ខេត្តត្បូងឃ្មុំ ៖ យោងតាមប្រភពសេចក្តីរាយការណ៍ពី ប្រជាពលរដ្ឋរស់នៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានបង្ហើបអោយដឹងថា បុគ្គលដែលហ៊ានបើកល្បែងជល់មាន់ អាប៉ោង យូគី ហ្គេមបាញ់ត្រីនិងល្បែងច្រើនប្រភេទតាមប្រពន្ធ័អនឡាញយ៉ាងពេញ ទំហឹងនោះប្រហែល ជាមានខ្នងបង្អែករឹងមាំ នៅពីក្រោយនិងមានឥទ្ធិពលខ្លាំងទើបអាចធ្វើអ្វីៗបានតាមអំពើចិត្តនៅក្នុងកាស៊ីណូចក្រក្រវាឡជាយដែន នេះ។
បើទោះបីរាជរដ្ឋាភិបាលបានប្រកាសនាពេលថ្មីៗ អោយបិទល្បែងសុីសងអនឡាញគ្រប់ប្រភេទទូទាំងប្រទេសត្រូវតែបិទមិនអនុញ្ញាត ។ប៉ុន្តែបែរជាម្ចាស់កាស៊ីណូចក្រក្រវាឡជាយ ដែនថ្លេីមធំហ៊ានបេីកអោយពលរដ្ឋខ្មែរនិង ជនអន្តោប្រវេសន៍ចូលលេងភ្នាល់ដាក់ លុយចាញ់ឈ្នះរាប់លាន រាប់ ពាន់ដុល្លារ សុីសងខុសច្បាប់ ដោយសេរី ដោយឡែកសមត្ថ កិច្ចពាក់ព័ន្ធក្នុងខេត្តត្បូងឃ្មុំ ហាក់ធ្វើមិនដឹងមិនឮមិនអើពើក្នុងការបង្រ្កាបអ្វីទាំងអស់ គេសង្ស័យថាបានទទួលលាភសក្ការ:ពីរម្ចាស់ បនល្បែងនេះជាថ្នូរមិនបង្រ្កាប ។
ហេតុនេះទើបមានការអំពាវនាវដល់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សា វឿន អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណ:កម្មការទប់ ស្កាត់និងបង្រ្កាបបទល្មើសល្បែងស៊ីសងទូទាំងប្រទេសគួរដាក់មន្រ្តីក្រោមឱវាទក្នុងខេត្តត្បូងឃ្មុំចុះពិនិត្យទប់ស្កាត់និងបង្រ្កាបម្ចាស់ទីតាំងកាសុីណូយីហោចក្រក្រវាឡជាយដែនដែលបើកអោយពលរដ្ឋខ្មែរចូលលេងល្បែង សុីសងគ្រប់ប្រភេទដែលផ្ទុយពីច្បាប់អនុញ្ញាត។
ប្រភពពីពលរដ្ឋដដែលបានបង្ហើបអោយដឹងទៀតថា បុគ្គលម្នាក់នេះ ប្រហែលមានខ្នងបង្អែករឹងមាំនៅពីក្រោយ ទេីបហ៊ានបេីកអោយពលរដ្ឋ ខ្មែរចូលលេងល្បែងសុីសងក្នុងកាសុីណូយីហោចក្រក្រវាឡជាយដែន រាល់ថ្ងៃសុក្រ សៅរ៍អាទិត្យយ៉ាងពពាក់ពពូនប្រភពខ្លះបន្តថា កាស៊ីណូមួយកន្លែងខាងលើនេះមិនមានច្បាប់អនុញ្ញាតនោះទេ? ចំណែកលោក អធិការដ្ឋាននគរបាលស្រុកពញា ក្រែកមិនចាត់វិធាន ការបង្រ្កាបទេ សម្ងំទទួលផលប្រយោជន៍ជាថ្នូរ ។រីឯអាជ្ញាធរនិងសមត្ថកិច្ចពាក់ ព័ន្ធនៅក្នុងស្រុកពញាក្រែកខេត្តត្ចូងឃ្មុំបាននាំគ្នារក្សាភាពសស្ងៀមស្ងាត់បណ្តោយអោយបុគ្គលម្នាក់នោះ ដែលជាហេតុធ្វើ អោយប្រជាពលរដ្ឋរស់នៅស្រុកពញាក្រែកមានការព្រួយ បារម្ភភ័យខ្លាចចំពោះបញ្ហាអសន្តិសុខសង្គម និងអំពើចោរកម្មចោរលួច.ចោរឆក់.ចោរ ប្លន់.ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿង ញៀនកើត មានគួរអោយកត់សម្គាល់ដើម ចមចេញពីល្បែងសុីសងនេះ ឯង។
ប្រជាពលរដ្ឋរស់នៅក្នុងមូល ដ្ឋានខាងលើសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាពិសេសលោកនាយឧត្តម សេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងបង្រ្កាបបទល្មើសល្បែងសុីសងគ្រប់ប្រភេទទូទាំងប្រទេសព្រមទាំងលោក ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មេត្តាចាត់មន្ត្រីក្រោមឱវាទ ចុះត្រួត ពិនិត្យ កាស៊ីណូយីហោចក្រក្រវាឡជាយដែននិងទប់ស្កាត់ទង្វើរ មិនប្រក្រតី របស់បុគ្គលម្នាក់នេះដែលហ៊ានបើកអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុីសងជល់មាន់និងល្បែងច្រើនប្រភេទទៀតផ្គើននិងបទបញ្ជារប្រមុខរាជរដ្ឋាភិបាល៕មាន