ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក​ អន ស៊ី​នួន​ មេសាខាគយ និងរដ្ឋាករខេត្តកណ្តាល​រងនូវការរិះគន់ឃុបឃិតឲ្យឈ្មួញធំៗដឹកជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ពីប្រទេសវៀតណាមតាមរបៀបអំពើពុករលួយ.!

ខេត្តកណ្តាល៖ ការអនុវត្តអភិក្រមទី៥នេះ  ដែលជាអភិក្រម  “វះកាត់” គឺ​កម្ចាត់ និង បោសសំអាតអំពើពុក រលួយត្រូវបាន សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជារឿយៗក្រោយរាជរដ្ឋាភិបាលនីតិកាលទី៦ ត្រូវបានបង្កើតឡើ​ង។ ប៉ុន្តែមន្ត្រីគ្រាប់ល្ពៅមួយចំនួន មិនយក​ត្រចៀកស្តាប់និងកែ ខ្លួនទាល់ តែសោះ នៅតែប​ន្តទម្លាប់អាក្រក់ព្រោះ ផលប្រយោជន៍ តាមរយ:​ការប្រព្រឹត្តអំពើពុករលួយ យ៉ាង​ចាក់ស្រេះមិនចេះ ​ស្កប់ស្កល់នោះឡើយ។​

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា  ក្រោយ​ពី​លោក អន ស៊ីនួន ទទួលបានតំណែងជា​ប្រធា​ន​សាខាគយ​និងរដ្ឋាករ​  ខេត្តកណ្ដាលគឺ​លោក អន ស៊ី នួន កំពុង​អនុវត្តន៍សេដ្ឋកិច្ចហោប៉ៅខ្លួនដើរតាម​គន្លងចាស់​របស់លោក  វ៉ូ វណ្ណា អតីត​ ប្រធាន​សាខាគ​យ​ខេត្តកណ្ដាលដើម្បី​ប្រមូល​លុយ​យ៉ាង​សុខ​ស្រួល ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវ ជាតិ​លេខ​១  ផ្លូវជាតិ​លេខ​២  ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤  ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​៦និងផ្លូវជាតិផ្សេងៗ​ទៀត​ ចូលមក​រាជធានី​ភ្នំពេញ គឺជា​ប្រភព​ចំ​ណូល​របស់ លោក អន ស៊ីនួន តែ​ម្តង​។  ជាក់ស្តែ​ង​ប្រធាន​សាខាគយ​ខេត្តកណ្តា​លគឺ​លោក អន ស៊ីនួន មិនដែល​ចាត់វិធាន ការ​បង្ក្រាប​ក្រុម​ឈ្មួ​ញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំ​និញ​បង់ពន្ធ​មិន​គ្រប់  ឬ​ទំនិញ​ខុសច្បាប់​នោះទេ?  គេ​ឃើញ​មាន​តែការ​សម្របសម្រួល​ឲ្យ​ឈ្មួញ​ទាំ​ង នោះ​ដឹកទំ​និញ​ទៅដល់​គោល ដៅ​ប្រកប ដោយ​សុវត្ថិភាព ​ដូចជា​នៅ​ច្រក​ជ្រៃ​ធំ ក្នុងស្រុកកោះធំ  ខេត្តកណ្តាល​និង​ច្រក​ផ្សេងៗទៀត ក្រុម​ឈ្មួញ​អាច​នាំចូល​ទំ​និញគេច​ពន្ធ ​និង​ទំនិញ​បង់ពន្ធ​មិ​ន​គ្រប់យ៉ាងរ​លូន​ដូច​កា​លជំនាន់​លោក  វ៉ូ វណ្ណា នៅ​ធ្វើជា​មេសាខា គយខេត្តកណ្ដាលយ៉ាងដូច្នោះ​ផងដែរ​។

​ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តកណ្ដាលបាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​ធំៗ ​ដែល​ដឹកជញ្ជូន​ទំនិញគេចព​ន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់  និង​ទំនិញ​ខុសច្បាប់​ឆ្លង កាត់​ផ្លូវជាតិ​នានា​ចូលទៅ ​រាជធានី​ភ្នំពេញ គឺ​សុទ្ធ​តែមាន​ទំនាក់ទំនង​ ជិតស្និទ្ធ​ជាមួយ​លោក  អន ស៊ីនួន ដើម្បី​សម្រួ លដល់​អាជីវករបស់​ពួ​កគេ​។ជាង​នេះ​ទៅ ទៀត​លោក អន ស៊ីនួន  បាន​បើកដៃ​ឲ្យ​ក្រុម មន្ត្រី​គយ​ចល័ត​ក្នុង​ខេត្តកណ្ដាល គៀប​យកលុយ​ពី​ក្រុម ​ឈ្មួញ​និង​ក្រុម​អា​ជីករ​ដឹក​ជញ្ជូនទំនិញ​ឆ្លងកាត់​ផ្លូវ ជាតិ​ជាច្រើន​ ខ្សែ​ក្នុង​ខេ​ត្តកណ្ដាលស្រេច​តែ​អំពើ​ចិត្ត​ បើទោះបី​ឈ្មួញ​ខ្លះ​ដឹក ជញ្ជូន​ទំនិញ​បង់ពន្ធ​ត្រឹម ត្រូវ​នៅ​ច្រកព្រំ​ដែន​រួចហើយ​ក៏ដោយ​។

ប្រភពពីមន្ត្រីដដែលបន្តថា​ លោក អន ស៊ី នួន  មិន​ចាត់វិធាន​ការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ គេចពន្ធ និង​ទំនិញ​បង់ពន្ធ​ មិន​គ្រប់​ឆ្លងកាត់ខេត្តកណ្តា​ល នោះទេ​។ ផ្ទុយទៅវិញ​លោក អន ស៊ីនួន ទំ​នងជា​ចំណាយ​ដើមទុន​យ៉ាង ច្រើន​ក្នុងការ​ទទួ​លបាន​តំ ណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្តា​លទើប​ខំប្រឹង​ស្រង់ដើម​ប្រមូលលុយតាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភពខ្លះបានបង្ហើបឲ្យដឹងទៀតថា​  លោក អន ស៊ីនួន កំពុង​ត្រូវប៉ាន់ នឹងការប្រមូល លុយបង់ខែពី​មេ​ឈ្មួញ សុខ ថៃ ដឹកជ​ញ្ជូន​ទំនិញគេចពន្ធនិង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ប្រទេសវៀតណាម តាម​ច្រក​ទ្វេរ​ភាគី​បាក់ដៃ  ស្រុក​អង្គរបុរី ខេត្តតាកែវ  និង​ដឹកជញ្ជូន ​ទំនិញ​ចូល ​តាម​ច្រកទ្វារ​អន្តរជាតិ​ជ្រៃ​ធំ ស្រុក​កោះធំ  ខេត្តកណ្ដាល មក​ស្តុក​ទុក​ក្នុង​ឃ្លាំង ​នៅ​ក្រុង​តាខ្មៅ យ៉ាង​រលូន​ដែលគេដាក់កា​រ សង្ស័យថា ប្រសិនបើ​គ្មាន​ការឃុបឃិត ​ជា​ប្រព័​ន្ធ​ទេនោះ គឺ​មេ​ឈ្មួញ សុខ ថៃ  មិនអាច​ដឹកជញ្ជូ​ន​ទំនិញ គេចពន្ធ​ពី​ប្រទេស វៀត ណាមចូលមក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ជា​ច្រើន​កន្លែង​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ស្រេច ​តែ​អំពើ​ចិត្ត​ របស់ខ្លួន​បានឡើយ​។

