ខេត្តត្បូងឃ្មុំ ៖ កាស៊ីណូគ្មានស្លាកយីហោនៅច្រកដូង៧ដើមដែល ស្ថិតនៅភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បើកអោយប្រជាពលរដ្ឋខ្មែរចូល លេងល្បែងសុីសងមាន់ជល់ បៀអាប៉ោងយូគីហ្គេមបាញ់ត្រីនិងល្បែងជាច្រើនប្រភេទទៀតយ៉ាងគគ្រឹក គគ្រេងសូម្បីតែអាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋានមិនហ៊ានអនុវត្តច្បាប់តាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅឡើយទេ។
ប្រភពពីអ្នកចេញចូលលេងក្នុងកាស៊ីណូគ្មានស្លាកយីហោនៅច្រកដូង៧ដើមបានបន្តអោយដឹងថាមានម្ចាស់ទីតាំងឈ្មោះ ហេង បានជួលទៅអោយឈ្មោះស្រ៊ុន ម៉េងលឹម និងឈ្មោះ វ៉ា បើកបង្កប់ល្បែងសុីសងគ្រប់ប្រភេទហើយបើកអោយប្រជាពលរដ្ឋខ្មែចូលទៅ លេងល្បែងសុីសងដោយសេរីអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋានមិនហ៊ានបង្រ្កាបឡើយ ។
ប្រភពពីក្រុមអ្នកញៀននិយមចូលលេងល្បែងសុីសងនៅទីតាំងនោះបានបន្ថែមអោយដឹងថា ឈ្មោះស៊្រុន ម៉េងលឹម តែងតែអំនួតអួតអាងយក ឈ្មោះបងកន្លង មកជាអ្នកទំនួញឈើប្រណិតដែលរាជរដ្ឋាភិបាលកំពុងតាមចាប់លាក់ ខ្លួនមិនដឹងនៅទីណានោះទេ? ប៉ុន្តែ ស៊្រុន ម៉េងលឹម នៅតែអួត ក្តែងៗ ថាខ្លួនជាម្ចាស់កាសុីណូគ្មានស្លាកយី ហោនៅច្រកដូង៧ដើមបង្កប់ដោយល្បែងសុី សងមិនខ្លាចអាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ!ព្រោះខ្លួនបានបង់សួយ សារជូនដល់ មន្រ្តីជំនាញពាក់ពន្ធ័ ចាប់ពីថ្នាក់ ឃុំ ស្រុក ខេត្ត រហូតក្រសួងទៀតផង ។រាល់ថ្ងៃ កាសុី ណូគ្មានស្លាកយីហោនៅ ច្រកដូង៧ដើម ស្រុកមេមត់នេះនៅតែបន្តបើកចំហរអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែងសុីសងយ៉ាងគគ្រឹក គគ្រេងដដែលទេព្រោះអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំង នោះមិនព្រមអនុវត្តច្បាប់និងអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នៅឡើយទេ.!
ប្រភពក្រុមញៀនល្បែងដដែលបន្តថា សកម្ម ភាពអ្នកមានលុយនៅស្រុកមេមត់ និងបណ្ដាខេត្តផ្សេងៗតែងតែជិះម៉ូតូនិង រថយន្តសេរីទំនើបៗគ្រប់ប្រភេទប្រមូលប្ដុំគ្នាមក លេងភ្នាល់ដាក់លុយ ចាញ់ឈ្នះ រាប់មុឺនដុល្លារក្នុងមួយថ្ងៃៗ នៅទីតាំងល្បែងមួយនេះបើកចាក់ភ្នាល់ដោយសេរី ហ៊ោ កញ្ជ្រៀវលាន់ ឮកង រំពងសុទ្ធ តែប្រជាពលរដ្ឋខ្មែរចូលលេងក្លាយទៅ ជាទម្លាប់សម្រាប់តំបន់បនល្បែងបែបអនាធិប តេយ្យជ្រកក្រោមអាជ្ញាប័ណ្ណកាស៊ី ណូស្របច្បាប់ ។
ការបើកអាជីវកម្មផ្ទុយពីច្បាប់អនុញ្ញាតប្រជាពលរដ្ឋរស់នៅស្រុកមេមត់សូមអំពាវនាវដល់មន្រ្តីជំនាញដូចជា: ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គស្នង ការនគរបាលជាតិនៃក្រសួងមហាផ្ទៃនិងនាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្ម អគ្គស្នងការនគរបាលជាតិ គួរមានវិធានការបង្ក្រាបចៀសវាងកន្ទេលធំបន្លំដេកបង្កអោយពលរដ្ឋខ្មែរ វង្វេងនឹងល្បែងស៊ីសង ក្លាយ ជាជន រងគ្រោះបាត់បង់ទ្រព្យ សម្បត្តិ ជម្លោះក្រុមគ្រួសារ និងបង្កើតអោយមានបទ ល្មើសក្នុងសង្គមផ្ទុយពីភូមិ ឃុំ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាល និង ក្រសួងមហាផ្ទៃដាក់ចេញអោយអនុវត្តន៍ ។
កន្លងមកករណី នេះជំនាញពាក់ព័ន្ធបាន សាចទឹកដាក់គ្នា របៀបដោះសារក្នុងន័យគេចវេះមិនចាត់វិធានការបង្ក្រាប ហើយ ក៍មិនព្រមអនុវត្តច្បាប់ ក៏ទទួលបានការចោទប្រកាន់ពីមហា ជនថា ចិញ្ចឹមបទល្មើសតាម រយៈរត់ ការបិទមាត់មន្ត្រីមាន សមត្ថកិច្ចមួយចំនួនដែលប្រព្រឹត្តពុករលួយ ។
ដែលបញ្ហានេះលោក ជាម ចន្ទ័សោ ភ័ណ្ឌ អភិបាល ខេត្តត្បូងឃ្មុំ លោក ម៉ុន មាគ៌ា ស្នងការនគបាលខេត្តត្បូង ឃ្មុំនិងលោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជ អាវុធហត្ថខេត្តត្បូងឃ្មុំបើពិតមិនបានជាប់ពាក់ពន្ធ័នឹងផលប្រយោជន៍នោះទេ ? គួរតែចាត់វិធានការបង្ក្រាបល្បែង សុីសងក្នុងកាសុីណូគ្មានស្លាក យីហោ នៅច្រកដូង៧ដើមដែលស្ថិត នៅ ភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃុំ ដែលបើកចំហរអោយពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងគគ្រឹក គគ្រេងដោយសេរី ដែលផ្ទុយពីច្បាប់អនុញ្ញតិផងទាន៕មានត