ភ្នំពេញ ៖ ល្បែងសុីសងហ្គេមបាញ់ត្រី និងល្បែងស៊ីសងជា ច្រើនប្រភេទទៀតក្រោយ ពីអាជ្ញាធរបង្រ្កាបបានមួយចំអិន កំពឺស បច្ចុប្បន្នបើកដំណើរការលេងវិញដដែល!ទីតាំងនេះស្ថិតនៅក្នុងផ្សារទំនើបសុីធីម៉លជាន់ទី២ជាប់នឹងរបងពហុ កីឡាដ្ឋានជាតិ អូឡាំពិក ដែលស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលបើកលេងល្បែងសុីសងឡើងវិញហើយក្រោយ ពីអាជ្ញាធរនិងសមត្ថកិច្ច ខណ្ឌ៧មករា ធ្វើ ការបង្រ្កាបមិនទាន់បានប៉ុន្មានផងក៍ចាប់បើកដំណើរការឡើងវិញយ៉ាងរំភើយ។កន្លែងបើក ល្បែងសុីសងហ្គេមបាញ់ត្រីនិងល្បែងច្រើនប្រភេទទៀតនៅទល់មុខអគារនៃសាលាដំបូងរាជធានីភ្នំពេញ សបញ្ជាក់បង្ហាញពីការអស់ជំនឿរបស់ពលរដ្ឋទៅលើអាជ្ញាធរពាក់ព័ន្ធខណ្ឌដែលបង្ក្រាបល្បែងហាក់ ដូចវាយព្រៃបង្អើលពោះគោះទឹកបង្អើលត្រីអោយចូល ស៊ងនោះទេ។ ខណៈល្បែងសុីសងហ្គេមបាញ់ត្រីនិងល្បែងជាច្រើនប្រភេទទៀតកំពុងមានសមត្ថភាពបង្អួតភ្ញៀវជាតិនិងអន្តរជាតិ និងពង្វក់ក្មេង.ចាស់ស្រី ប្រុសដែលញៀនល្បែងបានចូលទៅ លេងល្បែងសុីសងនៅក្នុងផ្សារទំនើបស៊ីធីម៉លនេះឯង។
គួររំលឹកផងដែរថាកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់ អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែអនុវត្តច្បាប់បង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេសអោយមានប្រសិទ្ធភាព។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ណាត់អោយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានស្រុក.ក្រុង.ខេត្តណាមិនហ៊ានទប់ស្កាត់និងបង្រ្កាបទីតាំងបទល្មើសល្បែង ស៊ីសងខុសច្បាប់នៅក្នុងមូល ដ្ឋានរបស់ខ្លួនគ្រប់គ្រងនោះទេ?អាជ្ញាធរនិងសមត្ថកិច្ចទាំង នោះនឹងមានបញ្ហាប្រឈមបាត់បង់ពីរតំណែងទៀត ផង។ប៉ុន្តែដោយឡែក អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌ៧មករា បណ្តោយអោយមានល្បែងសុីសងហ្គេមបាញ់ត្រីនិងល្បែងជាច្រើនប្រភេទទៀតបើកលេងយ៉ាងគគ្រឹក គគ្រេងអនាធិបតេយ្យក្នុងមូលដ្ឋានមិនធ្វើការបង្រ្កាអោយស្របតាមគោល នយោបាយភូមិឃុំមានសុវត្ថភាព ៧ ចំណុចដែលរាជ រដ្ឋាភិបាលបានដាក់ចេញអនុវត្តដោយក្រសួងមហាផ្ទៃ នោះទេ ។ អាជីវករលក់ដូរនៅក្នុងផ្សារទំនើបសុីធីម៉ល ក៍ប្រជាពលរដ្ឋនៅក្រុងភ្នំពេញមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្មចោរ លួច. ចោរឆក់. ចោរប្លន់. ចោរគាស់តូប. ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារជាដើមចមកើតចេញពីល្បែងសុីសងហ្គេមបាញ់ត្រីនេះ ឯង។
អាជីវករក៍ដូចប្រជាពលរដ្ឋនៅក្រុងភ្នំពេញសូមអំពាវនាវដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញសូមចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យនិងចាត់វិធាន ការបង្រ្កាបទីតាំងបទល្មើសល្បែងស៊ីសងហ្គេមបាញ់ត្រីនិងល្បែងស៊ីសងជាច្រើនប្រភេទខុសច្បាប់នៅក្នុងផ្សារទំនើបសុីធីម៉លជាន់ ទី២នេះផង ដើម្បីអនុវត្តន៍ច្បាប់តាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន.!៕មានត