បើតាម​ប្រភពបង្ហើប​ពី​មន្ដ្រីគយកូចតាចមួយចំនួននៅ​ក្នុងខេត្តកណ្ដាលនិងក្រុមឈ្មួញ​មួយចំនួន​បាន​ឲ្យ​ដឹងថា  រាល់​ទំនិញគេចពន្ធ​គឺ​មេ​ឈ្មួញ សុខ ថៃ ទទួល​ដឹក​តែ​ទំនិញ​ដែល​ឆ្លងដែន​ចូល​ដី​ខ្មែរ​រួចហើយ ចំណែក​ទំនិញ​នៅក្នុង​ទទឹកដីវៀតណា​មវិញ​មាន​ជនជាតិ​វៀត ណាមម្នាក់​ឈ្មោះ យ៉ាំង ជា​អ្នករត់​ការចាត់ចែង​ ហើយ​ឈ្មួញ​ដែល​ស្និទ្ធ​នឹ​ង​ មេ​ឈ្មួញ  សុខ ថៃ បាន​ឲ្យ​ដដឹងទៀតថា មន្ត្រី​គយ​ធំៗ​ក្នុង​ខេត្តតាកែវ និង​ប្រធានសាខា គយខេត្តកណ្ដាលលោក  អន ស៊ីនួន គឺសម្ងំ​ស្ងៀម​ស្ងាត់​ចាំ តែ​ទទួល ផល​ប្រយោជន៍ ​ពី​មេ​ឈ្មួញ សុខ ថៃ យ៉ាង​សុខ​ស្រួល​ហើយ ​បណ្ដោ យ​ឲ្យ​មេ​ឈ្មួញ សុខ ថៃ ធ្វើអ្វីៗតាមអំពើចិត្តបា​ន​ក៏ ដោយសារ​លោក អន សុីនួន មានខ្នងបង្អែ​ករឹងមាំ នៅក្នុងអគ្គនាយកដ្ឋា​នគយនិងរដ្ធាករក​ម្ពុជា ទើបមិនញញើតក្នុងការប្រព្រឹត្តអំពើពុករ​លួយហើយកំពុង​ធ្វើអ្វីៗស្រេច តែចិត្តរបស់ខ្លួនដោយភាព​រលូនបំផុត ។​
ប្រភពពីមន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងក្រុង​តា​ខ្មៅ បាន​ឲ្យ​ដឹងថា  លោក អន សុីនួន មិនដែ​ល​មានការទប់ ស្កាត់ទំនិញបានម្តងណា​ឡើយដែល​មេ​ឈ្មួញ សុខ ថៃ នាំចូល​ទំនិញពី​ប្រទេសវៀត​ណាមត្រូវបាន​ដឹកជញ្ជូន​មក​ស្តុក​ទុក​នៅ​២​ទីតាំ​ង​ផ្សេងគ្នា គឺ​មួយកន្លែង​នៅផ្ទះ​លេខ​០៤៨ ផ្លូវ​លេខ​២១ សង្កាត់​តាខ្មៅក្រុង​តាខ្មៅ និងរាជ​ធា​នីភ្នំពេញ ហើយ​ឃ្លាំង​មួយកន្លែង​ទៀត​នៅតាម​ផ្លូវ​លេខ​២១​បេ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ គឺសុទ្ធតែជាឃ្លាំងដែលលោក អន ស៊ីនួន ឃុបឃិតជា មួយមេ​ឈ្មួញ សុខ ថៃ ទើប​មេឈ្មួញ​រូបនេះ​តែង​ដឹកជញ្ជូន​ទំនិញ គេចពន្ធ​ពី​ព្រំដែន​ខ្មែរ​-​វៀតណាម នៅ​ច្រក​បាក់ដៃ ស្រុក​អង្គរបុរី ខេត្តតាកែវ និង​ច្រកទ្វារ​រ​អន្តរជាតិ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្ដាល​ ព្រោះ​តែមាន​ការប្រ​ព្រឹត្តអំពើពុករលួយ​ជា​ប្រព័ន្ធ​ពី​មន្ត្រី​គយយ៉ាងសុ​ខស្រួលដោយគ្មានការរំខានសមត្ថកិច្ចពាក់ព័ន្ធណាឡើយ​។​ពាក់ព័ន្ធបញ្ហាខាងលើ​នេះ ក៏មានការអំពាវនាវដល់​លោ​កបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូច ជា​​ លោក  គុណ ញឹម អគ្គនាយ​ក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជានិងជាពិសេសលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ​មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោ​ក អន ស៊ីនួន ប្រធាន​សាខា គយ​ខេត្តកណ្ដាល ធ្វើ​អ្វីៗ​តាមអំពើចិត្តតទៅ ទៀតនោះទេ​។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក អន សុីនួន ប្រធានសាខា គយនិងរដ្ឋាករខេត្តកណ្ដាល និងមន្រ្តីជំនាញស្ថាប័នពាក់ព័ន្ធ រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!