័រនគរមាសប្រចាំខេត្តមណ្ឌលគិរីឈ្មោះ ឡៃ រិទ្ធី ដែលជាអ្នករងគ្រោះក្នុងហេតុការណ៍នោះ។

បើតាមប្រភពពីពលរដ្ឋរស់នៅក្នុងស្រុកអូររាំងបានឲ្យដឹងថា ចែសក់ក្រហមជាឈ្មួញ ជើងខ្លាំងរកសុីឈើឆ្លងដែនខុសច្បាប់ប្រចាំស្រុកអូររាំង និងស្រុកកែវសីមា ដោយពុំមានសមត្ថកិច្ចជំនាញណាហ៊ានបង្ក្រាបឡើយនាពេលកន្លងមក ដោយសារចែសក់ក្រហមមានបងប្រុសខ្លួនជាមន្ត្រីអាវុធហត្ថដ៏មានអំណាចប្រចាំស្រុកអូររាំង។

ប្រភពបន្តថា ចែសក់ក្រហមតែងប្រើប្រាស់អំណាច និងតួនាទីបងប្រុសខ្លួន គំរាមកំហែងទៅលើសមត្ថកិច្ចជំនាញពាក់ព័ន្ធ ជាពិសេសអ្នកកសែតដើម្បីការពារនិងសម្រួលដល់របររកសុីដឹកជញ្ជូនឈើខុសច្បាប់ឆ្លង ដែនទៅលក់នៅប្រទេសវៀតណាមរបស់ខ្លួន។
ជាក់ស្តែង នៅយប់ថ្ងៃទី២៣ ខែឧសភា ចែសក់ក្រហម បានបញ្ជាឲ្យមនុស្សរបស់ខ្លួន បើករថយន្តឆ្លាមពណ៌ខ្មៅគ្មានស្លាកលេខ ដេញបុករថយន្តអ្នកកាសែតពីក្រោយ ប៉ុន ប៉ងសម្លាប់បំបិទភស្តុតាង ខណៈពេលអ្នកកាសែតឈ្មោះ ឡៃ រិទ្ធី កំពុងតាមប្រមាញ់ យករូបភាពបទល្មើសដឹកឈើខុសច្បាប់លើផ្លូវជាតិលេខ៧៦A។ ចំណែកឯរថយន្តសាំង យ៉ុងដឹកបទល្មើសព្រៃឈើរបស់ ចែសក់ ក្រហម ក៏បានដឹកឈើឆ្លងដែនយកទៅលក់នៅព្រំដែនវៀតណាមតាម ប៉ុស្តិ៍នគរបាលច្រកព្រំដែនក្រញូងសែនជ័យ ទឹកដីខេត្តក្រចេះ បានដោយរលូនគ្មានការបង្ក្រាបពីសមត្ថកិច្ចជំនាញឡើយ បន្ទាប់ពីរថយន្តអ្នកកាសែតរងការខូចខាត និងបំភិតបំភ័យដល់អាយុជីវិតផងនោះ។

បើតាមសេចក្តីរាយការណ៍បានបន្ថែមឲ្យដឹងទៀតថា មួយរយៈនេះចែសក់ក្រហម មេឈ្មួញឈើខុសច្បាប់ជើងខ្លាំង បានសម្រុកដឹកឈើចេញពីស្រុកអូររាំង និងស្រុកកែវសីមា យកទៅលក់នៅប្រទេសវៀតណាមក្នុងមួយថ្ងៃៗចាប់ពី៣ ទៅ៤រថយន្តសាំង យ៉ុង ឆ្លងដែនតាមប៉ុស្តិ៍នគរបាលវរការពារព្រំដែនក្រញូងសែនជ័យ ក្រោមការគ្រប់គ្រងរបស់លោក ទូច សីហា ជាពិសេសចេញតាមច្រកតូចៗដូចជា ងាំ០៦ ,០៧ , ៦២ និងច្រក ងាំប៊ិនឌាំង។
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកអូររាំងនិងស្រុក កែវសីមាលើកឡើងថា មិនថាមន្ត្រីជំនាញថ្នាក់ស្រុក ថ្នាក់ខេត្ត ក៏ដូចជាគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធម្មជាតិ ប្រហែលទំនងជាមិនហ៊ានចេញមុខបង្ក្រាបរបររកសុីឈើខុសច្បាប់ឆ្លងដែនរបស់មេឈ្មួញជើងខ្លាំងឈ្មោះចែសក់ក្រហមនេះឡើយ។ ដោយសារមេឈ្មួញជើងខ្លាំងរូបនេះចេះទាំងអំពើកោងកាចគំរាមកំហែងអាយុជីវិត ចេះទាំងចែកចាយស្រោមសំបុត្រដល់មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសគឺមានបងប្រុសខ្លួនជាមន្ត្រីអាវុធហត្ថដ៏មានអំណាចប្រចាំស្រុកអូររាំង ចាំជួយសម្របសម្រួលផងនោះ៕ដោយ រីអូ កែវសីមា

Filed in: សង្គម

Recent Posts

Bookmark and Promote!