ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

មេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនតំបន់ដូងនិងលោក ឆេង សាវិន ប្រធានការិយាល័យគយច្រកទ្វារព្រំដែនតំបន់ដូងបើកដៃអោយក្រុមឈ្មួញនាំទំនិញពីស្រុកយួនចូលមកស្រុកខ្មែរយ៉ាងពេញបន្ទុក.!

ស្វាយរៀង ៖ប្រភព​ពី​មន្ត្រី​នៅ​ច្រកទ្វារ​ព្រំដែន​តំបន់​ដូង បានបង្ហើបឲ្យដឹងថា ក្រុម​ឈ្មួញ​ធំៗ និង​អាជីវករ មក​ពី​បណ្តាល​ខេត្ត​នានា កំពុងសម្រុក​នាំចូល​ទំនិញ ពី​ស្រុក​យួន​យ៉ាងគំហុក ដូចជា មី ទឹក​ស្ទីង និង​គ្រឿង​កំប៉ុង​គ្រប់មុខ ពូក តុ កៅអី ធុង​ជ័រ តូច ធំ លួស​ដែក​ភ្នែកគ្រួច ព្រម​ទាំង​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត ហើយ​សមត្ថកិច្ច ច្រក​ដូង អាច​ប្រមូល​លុយ បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ជា​រៀងរាល់ថ្ងៃ​។​

​ការដែល​លោក ឆេង សា វិន ប្រធានការិយាល័យ​គយ​ច្រកទ្វារ​​ព្រំដែន​តំបន់ដូង ដែល​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ ។ ហេតុនេះ​លោក ពេជ្រ វិរៈ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង និង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង គួរតែ​ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង ព្រោះ​អំពើ​ពុករលួយ របស់​សមត្ថកិច្ច​ច្រកទ្វារព្រំដែនដូង ត្រូវបាន​លាតត្រដាង ជា​បន្តបន្ទាប់​រួច​ទៅ​ហើយ​។​

​ក្រុម​ឈ្មួញ​តូច ធំ ក្នុង​ខេត្ត​ស្វាយរៀង ដែល​នាំ​ទំនិញ​គ្រប់​ប្រភេទ​ចេញពី​ស្រុក​យួន ចូល​តាម​ច្រកទ្វារ​តំបន់​ព្រំដែន​ដូង ឃុំ​ដូង ស្រុក​រមាស​ហែក បានឲ្យដឹងថា បច្ចុប្បន្ន​នេះ​មេ​ប៉ុស្ដិ៍​នគរបាល​ច្រក​ទ្វារ​តំបន់​ព្រំដែន​ដូង នៅ តែ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ យ៉ាង​គគ្រឹកគគ្រេង គ្មាន​ការទប់ស្កាត់​នោះទេ​។

ប្រភព​បានបន្តឲ្យដឹង​ទៀតថា ការ​ដែល​មេ​ប៉ុស្តិ៍​ច្រកទ្វារព្រំដែនតំបន់ដូង ហ៊ាន​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ហើយ​លោក​ពេជ្រ វិរះ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង ​រក្សា​ភាព​ស្ងៀមស្ងាត់​។​

​ដូច្នេះហើយ​ទើប មេ​ប៉ុស្តិ៍ច្រកទ្វារ ​ព្រំដែនដូង អាច​ប្រើ​អំណាច និង​តួនាទី របស់​ខ្លួន​ប្រមូល​លុយ តាមរបៀប​ពុករលួយ​កាន់តែ​ខ្លាំង​ឡើង ៗ តាំងពី​អំឡុងដេី​ម​ខែ​មេសា ឆ្នាំ​២០២៣ រហូតមកដល់​បច្ចុប្បន្ន​នេះ​។​

​ប្រ​ភពពី​ក្រុម​ឈ្មួញ​និង អាជីវករ​ដែល​នាំចូល​ទំនិញ​ច្រើន​ប្រភេទ ពី​ស្រុក​យួន តាម​ច្រកទ្វារ​តំបន់​ព្រំដែន​ដូង ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង បានឲ្យដឹងថា មុខរបរ របស់​ពួកគាត់​សព្វថ្ងៃនេះ នៅសល់​កម្រៃ​តិច តួច​ណាស់ ​ដោយហេតុ​ថា លោក ឆេង សា វិន មេ​គយ​ច្ច្រកទ្វារព្រំដែន​តំបន់ដូង គាប​យក​លុយ​ច្រើនៗ ដោយ​គ្មាន​ចេញ​បង្កាន់ដៃ​បង់ លុយ ឬ​វិក្ក័​យ​ប​ត្រ ត្រឹមត្រូវ​នោះ​ទេ ហើយ​គ្មាន​ឈ្មួញ និង​អាជីវករ ណា​ហ៊ាន​តវ៉ា​ឡើយ​។​

​ទន្ទឹមនឹងនេះ​ក្រុម​ឈ្មួញ និងអាជីវករ​ត្រូវ​បង់ លុយ​ឲ្យ​មន្ត្រី​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ទៀតប្រចាំនៅ​ច្រក​ទ្វារព្រំដែន ដួងនិង​នៅតាម​ផ្លូវ ធ្វើ​ឲ្យ​មុខរបរ រក​ទទួល ទាន​ពួកគាត់ប្រឈម​នឹង​បញ្ហា​លំបាក​កាន់តែ​ខ្លាំង​ឡើងៗ​៕

Filed in: សង្គម

Recent Posts

Bookmark and Promote!