ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​និង​លោក ឌី​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់និងនេសាទ មិន​គួរ​មើលរំលង មេ​ឈ្មួញ​ដុះ​ស្លែ​ឈ្មោះ ស្មី មមាញឹករត់​ការ​ឲ្យ​ក្រុម​ឈ្មួញសម្រុកដឹកជញ្ជូនធ្យូង​ ឆ្លងដែនទៅ​ស្រុក​យួន តាមច្រកទ្វារព្រំដែនអន្តរជាតិម៉ឺន​ជ័យយ៉ាង​បន្ទុក.!

ព្រៃវែង៖ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ក្រចេះ បាន​បញ្ជាក់​ឲ្យដឹងថា មួយ​រយៈ​ចុង​ក្រោយ​នេះ ឈ្មួញ​ឈ្មោះ ស្មី ជា​អ្នក​រត់ការឲ្យ​ក្រុម​ឈ្មួញ​ជា​ច្រេី​ន​នាក់​សម្រុក​ដឹកជញ្ជូន​ធ្យូង ចេញពី​ខេត្ត​ក្រចេះ យក​មក​ស្តុប​ទុក ក្នុង​ភូមិ​ដំណាក់​ចារ ខេត្ត​ត្បូងឃ្មុំ យ៉ាងគំហុកទាំង យប់​ថ្ងៃ រួច​ដឹក​បន្ត​ឆ្លងដែនទៅ​ស្រុក​យួន ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិមុឺន​ជ័យ ចំណុច​ឃុំ​ក្រ​បៅ ស្រុក​កំចាយមារ រីឯ​មេ​ររដ្ឋ បាលព្រៃឈើខេត្ត​ព្រៃវែងនិង​ប្រធាន​បរិស្ថាន​ខេត្តព្រៃវែង​រក្សា​ភាព​ស្ងៀមស្ងាត់​។

​សូម្បីតែ​លោកជាម ច័ន្ទ សោភ័ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ លោក ម៉ុន មាគ៌ា ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និង​លោក រត្ន័ ចាន់ ណា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ត្បូង ឃ្មុំ មិន​ហ៊ាន​ប៉ះពាល់​មេឈ្មួញ​ជើង​ខ្លាំង​ឈ្មោះ ស្មី ឡើយទុកឲ្យ​ក្រុមឈ្មួញទាំងនោះសម្រុក​ដឹកជញ្ជូន​ធ្យូង ចេញពី​ភូមិ​ដំណាក់​ចារ ខេត្ត​ត្បូងឃ្មុំ ឆ្លងកាត់​ខេត្ត​ព្រៃវែង ឆ្លង ដែនចូល​ទៅស្រុក​យួន តាមច្រកទ្វារព្រំដែនអន្តរជាតិម៉ឺន​ជ័យយ៉ាង​គគ្រឹក គគ្រេង ក្នុង​មួយ​យប់ៗរថយន្តដឹកធ្យូងរាប់សិបគ្រឿង ។ដោយឡែក​លោក ជា ​សុមេ​ធី អភិបាលខេត្ត​ព្រៃវែង លោក ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ព្រមទាំង លោក​ ឈួន គីម សាន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង សម្ងំ​ស្ងាត់ឈឹង​ផងដែរ។​

