ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

មេស្នាក់ការ.មេប៉ុស្តិ៍.និងមន្រ្តីជំនាញពាក់ព័ន្ធប្រចាំ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យរងការរិះគន់ពីមហាជនកំពុងត្រូវ ប៉ាន់ប្រមូលលុយពីក្រុមឈ្មួញសម្រុកដឹកជញ្ជូនធ្យូងឆ្លងដែនទៅលក់នៅស្រុកយួនខុស ច្បាប់តាមរថយន្តសាំយ៉ុងកែឆ្នៃ 1លាន 20 ម៉ឺនរៀលទៅ 2 លានរៀលក្នុងមួយរថយន្តៗ.!

ព្រៃវែង៖ប្រភពពីមន្រ្តីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បានឲ្យដឹងថា មួយរយៈចុង ក្រោយនេះមានមេឈ្មួញខាងការឈ្មោះស្មីសម្រុកដឹកជញ្ជូនធ្យូងចេញពីខេត្តនានា យកមកស្តុបទុកនៅភូមិដំណាក់ចាររួចដឹកចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិមើលជ័យ នៅ ពេលយប់ដោយគ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចណាចាត់ វិធានការទប់ស្កាត់បង្រ្កាបនោះទេចំណែកលោក រត្ន័ ចាន់ ណា មេប៉េអឹមខេត្តត្បូងឃ្មុំ មិនទាន់មានចំណាត់ការបង្ក្រាបនៅឡើយទេ។ជាពិសេស មន្រ្តីជំនាញសមត្ថកិច្ចតាមដងផ្លូវ និងសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ទុកអោយក្រុមឈ្មួញទាំងនោះប្រើប្រាស់រថយន្តសាំយ៉ុងកែឆ្នៃ និងរថយន្តកែច្នៃច្រើនប្រភេទទៀតដឹកជញ្ជូនធ្យូងឆ្លងដែនចេញទៅលក់នៅស្រុក យួនតាមអំពើចិត្ត ក្នុងមួយយប់ៗ រាប់សិបគ្រឿង។ ចំណែកលោក អ៊ុំ ប៉ូលក្ខណ៍ ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ និងលោក វ៉ាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺន ជ័យ មិនចាត់វិធានការទប់ស្កាត់បង្រ្កាបករណីក្រុមឈ្មួញ ដឹកជញ្ជូនធ្យូងឆ្លងដែន ចេញទៅលក់នៅស្រុកយួន យ៉ាងពេញបន្ទុកនោះទេ។

ប្រភពពីក្រុមឈ្មួញដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន បានឲ្យដឹងថា ពួកគេឱ្យមេឈ្មួញឈ្មោះស្មី ជាអ្នករត់ការបង់លុយក្នុងមួយរថយន្តកែឆ្នៃសាំយ៉ុង 1លាន 20 ម៉ឺនរៀលទៅ 2 លានរៀលដើម្បីរត់ការបើកផ្លូវជាមុន សិន ទើបអាចដឹកជញ្ជូនឆ្លងដែនចេញ ទៅលក់នៅស្រុកយួន តាមច្រកទ្វារព្រំដែនអន្តរ ជាតិមុឺនជ័យ ដោយរលូនមិនប្រឈមនឹងការបង្ក្រាបហើយនៅសល់កម្រៃតិចតួចតែប៉ុណ្ណោះ ។ សកម្មភាពឈ្មួញដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន តាមច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ខាងលើចាប់ពីវេលាម៉ោង11 រហូតដល់ម៉ោង7ព្រឹក ដោយមានការឃុប ឃិតជាប្រព័ន្ធទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនទៅបាន។ បើគ្មានការបើកដៃពីសំណាក់ មន្រ្តីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចតាមដងផ្លូវ ក៏ដូច ជាសមត្ថកិច្ចនៅច្រកទ្វារព្រំដែននោះទេ គឺគ្មានឈ្មួញណាអាចចៀសផុតពីការបង្ក្រាបឡើយ។

ប្រភពពីមន្រ្តីនៅច្រកទ្វារព្រំដែនអន្តរ ជាតិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បានបន្តឲ្យដឹងទៀតថា បើគ្មានការបើកដៃពីលោក អ៊ុំ ប៉ូលក្ខណ៍ ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ និងលោក​ វ៉ាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលអន្តោ ប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ព្រមទាំងលោកប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យទេ គឺសកម្មភាព ដឹកជញ្ជូនធ្យូងឆ្លងដែនចេញទៅលក់នៅស្រុកយួន មិនអាចកើតឡើងបានឡើយ។ ដែលបញ្ហានេះលោក ជា សុមេធី អភិបាលខេត្តព្រៃវែង លោក ឈឿន ប៊ុនឆន ស្នងការ ដ្ឋាននគរបាលខេត្ត ព្រៃវែងព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ មិនគួរបណ្ដែតបណ្ដោយតទៅទៀតនោះទេ គួរចាត់វិធានការទប់ស្កាត់បង្រ្កាបជាបន្ទាន់ផង។ ដោយហេតុថាមន្រ្តីជំនាញ និងសមត្ថកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ គិតតែរឿងឃុប ឃិតគ្នាប្រមូលលុយតាម របៀបពុករលួយ ហើយបើកដៃឲ្យក្រុមឈ្មួញដឹកជញ្ជូនធ្យូងឆ្លងដែនទៅលក់នៅស្រុកយួន យ៉ាងគំហុក៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!