ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃម្នាក់ប្រចាំការនៅខេត្តមណ្ឌលគីរី ផ្ទុះអាវុធ៣គ្រាប់បំបែកកង់គោយន្តច្នៃ ដឹកឈើខុសច្បាប់មួយគ្រឿងសង្ស័យចរចាថ្លៃមិនត្រូវគ្នា.!

ខេត្តមណ្ឌលគិរី៖ មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃម្នាក់ប្រចាំការនៅខេត្តមណ្ឌលគីរីបានប្រើអាវុធបាញ់បំបែក កង់គោយន្តច្នៃ ដឹកឈើខុសច្បាប់មួយគ្រឿងសង្ស័យចរចាថ្លៃមិនត្រូវគ្នា។

ប្រភពពីខេត្តមណ្ឌលគិរីបានរាយការណ៍  មកថា នៅវេលាម៉ោងប្រហែល២២: ១០ នាទីយប់ថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រចាំការ ខេត្តមណ្ឌលគិរី ឈ្មោះ ទិន វាសនា បានឃាត់គោយន្តកែច្នៃចំនួន១ គ្រឿងដែលកំពុងតែដឹកជញ្ជូនឈើប្រភេទសុក្រំចំនួន៧ដុំ នៅចំណុចចម្ងាយ២គឺឡូម៉ែត្រពីកន្លែងកិនថ្ម ស្ថិតនៅក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

ការចុះទៅចាប់នោះគឺលោក ទិន វាសនា ដែលជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចទើបនិងមកដល់ថ្មីធ្វើសកម្មភាព  តែម្នាក់ឯងប៉ុណ្ណោះ។

ប្រភពបន្តថា បន្ទាប់ពីមន្ត្រីនគបាលសេដ្ឋកិច្ចនោះស្ទាក់ឃាត់គោយន្តច្នៃខាងលើរួចក៏បាន ចចារតម្លៃគ្នាជាមួយម្ចាស់គោយន្តឆ្នៃ ប៉ុន្តែការទាមទារនោះច្រើនពេក ម្ចាស់គោយន្តគ្មានលទ្ធភាពបង់ឲ្យ ក៏ស្រាប់តែលោក ទិន  វាសនា ផ្ទុះកំហឹង ទាញអាវុធអាកា បាញ់បំបែកកង់គោយន្តតែម្តង។

ម្ចាស់គោយន្តដឹកឈើល្មើសច្បាប់ក៏គេចខ្លួនបាត់ស្រមោលភ្លាមៗដែរដោយទុក គោយន្តនិងឈើនៅនឹងកន្លែងកើតហេតុនោះតែម្តង។

ប្រភពបន្តទៀតថា ក្រោយពីឈ្មួញរត់បាត់ស្រមោលរហូតវេលាទៀបភ្លឺលោក ទិន វាសនា បានទំនាក់ទំនងស្នើសុំកម្លាំងបរិស្ថានប្រចាំ ការនៅស្នាក់ការរងអូររាំងនៃដែនជម្រកសត្វព្រៃកែវសីមាជួយអន្តរា គមន៍បន្ត។

កម្លាំងបរិស្ថានបានបន្ត សុំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសែនមនោរម្យ ចុះដល់កន្លែងកើតហេតុខាងលើឃើញគោយន្តកែច្នៃនោះបែកកង់២គ្រាប់កង់មុខនិង កង់ក្រោយផ្នែកខាងស្តាំ។

វត្ថុតាងមានឈើប្រភេទសុក្រំ០៧ដុំមិនទាន់វាស់វែងក្រុម ការងារបានប្រទះឃើញសំបកគ្រាប់កាំភ្លើង AK ចំនួន ០១គ្រាប់ដែលស្ថិតនៅចម្ងាយប្រហែល៤០ ម៉ែត្រពីគោយន្តកែច្នៃ។

កម្លាំងបរិស្ថានប្រចាំការនៅស្នាក់ការរងអូររាំងបានឲ្យដឹងថា ឈ្មោះ ទិន វាសនា បានបាញ់បំបែកកង់ចំនួន ០៣គ្រាប់ដែលបណ្តាលគោយន្តកែច្នៃនោះបែកកង់តែម្តង។

ប្រភពបន្ថែមថា ដោយសារតែការចរចាទារ លុយពីម្ចាស់គោយន្តមិនត្រូវ ថ្លៃគ្នាទើបលោក ទិន វាសនា សម្រេចចិត្តបាញ់បំបែក កង់គោយន្តកែច្នៃនោះ ហើយហៅមន្ត្រីបរិស្ថានឲ្យមកយកគោយន្តនិងឈើរក្សារ ទុក្ខនៅស្នាក់ការអូរាំង។

ប្រភពថាលោក ទិន វាសនា ក្រោយធ្វើសកម្មភាពក៏បានត្រឡប់ទៅកន្លែងរបស់ខ្លួនវិញដោយមិនខ្វល់ខ្វាយថាមានរឿងអ្វីកើតឡើងនោះឡើយ។

ពាក់ព័ន្ធករណីនេះ គេហទំព័រ(www.enn-tv.com)មិនអាចសុំការពន្យល់បកស្រាយពីលោក ទិន វាសនា បាននៅឡើយទេ ព្រោះគ្មានលេខទូរស័ព្ទ៕បឋម

Filed in: សង្គម

Recent Posts

Bookmark and Promote!