មហាជនបានរិះគន់​ចំៗ​ទៅលើ​មន្ត្រី​ជំនាញ​សមត្ថកិច្ច​តាម​ដងផ្លូវ និងសមត្ថកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺន​ជ័យ បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ខណៈ​ដែល​ឈ្មួញ ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង​កែច្នៃ និង​រថយន្ត​កែច្នៃ​ច្រើន​ប្រភេទ​ទៀត​ដឹកជញ្ជូន​ធ្យូង​ឆ្លងដែនចេញ​ទៅ​ស្រុក​យួន ក្នុង​មួយ​យប់ៗ​រាប់សិប​តោន ។ ចាប់ពី​១០​គ្រឿង​ទៅ ២០​គ្រឿង​យ៉ាង​គំហុក គ្មាន​ការទប់ ស្កាត់​បង្រ្កាបពី​សំណាក់​មន្ត្រី​ជំនាញ​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ខេត្ដ​ព្រៃវែង​នោះ​ទេ​។​
ប្រភពក្រុម​ឈ្មួញ​ដឹកជញ្ជូន​ធ្យូង​ឆ្លងដែនចេញ​ទៅ​ស្រុក​យួន បានឲ្យដឹងថា ពួកគេ​ឲ្យ​បុគ្គល​ឈ្មោះ ស្មី អ្នក​រត់​ការ​ទៅ​ថ្នាក់​លើ​ខេត្ត​នីមួយៗ ក្នុង​មួយ​ឡាន​កែច្នៃ​សាំ​យ៉ុង​ចាប់ពី ១​លាន​២០​ម៉ឺន​រៀល ទៅ ២​លាន​រៀល ដើម្បី​ជា​ថ្នូរ​បើក​បា​រ៉ា​ស់ ទើប​ឈ្មួញ​អាច​បន្ត​ដឹក​ជញ្ជូន​ដល់​គោលដៅ តាមច្រកទ្វារព្រំដែនអន្តរជាតិមុឺន​ជ័យ ដោយ​រលូន​មិន​ប្រឈម​និង​ការបង្ក្រាប ហើយ​នៅសល់​កម្រៃ​តិចតួច​ប៉ុណ្ណោះ​។
​សកម្មភាព​ឈ្មួញ​ឈ្មោះ ស្មី និង​បក្សពួក​របស់​ខ្លួនគ្រៀង​គរ​ឲ្យ​ពល​ខ្មែរ​ក្នុង​ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌល​គី​រី ស្រុក​កែវ​សីមា កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​តូច ធំនៅ​តំបន់​ភូមិ សាស្ត្រ​ដែន​អភិរក្ស​ព្រៃ​សហគមន៍ យក​មក​ដុត​ក្នុង​ឡធ្យូង លេីក​ដាក់​រថយន្ត​សាន់​យ៉ុង​កែច្នៃ ដឹក​ឆ្លងកាត់​ស្រុក​ស្នួលឆ្ពោះ​ទៅ​គរ​ទុក​នៅភូមិ​ដំណាក់​ចារ ក្នុង​ខេត្ត​ត្បូងឃ្មុំ ហើយបន្ត​ដឹកជញ្ជួនធ្យូងឆ្លងដែនទៅលក់ស្រុក យួនតាមច្រកទ្វារព្រំដែនអន្តរជាតិម៉ឺន​ជ័យ ចាប់ពីវេលាម៉ោង ១១ រហូតដល់​ម៉ោង៧ ព្រឹក ដោយមាន​ការឃុបឃិត​ជា​ប្រព័ន្ធទើប​អ្វីៗ អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ។​

មជ្ឈដ្ឋាននានាបាន​ររិះគន់ចំៗលោក អ៊ុំ ប៉ូ​លក្ខណ៍ ប្រធាន​ស្នាក់ការ​ច្រក​ទ្វារព្រំដែនអន្តរ ជាតិម៉ឺន​ជ័យ និង​លោក វ៉ាន់ ពិសិដ្ឋ នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារព្រំដែនអន្តរជាតិម៉ឺន​ជ័យ ព្រមទាំង ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិម៉ឺន​ជ័យជា​អ្នក​បើក​ភ្លើង​ខៀវទើប​សកម្មភាព​ដឹកជញ្ជូន​ធ្យូងឆ្លងដែនចេញ​ទៅ​ស្រុក យួន បានយ៉ាងរលូនសុខ​ស្រួល​បំផុត មិន​ខ្វល់​អ្វី​ទាំងអស់​។​
​ហេតុនេះហើយទើប​សង្គម​ស៊ីវិល​ក៏ដូចជា​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ក្រ​បៅ ស្រុក​កំចាយមារ អំពាវនាវ​ដល់ នាយ​ឧត្ដមសេនីយ៍ សៅ សុ ខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសជាប្រធានគណះកម្មការទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិ ទូទាំងប្រទេស ជាពិសេសលោក សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងលោក ឌីត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រៃវែង មិនគួរបណ្ដោយតទៅ ទៀត​នោះ​ទេ គួរ​ចាត់វិធានការ​ទប់ស្កាត់​បទ​ល្មេី​ស​រត់​ពន្ធធ្យូង ឆ្លងដែនចូល​ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​ព្រំដែនអន្តរជាតិ​​ម៉ឺន​ជ័យ ផងទាន៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!