ប្រភពពីមន្ត្រីគយនិងភ្នាក់ងារ គយចល័តតំបន់១ភ្នំពេញបានឲ្យដឹងថា ចាប់តាំងពីលោក អ៊ួន សុវណ្ណារ៉ា ទទួលបានតំណែង ជាប្រធានគយចល័តតំបន់១ ភ្នំពេញគឺលោក អ៊ួន សុវណ្ណារ៉ា កំពុងឃុបឃិតឲ្យឈ្មួញធំៗបង់ពន្ធតាមរបៀបម៉ៅការហើយឈ្មួញទាំងនោះអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញ ខុសច្បាប់កាន់តែច្រើនឡើងៗគ្រប់បណ្ដាខេត្តនានាចូលមកក្រុងភ្នំពេញ។
ប្រភពពីរអាជីវករដឹកទំនិញបានឲ្យដឹងថាសព្វថ្ងៃនេះមានរថយន្តធំៗជាច្រើនគ្រឿងបានដឹកទំនិញពីគ្រប់បណ្ដាខេត្តចូលមកទីក្រុងភ្នំពេញក្នុងមួយថ្ងៃៗមិនក្រោមពី ៥០០ គ្រឿងទៅ១០០០គ្រឿងនោះទេហើយឡានដឹកទំនិញទាំងនោះត្រូវបង់ឲ្យគយចល័តតំបន់ ១ ភ្នំពេញក្នុងរថយន្តនីមួយៗបង់ចន្លោះពី ១០០ ដុល្លារទៅ ៤០០ ដដុល្លារឲ្យទៅគយចល័តតំបន់១ ភ្នំពេញទើបចូលទីក្រុងភ្នំពេញបានដោយសុវត្ថិភាព? ដូច្នេះភាពមិនប្រក្រតីពុករលួយរបស់លោក អ៊ួន សុវណ្ណារ៉ា មេគយចល័តតំបន់១ ភ្នំពេញកំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ ហើយមន្ត្រីគយក្រោមឱ វាទរបស់លោក អ៊ួន សុវណ្ណារ៉ា មេគយចល័តតំបន់១ភ្នំពេញគាបសង្កត់ជំរិតយកលុយលើតុក្រោមតុពីក្រុមឈ្មួញតាមអំពើចិត្ដ។
ហេតុនេះទើបមានការរិះគន់ពីមហាជននិងអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយ ឲ្យបើកការ ស៊ើបអង្កេតទៅលើភាពមិនប្រក្រតីពុករលួយរបស់លោក អ៊ួន សុវណ្ណារ៉ា មេគយចល័តតំបន់១ ភ្នំពេញឲ្យបានស៊ីជម្រៅដើម្បីកុំឲ្យមន្ត្រីគយរូបនេះនិងបក្ខពួកឃុបឃិតគ្នាធ្វើអ្វីៗតាមអំពើចិត្តតទៅទៀត។
ប្រភពពីមន្ត្រីគយដដែលបានឲ្យដឹងទៀតថា ចាប់តាំងពីលោក អ៊ួន សុវណ្ណារ៉ា ត្រូវបានតែងតាំងជាប្រធានគយចល័តតំបន់១ ភ្នំពេញរួចមកគឺមន្ត្រីគយរូបនេះប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពខ្លះបានលើកឡើងថា ដោយសារលោក អ៊ួន សុវណ្ណារ៉ា ចំណាយដើមទុនយ៉ាងច្រើនក្នុងការទទួលបានតំណែងជាប្រធានគយចល័តតំបន់១ភ្នំពេញហើយជាកៅអីខ្លាញ់ផង ទើបប្រើគ្រប់វិធីដើម្បីប្រមូលលុយតាមរបៀបពុករលួយស្រេចតែអំពើចិត្តរបស់ខ្លួន។ ព្រោះឈ្មួញធំៗជាច្រើននាក់អាចនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមបណ្ដាលខេត្តចូល មកទីក្រុងភ្នំពេញ កាន់តែច្រើនឡើងៗហើយលោក អួន សុវណ្ណារ៉ា មេគយចល័តតំបន់១ ភ្នំពេញតែងប្រើឈ្មោះមន្ត្រីគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដើម្បីបិទបាំងភាពមិនប្រក្រតីរបស់ខ្លួនផងដែរ។
ប្រភពដែលស្និទ្ធនឹងលោក អ៊ួន សុវណ្ណារ៉ា បានឲ្យដឹងថា ចាប់ពីទទួលតំណែងមេគយចល័តតំបន់ ១ភ្នំពេញ មកលោក អ៊ួន សុវណ្ណារ៉ា សាងភាពល្បីល្បាញខាងប្រើតួនាទីនិងអំណាចប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញបន្ទុក។
ដូច្នេះហើយទើបមានការអំពាវ នាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ ស្កាត់ភាពមិនប្រក្រតីពុករលួយរបស់លោក អ៊ួន សុវណ្ណារ៉ា មេគយចល័តតំបន់១ភ្នំពេញ ជាបន្ទាន់ព្រោះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវបានគេដឹងថាជាអ្នកឃុបឃិតបើកដៃឲ្យលោក អ៊ួន សុវណ្ណារ៉ា ធ្វើអ្វីៗតាមអំពើចិត្ត ។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក អ៊ួន សុវណ្ណា រ៉ា មេគយចល័តតំបន់ ១ ភ្នំពេញ រាល់ម៉ោងធ្វើការ៕