ខេត្តកណ្ដាល៖ ប្រភពពីមន្ត្រីគយក្នុងខេត្តកណ្ដាល មួយចំនួនបានបបង្ហើបឲ្យដឹងថា មេគយខេត្តកណ្តាលពង្រាយដៃជើងរបស់ខ្លួនដាក់កុងត្រូលជជុះគាបលុយអាជីវករនិងឈ្មួញរកសុីដឹកបន្លែផ្លែឈើពីស្រុកយួនតាមផ្លូវជាតិខ្សែក្រវ៉ាត់ខេត្ត កណ្តាលចូលមករាជធានីភ្នំពេញជាលេសត្រួតពិនិត្យពន្ធ តាមពិតដាក់កុងត្រូលជជុះយកលុយក្រុមអាជីវករនិងឈ្មួញដាក់ហោប៉ាវចែកគ្នាធ្វើមានបានយ៉ាងសុខស្រួល។ ជាក់ស្តែងក្រុមគយផ្លូវជាតិលេខ១ចំណុចភូមិជ្រោយដង ឃុំសំរោងធំនិងផ្លូវផ្សេងៗទៀតដែលជាប់ក្រវាត់ខេត្តកណ្តាលដាក់ក្រុងត្រូលយកលុយដាក់ហោ ប៉ៅគ្មានចេញវិក្កយបត្រអ្វីនោះទេ!ហើយគេមិនដែលឃើញក្រុមគយនៅចំណុចទាំង នោះឆែកឆែត្រួតពិនិត្យទំនិញអ្វីដែរ! តែគេសង្កេតឃើញមានតែតៃកុងឡាន ព្រូឡាន ឈប់ចតនៅខាងមុខចូលបង់លុយគ្មានដោយក្រដាសស្នាមឬវិក្ក័យបត្រ នោះទេ។
ប្រភពពីមន្រ្តីគយដដែលបានបន្តអោយដឹង ថា លោក អន ស៊ីនួន មិនចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ឆ្លងកាត់ខេត្តកណ្ដាល នោះទេ។ លោក អន ស៊ីនួន ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានសាខាគយខេត្តកណ្ដាល ទើបខំប្រឹងស្រង់ដើមរបៀបពុករលួយដោយគ្មានញញើតនិងអង្គភាពប្រឆាំងអំពើពុករលួយដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ។
ប្រភពដែលស្និទ្ធនឹងលោក អន ស៊ីនួន បានឲ្យដឹងថា ក្រោយពេលទទួលបានតំណែងជាប្រធានសាខាគយខេត្តកណ្ដាល គឺលោក អន ស៊ីនួន កំពុងអនុវត្តន៍តាមបទពិសោធន៍របស់លោក វ៉ូ វណ្ណា អតីតប្រធានសាខាគយខេត្តកណ្ដាលដើម្បីប្រមូលលុយធ្វើមានបានយ៉ាងសុខស្រួល។ ប្រភពបានឲ្យដឹងទៀតថា ក្រុមឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ និងផ្លូវជាតិផ្សេងៗទៀតចូលមករាជធានីភ្នំពេញ គឺជាប្រភពចំណូលដ៍សំខាន់របស់លោក អន ស៊ីនួន តែម្តង។ ជាក់ស្ដែងតាំងពីទទួលបានតំណែងជាប្រធានសាខាគយខេត្តកណ្ដាល មក គឺលោក អន ស៊ីនួន មិនដែលចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ឬទំនិញខុសច្បាប់ បានម្ដង ណាឡើយមានតែសម្រប សម្រួលឲ្យឈ្មួញទាំងនោះដឹកទំនិញទៅដល់គោល ដៅប្រកប ដោយសុវត្ថិភាព។ ទន្ទឹមនឹងនេះនៅច្រកជ្រៃធំ ច្រកបាក់ដៃនិងច្រកផ្សេងទៀត ក្រុមឈ្មួញអាចនាំចូលទំនិញគេចពន្ធនិងទំនិញបង់ពន្ធមិនគ្រប់ទំនិញខុសច្បាប់យ៉ាងរលូនដូចកាលពីជំនាន់លោក វ៉ូ វណ្ណា នៅធ្វើជាប្រធានសាខាគយខេត្តកណ្ដាល ផងដែរ។
ប្រភពពីមន្ត្រីគយក្នុងខេត្តកណ្ដាលបានឲ្យដឹងថាក្រុមឈ្មួញធំៗដែលដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ឆ្លងកាត់ផ្លូវជាតិនានាក្នុងខ្សែក្រវាត់ខេត្តកណ្តាលចូលទៅរាជធានីភ្នំពេញ សុទ្ធ តែមានទំនាក់ ទំនងជិតស្និទ្ធជាមួយលោក អន ស៊ីនួន ដើម្បីសម្រួលដល់អាជីវកម្មរបស់ពួកគេ។ លើសនេះទៅទៀតលោក អន ស៊ី នួន បានបើកដៃឲ្យក្រុមមន្ត្រីគយចល័តក្នុងខេត្តកណ្ដាល គាបយកលុយពីក្រុមឈ្មួញនិងក្រុមអាជីករ ដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិជាច្រើនខ្សែក្នុងខេត្តកណ្ដាលស្រេចតែអំពើចិត្តបើទោះបីឈ្មួញទាំងនោះ ដឹក ជញ្ជូនទំនិញបង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនរួចរាល់ហើយក៏ដោយ។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកណ្ដាល បានឲ្យដឹងថាលោក អន ស៊ីនួន ឡើងកាន់តំណែងជាប្រធានសាខាគយខេត្តកណ្ដាលតាំងពីរសៀលថ្ងៃទី២៨ ខែមករាឆ្នាំ២០១៩ហើយរហូតមកដល់បច្ចុប្បន្ននេះលោក អន ស៊ីនួន មិនទាន់ចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់បានមួយករណីនៅឡើយទេ។ ដែលបញ្ហានេះសូមលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាមិនគួរបណ្ដែត បណ្ដោយឲ្យលោកអន ស៊ីនួន ប្រធានសាខាគយខេត្តកណ្ដាលដែលពង្រាយដៃជើងប្រព្រឹត្តរបៀបអំពើពុករលួយតាមអំពើចិត្តនេះផង។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក អន ស៊ីនួន មេសាខា គយខេត្តកណ្ដាល រាល់ម៉ោងធ្វើការ៕មានត