ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេ ឱ្យ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ចំនួន​០៤​ខេត្ត​ជាប់​ព្រៃ​ឡង់ ដែល​ពាក់ព័ន្ធ​ក្រុមហ៊ុន​មួយចំនួន​លួច​កាប់​ឈើ​លក់​.!

ភ្នំពេញ​៖ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចេញ​សេចក្តីប្រកាស​ព័ត៌មាន ពាក់ព័ន្ធ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន​៤ រួមមាន​៖ ខេត្ត​ក្រចេះ.ព្រះវិហារ​.ស្ទឹងត្រែង និង​ខេត្ត​កំពង់ធំ​។​

​យោងតាម​របាយការណ៍​បានបញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២៣ មកដល់​ថ្ងៃនេះ គណកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ឃើញ​នៅ​លើ​បណ្តាញ​ព័ត៌មាន​សង្គម និង​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​នានា បាន​ធ្វើ​ការផ្សព្វផ្សាយ​ព័ត៌មាន​អំពី​សារ​សំឡេង​ដែល​ជា​បទបញ្ជា​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធ ពល​ខេមរភូមិន្ទ និងជា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ជា​បទល្មើស​ជាក់ស្តែង នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ក្រចេះ.ខេត្ត​ព្រះវិហា.ខេត្ត​ស្ទឹងត្រែង.និង​ខេត្ត​កំពង់ធំ ជាដើម​។​ល។
​គណៈកម្មការ​ជាតិ បាន​ឃើញ​និង​បានកត់ សម្គាល់​ការផ្តល់​មតិ​( Comments )​ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម មាន​បុគ្គល​ខ្លះ​គាំទ្រ បញ្ចេញមតិ​ក្នុង​ន័យ​ស្ថាបនា និង​បុគ្គល​ខ្លះទៀត បាន​បញ្ចេញមតិ​ក្នុងនៃ​ចំអក រិះគន់ ចោទប្រកាន់ យើងខ្ញុំ​ទទួលយក​រាល់​ការបញ្ចេញ​មតិ​ទាំង​អស់ ដើម្បី​រក្សា​ការពារ​ព្រៃឈើ​ឱ្យបាន​គង់វង្ស​។
​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ សូម​គោរព​ជម្រាប​ជូន​សាធារណជន និង​អ្នកសារព័ត៌មាន​ជ្រាបថា កិច្ច​ប្រតិបត្តិការ​នេះ បាន​បង្ក្រាប​និង​រឹបអូស​ឈើ​ប្រភេទ​លេខ​០១ សរុប​ចំនួន​៧៣​ម៉ែត្រ​ត្រីគុណ​៦៧២, ឈើ​ហ៊ុប​មូលចំនួន​៤ រថយន្ត (​មិន​ទាន់​វាស់វែង​) និង​ឃាត់​រថយន្ត​សណ្តោង រ៉ឺម៉ក ចំនួន​០៧​គ្រឿង គោយន្ត​កន្ត្រៃ​ចំនួន​១៣​គ្រឿង ម៉ូតូ​ចំនួន​១​គ្រឿង កៅ​ឡាក់​១៤​គ្រាប់​។
​ជាមួយគ្នានេះដែរ បាន​ឃាត់ខ្លួន​ជន​ដែល​ពាក់ព័ន្ធ​ចំនួន​១២​នាក់ ប្រគល់​ជូន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​។​
​យ៉ាង​ណា​ក៍​ដោយ​ករណី​នេះ គណៈកម្មការ​ជាតិ សូមបញ្ជាក់​ថា កិច្ច​ការងារ​ជា​ប្រចាំ​ក្នុងការ​ក្តាប់​ព័ត៌មាន ស្រាវជ្រាវ​ទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ព្រៃឈើ គឺជា​ថ្នាក់​រាជធានី ខេត្ត.ក្រុង​.ស្រុក.ខណ្ឌ​.ទទួលខុសត្រូវ​ក្នុង​នាម​ជា​សមាជិក នៃ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​ទ​ប​ល្មើស​ធនធានធម្មជាតិ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ គឺ​ថ្នាក់​ជាតិ នឹង​ផ្តល់​កម្លាំង​មធ្យោបាយ​ចុះទៅ​សហការ​បង្ក្រាប​ភ្ភ្លាមៗ ។ ប៉ុន្តែ​ករណី​បទល្មើស​ជាក់ស្តែង កាលពី​យប់​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២៣​នេះ មិន​មាន​សេចក្តីរាយការណ៍ ឬ​ការស្នើរ​សុំ​កម្លាំង មធ្យោបាយ​ពី​ថ្នាក់​ខេត្ត ក្រុង ស្រុក មក​ថ្នាក់ជាតិ​នោះទេ គឺ​ថ្នាក់​ជាតិ​ទទួល​ព័ត៌មាន​ច្បាស់​ការណ៍​ពី​ជំនាញ​ស្រាវជ្រាវ​ព័ត៌មាន ទើប​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា ក្នុងនាម​ជា​មេ​បញ្ជាករ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ទទួល​ភារ កិច្ច​ពី​ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​បញ្ជា​កម្លាំង​កង​អន្តរាគមន៍ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះបង្ក្រាប​ភ្លាមៗ​ដោយផ្ទាល់ ដោយ​មិន​ចាំបាច់​ជូនដំណឹង​ទៅ​ថ្នាក់​ខេត្ត ក្រុង ស្រុក ដើម្បី​រក្សា​ការ សម្ងាត់ ក្នុង​ការបង្ក្រាប​ឱ្យ​មាន​ប្រសិទ្ធភាព ជ​លទ្ធផល​ដូច​បាន​ជម្រាបជូន​ខាងលើ​នេះ​៕

Filed in: សង្គម

Recent Posts

Bookmark and Promote!