ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ផ្កាយ២​ ឈ្មោះ ហេង ឡាលីន ជាមេឆ្នោតដ៏ធំ យីហោ «V168» និង «K38» កំពុងដំណើរការកត់ឆ្នោតយួនដោយរលូន ហើយបានបញ្ជាកូនចៅឲ្យអុកឡុកកន្លែងកត់ឆ្នោតទូទាំងរាជធានីភ្នំពេញប៉ុន្មានថ្ងៃមកនេះ.!

ភ្នំពេញ ៖ ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន ក្រុមខ្លួន បក្ខពួកខ្លួន ត្រឹមតែប៉ុន្មានថ្ងៃសោះ លោកផ្កាយ២ ឈ្មោះ ហេង ឡាលីន បានក្តោបយកទាំងអស់ ចំពោះខណ្ឌទាំង១៤ និងប៉ុស្តិ៍រដ្ឋបាល ទាំង១០៥ ក្នុងរាជធានីភ្នំពេញ ក្នុងការប្រកបរបបកត់កន្ទុយលេខនិងឆ្នោត យួន ហើយបានយកឥទ្ធិពលរបស់ខ្លួន ទៅបញ្ជាដល់សមត្ថកិច្ចមូលដ្ឋាន ឱ្យចុះទៅចាប់អ្នកកត់ឆ្នោតវៀតណាមផ្សេងៗទៀត ដែលមិនមែនជាគូកន (កូនកញ្ច្រែង) របស់ខ្លួន ។

​យោងតាមប្រភពសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុងរយៈពេល២ ទៅ ៣ថ្ងៃកន្លងទៅនេះ គឺមានក្រុមមនុស្ស៦ ទៅ ៧នាក់ ជាអ្នកកាងឆ្នោតវៀតណាមយីហោ «V168» ជាមនុស្សរបស់លោកផ្កាយ២ ហេង ឡាលីន នៅអង្គភាពកងពលតូចង៧០ ជាអ្នកនៅពីក្រោយខ្នង បាននាំគ្នាប្រើវិធានច្បាប់ព្រៃ លួងលោមផងនិងគម្រាម ផង ។ បើពលរដ្ឋណាមិនព្រមកត់កន្ទុយ លេខ និងឆ្នោតឲ្យខ្លួននោះទេ។ លោក ហេង ឡាលីនក៏យក ឈ្មោះ អង្គភាព កងពលតូច “ង៧០” មកគម្រាមពលរដ្ឋមិនព្រមកត់កន្ទុយលេខនិងឆ្នោតយួនឲ្យខ្លួន នៅទូទាំងរាជធានីភ្នំពេញ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោកផ្កាយ ២ ហេង ឡាលីន បានបញ្ជាបក្ខពួករបស់ខ្លួនឲ្យលើកគ្នាមកទាំងហ្វូងទៅសម្លុតនិងបំបាក់ស្មារតីពលរដ្ឋនៅ កន្លែងទីតាំងកត់ឆ្នោតវៀត ណាម មិនមែនជាបក្ខពួកខ្លួន។ដំបូងលោក ហេង ឡាលីន ប្រើវិធានការលួងលោមបញ្ចុះ បញ្ចូលអោយពលរដ្ឋកត់ឆ្នោតយួនឬកន្ទុយ លេខយកមកអោយខាងខ្លួន ដោយខ្លួនធានាការពារ នៅពីក្រោយខ្នង។ តែបើអ្នកណា មិនព្រមកត់ឲ្យខ្លួន គឺក្រុមបងធំ ក្រោមការបង្គាប់បញ្ជាពីលោកផ្កាយ២ ហេង ឡាលីន ទៅគម្រាម ពលរដ្ឋអោយភ័យខ្លាច បាក់ស្មាតី និងអោយសូកលុយសមត្ថកិច្ចឲ្យមកបង្ក្រាបអ្នកមិនព្រមកត់ឆ្នោតយួនឲ្យខ្លួន ភ្លាមៗ តែម្តង។
នៅពេលថ្មីៗនេះ ក្រោយពីក្រុមអ្នកកាងឆ្នោត វៀតណាមយីហោ«V168» របស់ផ្កាយ២ ហេង ឡាលីន ចុះទៅគំរាមពលរដ្ឋឲ្យកត់ឆ្នោតយួនឲ្យពួកខ្លួន ប៉ុន្តែម្ចាស់ទីតាំងនោះបដិសេធមិនព្រមកត់ក៏ត្រូវនគរបាលបង្ក្រាប តែម្តង ជាការគម្រាម អោយឃើញពីឥទ្ធិពល អំណាចរបស់ឈ្មោះ ហេង ឡាលីន គឺមានសមត្ថភាព កត់ឆ្នោតវៀតណាមបាន ធានាចាប់បើមិនមែនជាដៃគូ កូនកញ្ច្រែងរបស់ ផ្កាយ២ ហេង ឡាលីន។
ពលរដ្ឋរងគ្រោះបញ្ជាក់ថា ក្រុមអ្នកកាងឆ្នោត វៀតណាមដែលមានយីហោ «V168» នេះ ក្នុងនោះមានស្រ្តីម្នាក់ឈ្មោះ ហ្វី លីត និង ឈ្មោះ សេក សុភាស់ ហៅ “បារាំង” បាន អួតខ្លួនថាជាជំនួយការលោកផ្កាយ២យោធាឈ្មោះ ហេង ឡាលីន នៅអង្គភាពកង ពលតូចង៧០ ដើម្បីប្រមូលកូនកញ្ជ្រែងឆ្នោតវៀត ណាមទាំង អស់ក្នុងរាជធានីភ្នំពេញឲ្យក្រុមខ្លួន ។ ភ្លាមៗនេះ លោកផ្កាយ២ យោធា ឈ្មោះ ហេង ឡាលីន នៅអង្គភាពកងពលតូច “ង៧០” ដែលជាអ្នកកាងនិងនៅពី ក្រោយខ្នងបទល្មើសកត់ឆ្នោតយួនខុសច្បាប់នេះ។ ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www.enn-tv.com) យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក ហេង ឡាលីន រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!