ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក​ អួន​ សុវណ្ណារ៉ា​ មេគយចល័តតំបន់១ រងការរិះគន់ពីមហាជនឃុបឃិតអោយឈ្មួញធំៗបងពន្ធរបៀបម៉ៅការធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធយ៉ាងច្រើន.!

ប្រភពពីមន្ត្រី​គយ​និង​ភ្នាក់ងារ គយ​ចល័ត​តំបន់១បានឲ្យដឹងថា ចាប់តាំងពី​លោក អ៊ួ​ន សុវណ្ណារ៉ា ទទួលបាន តំណែង​ជា​ប្រធាន​គយ​ចល័ត​តំបន់​១ គឺ​លោក អ៊ួ​ន សុវណ្ណារ៉ា កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ បង់ពន្ធ​តាមរបៀ​ប​ម៉ៅការ​ហើយ​ឈ្មួញ​ទាំង នោះ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ ខុសច្បាប់​កាន់តែច្រើនឡើងៗ​គ្រប់​បណ្ដា​ខេត្ត​នានា​ចូល​ក្នុង​ទីក្រុង​ភ្នំពេញ​។​

​ប្រភព​ពីរ​នាក់​ដឹកទំនិញ​បានឲ្យដឹង​ថា​សព្វថ្ងៃនេះ​មាន​រថយន្ត​ធំៗ​ជាច្រើន​គ្រឿង​បាន​ដឹក​ទំនិញ​ពី​គ្រប់​បណ្ដា​ខេត្ត​ចូលមក​ទីក្រុង​ភ្នំពេញ​ក្នុង​មួយថ្ងៃៗ​មិន​ក្រោម​ពី ៥០០ គ្រឿង​ទៅ១០០គ្រឿង​នោះ​ទេ​ហើយ​ឡាន​ដឹក​ទំនិញ​ទាំងនោះ​ត្រូវ​បង់​ឲ្យ​គយ​ចល័តតំបន់ ១ក្នុង​ក្នុង​រថយន្ត​នី​មួយៗ​បង់​ចន្លោះ​ពី ១០០ ដុល្លារ​ទៅ ៤០០ ដុល្លារឲ្យទៅ​គយ​ចល័ត​តំបន់១ ទើប​ចូល​ទីក្រុង​ភ្នំពេញ​បាន​ដោយ​សុវត្ថិភាព?​ ភាពមិន​ប្រក្រតី​ពុករលួយរបស់​លោក អ៊ួ​ន សុវណ្ណារ៉ា មេ​គយចល័ត​តំបន់ ១កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាត បង់​ចំណូល​ពន្ធ​យ៉ាងច្រើនក្នុង​មួយខែៗ ហើយ​មន្ត្រី​គយ​ក្រោម​ឱវាទ​របស់​លោក អ៊ួ​ន សុវណ្ណារ៉ា គាបសង្កត់​ជំរិត​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ​តាម​អំពើ​ចិត្ដ។​
​ហេតុនេះហើយ​ទើប​មានការ​រិះគន់ពីមហាជននិងអំពាវនាវ​ដល់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយឲ្យ​បើក​ការ ស៊ើប អង្កេត​ទៅលើភាពមិនប្រក្រតីពុករលួយ​របស់លោក អ៊ួ​ន សុវណ្ណារ៉ា មេ​គយ​ចល័ត​តំបន់​១ ឲ្យបាន​ស៊ីជម្រៅ​ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូប​នេះ​និង​បក្ខពួក​ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​។​

​ប្រភព​ពី​មន្ត្រី​គយ​ដដែលបានឲ្យដឹងថា ចាប់តាំងពី​លោក អ៊ួ​ន សុវណ្ណារ៉ា ត្រូវបាន​តែង តាំង​ជា​ប្រធាន​គយ​ចល័ត​តំបន់​១ រួច​មក​គឺ​មន្ត្រី​គយ​រូប​នេះ​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុក រលួយ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​
​ប្រភព​ខ្លះ​បាន​លើកឡើង​ថា ដោយសារ​លោក អ៊ួ​ន សុវណ្ណារ៉ា ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុង​ការទទួលបាន​តំណែង​ជា​ប្រធាន​គយ​ចល័ត​តំបន់​១កៅអីខ្លាញ់ ទើប​ប្រើ​គ្រប់​វិធី​ដើម្បី​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​។​
​ហេតុនេះហើយ​ទើប​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាមបណ្ដាល​ខេត្ត​ចូលមក​ទីក្រុង​ភ្នំពេញ កាន់តែ​ច្រើនឡើងៗ​ហើយ​លោក អួន សុវណ្ណារ៉ា តែង​ប្រើ​ឈ្មោះ​មន្ត្រី​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ដើម្បី​បិទបាំងភាពមិនប្រក្រតីរបស់​ខ្លួន​ផងដែរ​។​

ប្រភពដែល​ស្និទ្ធ​នឹង​លោក អ៊ួ​ន សុវណ្ណារ៉ា បានឲ្យដឹងថា ចាប់​ពី​ទទួល​តំណែង​គយ​ចល័តតំបន់ ១មក​លោក អ៊ួ​ន សុវណ្ណារ៉ា ល្បីល្បាញ​ខាង​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក។
ដូច្នេះហើយ​ទើប​មាន​ការអំពាវ នាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ ស្កាត់ភាពមិន​ប្រក្រតី​របស់​លោក អ៊ួ​ន សុវណ្ណារ៉ា ជា​បន្ទាន់ព្រោះលោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករកម្ពុជា ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​លោក អ៊ួ​ន សុវណ្ណារ៉ា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក អ៊ួន សុវណ្ណារ៉ា មេគយចល័តតំបន់ ១ រាល់ម៉ោងធ្វើការ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!