ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ក្រុមអ្នកមានលុយ មានអំណាច និងក្រុមទុច្ចរិត និងមន្ត្រីគ្រាប់ល្ពៅមួយចំនួនតូច បានឃុបឃិតគ្នាជាប្រព័ន្ធ រុក រានទន្ទ្រានកាប់ដីព្រៃលិច ទឹក សាធារណៈរបស់រដ្ឋ លុបព្រៃ កោងកាង លុបបឹងទន្លេ កាយភ្នំរំលាយឆ្នេរ ពុះហែកចែកគ្នាធ្វើមានធ្វើបាន មិនខ្វល់ពីទ្រព្យសម្បត្តិរបស់រដ្ឋ.!

ខេត្តកោះកុង ៖បើយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលរស់នៅក្នុង ស្រុកស្រែអំបិល ស្រុកបូទុមសាគរ និងស្រុកគិរីសាគរ នៃខេត្តកោះកុង បានឲ្យដឹងថា ស្រុកទាំងបីក្នុងខេត្ត ពោលគឺពោរពេញដោយបទល្មើសជាច្រើន ប៉ុន្តែអាជ្ញាធរនៅក្នុងមូលដ្ឋាន ហាក់សម្ងំឈឹង ដូចត្រូវថ្នាំសណ្ដំ មិនឃើញមានការទប់ស្កាត់បទល្មើស របស់ក្រុមអ្នកបំផ្លាញទ្រព្យសម្បត្តិជាតិទាំងនេះទាល់តែ សោះ ។

បើយើងក្រលេកមើលមកស្រុកគីរីសាគរ នៃខេត្តកោះកុង មានសេចក្តីរាយការណ៍យ៉ាងលំអិតមួយពីប្រជាពលរដ្ឋនិងសារព័ត៌ មាន ក្នុងស្រុកមានការងឿងឆ្ងល់យ៉ាងខ្លាំង ចំពោះ រីសត មួយកន្លែងដែលកំពុងសាង សង់លើផ្ទៃសមុទ្រ ចូលរាប់សិបម៉ែត្រ នៅចំណុចកោះ ស្ដេច ភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង ពួកគាត់បានដាក់ជាសំណួរសួរថា តើការសាងសង់ផ្ទះរឺក៏ រីសត នៅក្នុងផ្ទៃទឹកសមុទ្រនេះ តើត្រឹមត្រូវទៅតាមច្បាប់ដែរឬ? បើត្រឹមត្រូវទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា មែន នោះតើពួកគាត់អាចសាងសង់ផ្ទះនៅលើផ្ទៃទឹកសមុទ្រ បានដូចបុគ្គលមានលុយ មានអំណាចនេះដែរឬទេ!នេះជាសំណួរដែលប្រជាពលរដ្ឋក៏ ដូចជាមហាជនទូទៅ សួរទៅ កាន់អាជ្ញាធរក្នុងមូលដ្ឋាន តើបទល្មើសទន្ទ្រានអចលនទ្រព្យ ដូចជាការរំលោភយកដីមាត់ព្រែក មាត់សមុទ្រ ដីសាធារណៈ ឬផ្ទៃសមុទ្រ ទ្រព្យសម្បត្តិរដ្ឋ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ច្រើនៗតែកើតចេញពីអ្នកមានលុយ និងអ្នក មានអំណាច និងបក្សពួកអ្នកធំ ធ្វើជាខ្នងបង្អែកតែប៉ណ្ណោះ ទង្វើល្មើសច្បាប់ទាំងនេះ ពួក គេហាក់ផ្គើនទៅនិងអនុសាសន៍ដ៍ខ្ពង់ ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមកសម្តេចបានផ្ដល់អនុសាសន៍យ៉ាងក្តៅគគុកថា បុគ្គលណាដែលហ៊ានរំលោភ លើដីសាធារណៈដីព្រៃលិចទឹក ដីព្រែក ដីមាត់សមុទ្រ ផ្ទៃសមុទ្រ ដីតាមតំបន់បឹងទន្លេ សាប ឬដីមាត់បឹងទន្លេសាប ជាជម្រកមច្ឆាជាតិ ត្រូវតែទទួលការខុសត្រូវចំពោះមុខច្បាប់ជា ដាច់ខាត តែសម្រាប់នៅខេត្តកោះ កុងឯណ្ណេះវិញ អ្នក មានលុយ មានអំណាច និងមានបក្សពួកមួយចំនួន ហាក់ បីដូចជាមិនខ្វល់ អនុសាសន៍ ដែលមានតម្លៃ របស់ប្រមុខរាជរដ្ឋាភិបាលនោះឡើយ!ជាក់ស្ដែងដូចបុគ្គលដែលបានទន្ទ្រានយកឆ្នេរសមុទ្រ សាងសង់សំណង់រឹងមាំ រីសត លើផ្ទៃសមុទ្រ ចូលរាប់សិបម៉ែត្រ នៅចំណុចកោះស្ដេច ភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុងនេះជាដើម។ ដូចអ្នកមានលុយ មាន អំណាច នៅទីក្រុងភ្នំពេញ ទោះបីមិនទាន់បង្ហាញឈ្មោះ បង្ហាញមុខ នៅទង្វើរំលោភសម្បត្តិរដ្ឋ ទោះយ៉ាងណាក៏ ក្រុមអ្នកសារព័ត៌មាន នៅតែបន្តសាវជ្រាវ រកឈ្មោះបុគ្គលនេះមកបង្ហាញសាធារណៈជនឲ្យស្គាល់ និងធ្វើការវាយតម្លៃឲ្យទាល់តែបាន។

គួររំលឹកផងដែលថា ពាក់ព័ន្ធសាងសង់សំណង់លើផ្ទៃ សមុទ្រខាងលើនេះ រដ្ឋបាលខេត្តកោះកុង ធ្លាប់បានចុះធ្វើ ការផ្អាកការ សាងសង់ម្ដងរួចមកហើយដែរ តែមិនដឹងជាយ៉ាងដូចម្តេច បានជាបន្តសាងសង់សារជាថ្មីបន្តទៀត។ បញ្ហានេះដែលប្រជាពលរដ្ឋក៏ដូចមហាជនសូមអំពាវនាវយ៉ាងទទូចដល់លោកជំទាវ មិថុនា ភូថង អភិបាល ខេត្តកោះកុង ក្រសួងពាក់ព័ន្ធ និងប្រមុខរាជរដ្ឋាភិបាល សូមមេត្តាចាត់វិធានការតឹងរឹងឬមួយចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យ ទីតាំងការដ្ឋានមួយកន្លែងនេះផង តើបុគ្គលអ្នកមានលុយ មានអំណាច និងមានបក្សពួកមកពីរាជធានីភ្នំពេញ ណាម្ចាក់ ដែលកំពុងធ្វើព្យុះធ្វើភ្លៀង លើ ទឹកដីសមុទ្រ ស្រុកគីរីសាគរនេះ តើគួរដាក់ ទោសទណ្ឌ ចំពោះបុគ្គលនេះ ទុកជាគំរូដល់អ្នកដ៍ទៃទៀត។

ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីក្រសួងស្ថាប័នពាក់ព័ន្ធ រាល់ម៉ោងធ្វើការ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!