ស្វាយរៀង៖ ប្រភពពីមន្ត្រីនៅច្រករបៀងព្រំដែនក្រសាំងជ្រំ បង្ហើបអោយដឹងថា ក្រុមឈ្មួញកំពុងសម្រុកនាំសត្វគោ ក្របី ចេញទៅស្រុកយួន បានយ៉ាងរលូន ប្រហែលជាបុគ្គលនោះ មានខ្នងបង្អែករឹងមាំនៅពីក្រោយ ទើបសមត្ថ កិច្ចពាក់ព័ន្ធប្រចាំការច្រករបៀងក្រសាំងជ្រំ ទើបបានមិនហ៊ានប៉ះពាល់ ទុកឲ្យពួកក្រុមឈ្មួញធ្វើអ្វីៗ តាមអំពើចិត្ត។
ប្រជាពលរដ្ឋរស់នៅភូមិកក្រ សាំងជ្រំ ឃុំគ្រួស ស្រុកស្វាយ ជ្រំ ខេត្តស្វាយរៀង បានបន្តអោយថា បច្ចុប្បន្នក្រុមឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូនសត្វគោ ក្របី ឆ្លងដែនទៅស្រុកយួនយ៉ាងពេញបន្ទុក ជាពិសេស សក្រុមឈ្មួញដឹកជញ្ជួនមកពីបណ្តាខេត្តនានាតាមប្រភេទរថយន្តធំៗ សន្តោងរុឺម៉កវែងៗចូលមកច្រករបៀងព្រំដែនក្រសាំងជ្រំនេះ នៅពេលយប់រំលងអាធាត្រ រក្សាទុកជិតនឹងខ្សែបន្ទាត់ព្រំដែន រងចាំក្រុមឈ្មួញយួន មកទទួល ចំណែក លោកស៊ិន វិសាល នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនក្រសាំងជ្រំ រក្សាភាពស្ងៀម ស្ងាត់ទុកអោយឈ្មួញធ្វើអ្វីៗតាមអំពើចិត្ត។
បើយោងតាមការបង្ហើបពីមន្ត្រីពាក់ព័ន្ធប្រចាំច្រកបានអោយដឹងថា ប្រសិនបើគ្មានការ ឃុបឃិត បើកដៃពីសំណាក់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធព្រមទាំងសមត្ថកិច្ចប្រចាំច្រក របៀងព្រំដែនក្រសាំងជ្រំ នោះទេ គឺក្រុមឈ្មួញទាំងនេះមិនអាចនាំ សត្វគោ ក្របី ទៅក្រៅ ប្រទេសបានឡើយ ប្រហែលជាក្រុមឈ្មួញបានបង់សួយសារជូនលោកនាយប៉ុស្តិ៍និងមន្រ្តីពាក់ព័ន្ធប្រចាំច្រកហើយទើបបានក្រុមឈ្មួញដឹកជញ្ជូនទៅស្រុកយួន យ៉ាងសុខសស្រួល មិនរំខានដល់សមត្ថកិច្ចប្រចាំច្រក។ ដោយឡែក លោក ស៊ិន វិសាល នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនក្រសាំងជ្រំ មានកិច្ចសហការស៊ីចង្វាក់ជាមួយលោក ប៉ែន ចាន់ ធី ប្រធាន បសុសត្វពេទ្យ ខេត្តស្វាយរៀង និងប្រធានកសិកម្មខេត្តស្វាយរៀង ជាអ្នកបើកភ្លើងខៀវ ទើបក្រុមឈ្មួញហ៊ាននាំសត្វគោក្របីតាមច្រកមួយនេះ។
ចំណែកឯលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មិនគួរមើលរំលងភាពអសកម្ម របស់លោកស៊ិន វិសាល នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនក្រសាំងជ្រំ តទៅទៀតនោះឡើយ។ បណ្តោយអោយមេឈ្មួញធំៗ នាំសត្វគោ ក្របី ឆ្លងដែនទៅលក់ស្រុកយួន យ៉ាងគគ្រឹកគគ្រេងគ្មានវិធានការ ទប់ស្កាត់និងបង្ក្រាបពីសមត្ថកិច្ចជជំនាញពាក់ព័ន្ធច្រករបៀងព្រំដែនក្រសាំងជ្រំអោយមានប្រសិទ្ធភាពនោះទេ។ ហេតុនេះហើយសូមលោក ប៉ែន ចាន់ធី ប្រធានពេទ្យសត្វខេត្តស្វាយរៀង និងប្រធានមន្ទីរកសិកម្ម ខេត្តស្វាយរៀង ពិនិត្យឡេីងវិញជាបន្ទាន់ភាពមិនប្រ ក្រតីពុករលួយទៅលេីបក្សពួកឈ្មួញនាំសត្វគោ ក្របី ទៅស្រុកយួនពីមួយថ្ងៃទៅមួយថ្ងៃ យ៉ាងគំហុក គ្មានអាជ្ញាធរពាក់ពន្ធ័ក្នុងមូលដ្ឋាននិងសមត្ថកិច្ចច្រករបៀងព្រំដែនក្រសាំងជ្រំ ចាត់វិធានការទប់ស្កាត់នោះទេ នាំគ្នាសម្ងំទទួលប្រយោជន៍ ជាថ្នូរមិនបង្រ្កាប។
ប្រជាពលរដ្ឋរស់នៅក្នុងមូល ដ្ឋានខាងលើសូមអំពាវនាវដល់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើបឡើងកាន់តំណែងថ្មី សូមមេត្តាចាត់មន្ត្រីសមត្ថកិច្ចជំនាញពាក់ពន្ធ័ក្រោមឱវាទក្នុងខេត្តស្វាយ រៀង ចុះពិនិត្យក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនសត្វគោ ក្របី ឆ្លងដែនយកទៅលក់ស្រុកយួន យ៉ាងរលូន ដោយមិនខ្វល់ពីមហាជនការរិះគន់អ្វីទាំងអស់។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក សុិន វិសាល នាយប៉ុស្តិ៍នគរបាលច្រករបៀងព្រំដែនក្រសាំងជ្រំនិងលោក ប៉ែន ចាន់ធី ប្រធានពេទ្យសត្វខេត្តស្វាយរៀងនិងជាប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្វាយ រៀងនិងមន្រ្តីជំនាញពាក់ព័ន្ធប្រចាំច្រក រាល់ម៉ោងធ្វើការ៕មានត