ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាស្ដីបន្ទោសលោក សោម ពិសិដ្ឋ ចៅហ្វាយខេត្តកែបយ៉ាងចាស់ដៃរឿងលក់សំបុត្រភាស៊ីក្នុងពិធីបុណ្យចូលថ្មីឆ្នាំ២០២៣ទៅអោយប្រជាពលរដ្ឋដែលចូលមកទស្សនាខេត្តកែប.!

ភ្នំពេញ​៖ លោក​សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ដែល​ត្រូវបាន​សម្ដេច​តេជោ​ហ៊ុន​សែន​ស្ដីបន្ទោស​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ មេសា ឆ្នាំ ២០២៣​នេះ ថា​ជា​អភិបាលខេត្ត​ល្ងង់​ដោយ​បណ្ដោយ​ឱ្យ​មាន​ការ​យក​លុយ​ពី​អ្នកដំណើរ​ឆ្លងកាត់​ខេត្ត ក្រោយ​សម្ដេច​បាន​ដឹង​រឿង​ថា​ខេត្ត​កែប មាន​ក្រុមហ៊ុន​វិនិយោគ​មួយ​ចាំ​យក​ភាស៊ី​ពី​អ្នកដំណើរ​ឆ្លងកាត់​។​

​បន្ទាប់ពី​មាន​ការ​រឿងរ៉ាវ​នេះ​កើតឡើង អាជីវករ​និង​វិនិយោគិន​មួយចំនួន​បាន​បង្ហើប​ប្រាប់ថា ខ្លួន​មិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​របស់​អភិបាលខេត្ត​រូបនេះ​ទេ ហើយ​ក៏​ស្នើ​ឱ្យ​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ផ្លាស់ប្តូរ​អភិបាលខេត្ត​មួយ​នេះ​ចេញ​ផង ដោយសារ​លោក សោម ពិសិដ្ឋ ជា​អភិបាលខេត្ត​ដែល​មិន​សម្រួល​ដល់​ការរកស៊ី​និង​ការវិនិយោគ​របស់​វិនិយោគិន​មក​កាន់​ខេត្ត​កែប ។

​វិនិយោគិន​ជាច្រើន​ដែល​មាន​បំណង​ចង់ទៅ​វិនិយោគ​នៅក្នុង​ទឹកដី​ខេត្ត​កែប បាន​និយាយ​ប្រាប់​ថា ពួកគេ​បាន​មើលឃើញ​ពី​សក្ដានុព ល​វិនិយោគ​ជាច្រើន​នៅក្នុង​ខេត្ត​កែប ប៉ុន្តែ​អ្វី​ដែល​ពួកគេ​រារែក និង​ជា​ឧបសគ្គ​សម្រាប់​ការវិនិយោគ​របស់​ពួកគេ គឺ​ដោយសារតែ​លោក​ សោម ​ពិសិដ្ឋ​ មាន​ការកៀបសង្កត់ និង​មិន​សូវ​សម្រួល​ដល់​ការវិនិយោគ​ក៏ដូចជា​ការរកស៊ី​នៅក្នុង​ខេត្ត​កែប​នោះទេ ។​

​ពាក់ព័ន្ធ​អាជីវករ​និង​ធុរជន​ជាច្រើន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ស្នើ​ឱ្យ​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផ្លាស់ប្តូរ ក៏ដូចជា​ដក​លោក ​សោម ពិសិដ្ឋ​ អភិបាលខេត្តកែបចេញ​និង​ដាក់​អភិបាលខេត្ត​ដែល​សម្រួល​ដល់​ការវិនិយោគ​របស់​ពួកគេ​ជំនួស ហើយ​អាជីវករ​និង​វិនិយោគិន​ក៏​រំពឹងថា​នឹង​មាន​ការវិនិយោគ​ថ្មីៗ​បន្ថែម​ទៀត​មក​កាន់​ខេត្ត​តំបន់ឆ្នេរ​មួយ​នេះ ។​

​ជាក់ស្តែង កាលពី​ព្រឹក​ថ្ងៃទី​១៥ មេសា ឆ្នាំ ២០២៣​នេះ សម្ដេច​តេជោ​លោក​បាន​ចេញ​សារ​ប្រតិ​កម្ម​ទៅនឹង​ករណី​អ្នកដំណើរ​ឆ្លងកាត់​ខេត្ត​កែប​ត្រូវ​បង់លុយ ហើយ​សម្ដេច​ក៏​អត់​បាន​នឹក​ស្មានថា​មាន​រឿង​នេះ​កើតឡើង​ដែរ ។ សម្ដេច​បាន​បញ្ជា​ឱ្យ​អភិបាលខេត្ត​​កែប​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ និង​ស្ថាប័ន​ពាក់ព័ន្ធ​លុបចោល​ជា​បន្ទាន់​នូវ​កិច្ចសន្យា​ការ​យក​ប្រាក់​ថ្លៃ​ភាស៊ី​ឆ្លងកាត់​ខេត្ត ។​

​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា នេះ​ជា​អំពើ​ឆោតល្ងង់​មួយ​សម្រាប់​ខេត្ត​កែប​ផ្ទាល់ និង​អំពើ​ឆោតល្ងង់​ចំពោះ​ស្ថាប័ន​ដែល​អនុញ្ញាត​ឱ្យ​យក​ប្រាក់​ឆ្លងកាត់​ខេត្ត​ទាំង​នេះ ។​

សម្ដេច​តេ​ជោថា បើសិនជា​ចង់​ឱ្យ​ពលរដ្ឋ​ទៅលេង​ខេត្ត​យើង តែ​យើង​បែរជា​យក​ប្រាក់​ពី​ពលរដ្ឋ​ដែល​គ្រាន់តែ​ឆ្លងកាត់​នោះ វា​នឹង​ធ្វើ​បាត់បង់​ភ្ញៀវ តែ​បើសិនជា​មិន​យក​ប្រាក់​ពី​ពលរដ្ឋ​នោះ​ទេ ខេត្ត​នោះ​នឹង​ចំណេញ​ច្រើន​ទៅវិញ ដោយ​នឹងមាន​ភ្ញៀវទេសចរ​កាន់តែច្រើន​ទៅ​លេង​កម្សាន្ត ហើយ​សម្ដេច​ក៏​មិន​នឹកស្មាន​ថា​អភិបាលខេត្ត​ល្ងង់​ដល់​ថ្នាក់​នេះ​ទេ និង​បាន​បញ្ជា​ឱ្យ​លុបចោល​ជាបន្ទាន់ ។​

​ពាក់ព័ន្ធ​ករណី​នេះ​ដែរ ក៏​ត្រូវបាន​ប្រភព​ខ្សឹប​ប្រាប់​ថា​លោក​ សោម ពិសិដ្ឋ​ ក៏​នៅ​ពីក្រោយ​នៃ​ការ​យក​ប្រាក់​ថ្លៃ​ភាស៊ី​ចំពោះ​ពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ខេត្ត​នេះដែរ ពី​ព្រោះ​សម្ដេច​តេ​ជោមិនបាន​ដឹ​ង​រឿង​ផង ដូច្នេះ​ហើយ​មាន​តែ​លោក​ សោម ពិសិដ្ឋ​ ជា​អ្នក​នៅ​ពីក្រោយ​តែម្ដង ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!