ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ក្រុមហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ចាប់ផ្តើមពង្រាយកម្មករឲ្យចូលកាប់បំផ្លាញព្រៃឡង់ក្នុងខេត្តព្រះ វិហារយ៉ាងពេញបន្ទុក មន្រ្តីសមត្ថកិច្ចជំនាញពាក់ព័ន្ធនាំគ្នារក្សាភាពស្ងៀមស្ងាត់.!

ព្រះវិហារ៖ សកម្មជនព្រៃឈើនិងបណ្តាញ សហគមន៍ព្រៃឡង់ បានរកឃើញថា ក្រុម ហ៊ុន(PNT co.,ltd)របស់ឧកញ៉ា ឡេង ឬទ្ធី ដែលមានទីតាំងស្ថិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ បាននិងកំពុងសម្រុកពង្រាយហ្វូងកម្មករជាច្រើនក្រុម ចូលទៅកាប់ឈើក្នុងតំបន់ស្នូលនៃព្រៃឡង់ ជាច្រើនទីតាំង ហើយដឹកចូលក្នុងបរិវេណក្រុមហ៊ុន ហើយបំលែងជាឈើស្រប ច្បាប់ ក្រោមការឃុបឃិតពីមន្ត្រីជំនាញពាក់ព័ន្ធ យ៉ាងរលូន?។

បើតាមរបាយការពីបណ្តញសហគមន៍ព្រៃ ឡង់បានបញ្ជាក់ថា ចាប់ពីថ្ងៃទីមិនាឆ្នាំ2023 នេះ ក្រុមសកម្មជនព្រៃឈើ និងបណ្តាញ សហគមន៍ព្រៃឡង់ បានឆ្មក់ធ្វើសកម្មភាពចុះល្បាតព្រៃ ប្រទះ ឃើញហ្វូងកម្មករជាច្រើនក្រុមកំពុងសម្រុកកាប់និងអារច្រៀកឈើ ជាប្រភេទឈើឡាំង និងប្រភេទឈើគ្រឿងផ្ទះ ជាច្រើនទីតាំងរួមមានៈ ចំណុច បុស្សរាំង, ជ្រាប់ក្បាលដំរី, ស្រែកណ្ដាល, អូរអាចម៍ ដែក, ភូមិចាស់, ភ្នំចោទ, ប្រាសាទគោល, ព្រៃស្រឡៅ, និងចំណុចស្រែតាង៉ុត។ ឈើទាំងនោះត្រូវបានក្រុមជនល្មើសដឹកចូលទៅលក់ឲ្យក្រុមហ៊ុន(PNT co.,ltd) ហើយបំលែងជាឈើស្រប ច្បាប់ ដឹកតាមរថយន្តយី ឌុប ទៅលក់នៅទីក្រុងភ្នំពេញ និងមួយចំនួនទៀតចែកចាយតាមដេប៉ូឈើនានាក្នុងប្រទេសកម្ពុជា។

សមាជិកបណ្តាញសហគមន៍ព្រៃឡង់ បានប្រាប់សារព័ត៌មានតាមឲ្យដឹងថា ក្នុងខែមិនានេះសកម្មភាពចុះល្បាតព្រៃឡង់ ក្រុមការងាររបស់លោកបានរកឃើញក្រុមអ្នកកាប់បំផ្លាញព្រៃឈើជាច្រើនក្រុម បោះជំរំលួចកាប់ឈើនិងអាច្រៀកឈើជាច្រើនទីតាំងដូចរបាយការណ៍ខាងលើ។ លោក នបន្តថា លោកបានសាកសួរក្រុមអ្នកកាប់ឈើទាំងនោះ ដោយពួកគេអះអាងថា ដឹកយកទៅលក់ឲ្យក្រុមហ៊ុនPNTរបស់ឧកញ៉ា ឡេង ឬទ្ធី។ ក្នុងសកម្មភាពចុះល្បាតនេះលោក បន្ថែមថា បណ្តាញសហគមន៍ព្រៃឡង់ ប្រទះឃើញក្រុមអ្នកកាប់ឈើ បានប្រើប្រាស់គោយន្តកន្ត្រៃយ៍ជាច្រើនគ្រឿង ជាមធ្យោបាយ ដឹកជញ្ជូនឈើចេញពីព្រៃឡង់យ៉ាងសកម្ម ចូលទៅលក់ឲ្យក្រុមហ៊ុនPNT ហើយខាងក្រុមហ៊ុនបានប្រើប្រាស់រថយន្តប្រភេទអារ៉េវប៉ាកុងជាច្រើនគ្រឿងសម្រាប់ដឹកជញ្ញូនឈើដែលគេប្រមូលទិញបាន ចូលទៅក្នុងតំបន់ រោងចក្រកែច្នៃឈើ ហើយបំលែងឈើខុសច្បាប់ទាំងនោះ ជាឈើស្របច្បាប់។ លោកបន្តថា ឈើជាច្រើនប្រភេទដែលជនល្មើសកាប់អារច្រៀក ដឹកជញ្ជូនចេញពីព្រៃឡង់ ភាគច្រើនមុខកាត់ធំៗ ចាប់ពី ០,៤០ម៉ែត្រ ដល់១,១០ម៉ែត្រ ជាប្រភេទដើមឈើទាល ស្រឡៅ ពពេល គគី ត្រាច ដួងចែម ផ្ដៀក លំបោរ ស្ទៀងជាដើម។
លោក លើកឡើងថា ការកាប់បំផ្លាញព្រៃឡងក្នុងតំបន់ស្នូល គឺជនល្មើសទំនងបានគប់គិតជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសមន្ត្រីបរិស្ថាន ដែលមានកត្វកិច្ចសំខាន់ជាងគេក្នុងការការពារនិងអភិរក្សព្រៃឡង់នេះតែម្តង។លោកបន្តថា បច្ចុប្បន្នក្រុមសកម្មជនព្រៃឈើក៏ដូចជា ក្រុមបណ្តាញសហគ មន៍ព្រៃឡង់ដែលជាអ្នកស្រឡា ញ់ធនធានធម្មជាតិ មានលំបាកក្នុងការសហការជាមួយមន្ត្រីអនុរក្សបរិស្ថាន អ្នកខ្លះត្រូវបានរងការធ្វើទុក្ខបុកម្នេញ ត្រូវគេចាប់ខ្លួនបញ្ជូនទៅតុលាការក៏មានហូរហែ ជាពិសេសត្រូវបានមន្ត្រីក្រសួងបរិស្ថានចោទប្រកាន់ថា ជាក្រុមឧទ្ទាមថែមទៀតផង។បឋម

Filed in: សង្គម

Recent Posts

Bookmark and Promote!