ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ឱម​ យ៉ិនទៀង ប្រធា​ន​អង្គភាពប្រឆាំងអំ​ពើពុករ​លួយមិនគួរ​មើលរំល​ងលោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តកោះកុងនិងបក្ខពួកប្រព្រឹត្តរបៀបអំពើពុករលួយកាន់តែខ្លាំង.!

ប្រភពពីមន្ត្រីគយក្នុងខេត្តកោះកុងមួយចំនួនបានឲ្យដឹងថា បច្ចុប្បន្នទំនិញដែលឈ្មួញធំៗ នាំចូលតាមច្រក ទ្វារអន្តរជាតិ ចាំយាម ច្រកប៉ាក់ខ្លង និងច្រកស្រែអំបិល ជាដើមគឺបង់ពន្ធត្រឹម៣៥ ទៅ ៤០ភាគរយប៉ុណ្ណោះ ក្រៅពីនេះក្រុមឈ្មួ ញបែងចែកផល ប្រយោជន៍ លើតុក្រោមតុជាមួយលោក ទុំ ណូ មេគយខេត្តកោះកុង? ។ ជាងនេះទៅទៀតលោក ទុំ ណូ ប្រធានសាខាគយខេត្តកោះកុង ឃុប ឃិតឲ្យឈ្មួញធំៗខ្លះបង់ពន្ធតាមរបៀបម៉ៅការដើម្បីផលប្រយោជន៍ផ្ទាល់ ខ្លួនព្រោះអាងមានខ្នង បង្អែករឹងមាំនៅក្នុងអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា។

ប្រភពស្និទ្ធនឹងលោក ទុំ ណូ ប្រធានសាខា គយខេត្តកោះកុង បាន ឲ្យដឹងថា​ ខ្នងបង្អែករឹងមាំរបស់លោក ទុំ ណូគឺលោក គុណ ញឹម ដែលជាអគ្គនាយក នៃអគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា ហេតុនេះហើយទើបលោក ទុំ ណូ ធ្វើអ្វីៗតាមអំពើចិត្ត។

គួររំលឹកដែរថា ភាពមិនប្រក្រតីពុករលួយយ៉ាងពេញទំហឹងរបស់លោកទុំ ណូ ប្រធានសាខាគយខេត្តកោះកុង ត្រូវបាន បណ្តាញ ព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់ ប៉ុន្តែលោក គុណ ញឹម ដែលជាមេគយធំ សម្ងំស្ងៀម ធ្វើមិនដឹងមិន ឮអ្វីទាំងអស់។

សូម្បីតែលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក ឱម យ៉ិនទៀង​ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក៏ធ្វើមិនដឹងមិនឮផងដែរ ជុំវិញភាពមិនប្រក្រតីពុករលួយរបស់លោក ទុំ ណូ ប្រធានសាខាគយខេត្តកោះកុង និងបក្ខពួកនោះឡើយ។ ហេតុនេះហើយទើបលោក ទុំ ណូ ប្រធានសាខាគយខេត្តកោះកុង កាន់ តែមានអំណាចធំធេងក្នុងការប្រព្រឹតអំពើពុករលួយឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ធ្វើឲ្យរដ្ឋត្រូវ ខាត បង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកោះកុងបានឲ្យដឹងថា​ បច្ចុប្បន្នប៉ុស្តិ៍ជជុះរបស់មន្ត្រី គយនៅចំណុចអណ្តូងទឹក នៅតែដំណើរការយ៉ាងរលូនហើយជាប្រភពចំណូលដ៏សំខាន់របស់លោក ទុំ ណូ ប្រធានសាខាគយខេត្តកោះកុង ដែលកំពុងខំប្រឹងសាងភាពល្បីល្បាញខាងពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរបណ្តែតបណ្តោយតទៅទៀតនោះទេ ព្រោះអំពើពុករលួយយ៉ាង រាលដាលរបស់លោកទុំ ណូ ប្រធានសាខា គយខេត្តកោះកុង កំពុងធ្វើឲ្យប៉ះពាល់ យ៉ាងខ្លាំងក្លាទៅលើ កំណែ ទម្រង់ស៊ីជ ម្រៅនៅក្នុងស្ថាប័នគយផងដែរ។ លើសនេះទៅទៀតសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជា ប្រមុខ រាជរដ្ឋាភិបាល និងលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរមើលរំលងទុកឲ្យមន្ត្រីរបៀបពុករលួយដូចជាលោក ទុំ ណូប្រធានសាខាគយខេត្តកោះកុង ធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតនោះឡើយ។ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ(www . enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តកោះកុងនិងបក្ខពួក រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!