ភ្នំពេញ ៖ ល្បែងសុីសងហ្គេមបាញ់ត្រី និងល្បែងស៊ីសងជា ច្រើនប្រភេទទៀតក្រោយ ពីអាជ្ញាធរបង្រ្កាបបានមួយចំអិន កំពឺស បច្ចុប្បន្នបើកដំណើរការលេងវិញហើយ!ល្បែងនេះមានទីតាំងស្ថិតនៅក្នុងផ្សារទំនើប សុីធីម៉លជាន់ទី២ជាប់នឹងរបងពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលស្ថិតនៅក្នុងសង្កាត់វាល វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលចាប់ផ្ដើមបើកដំណើរការលេងល្បែងឡើងវិញហើយក្រោយពីអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌ ៧មករា ធ្វើការបង្រ្កាបនោះ។ មិនទាន់បានប៉ុន្មានស្រាប់តែបើកដំណើរការលេងល្បែងហ្គេមបាញ់ត្រីនិងល្បែងជា ច្រើនប្រភេទទៀតឡើងវិញយ៉ាងរលូន។ កន្លែងបើកល្បែងសុី សងហ្គេមបាញ់ត្រីនិងល្បែងច្រើនប្រភេទទៀតនៅទល់មុខអគារនៃសាលាដំបូង រាជ ធានីភ្នំពេញ សបញ្ជាក់បង្ហាញពីការអស់ជំនឿរបស់ពលរដ្ឋទៅលើអាជ្ញាធរពាក់ព័ន្ធខណ្ឌដែលបង្ក្រាបល្បែងហាក់ ដូចគោះទឹកដើម្បីបង្អើលត្រីចូលស៊ង ខណៈល្បែងសុី សងហ្គេមបាញ់ត្រីនិងល្បែងជាច្រើនប្រភេទទៀតកំពុងមានសមត្ថភាពបង្អួតភ្ញៀវជាតិនិងអន្តរជាតិនិងពង្វក់ក្មេង.ចាស់ស្រី.ប្រុសដែល ញៀនបានចូលទៅរកល្បែងសុីសងនៅក្នុងផ្សារទំនើបស៊ីធីម៉លនេះឯង។
គួររំលឹកផងដែរថាកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់ អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែអនុវត្តច្បាប់បង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេសអោយមានប្រសិទ្ធភាព។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដាច់ណាត់អោយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានស្រុក.ក្រុង.ខេត្តណាមិនហ៊ានទប់ស្កាត់និងបង្រ្កាត់!ទីតាំងបទល្មើសល្បែង ស៊ីសងខុសច្បាប់នៅក្នុងមូល ដ្ឋានរបស់ខ្លួននោះទេ?អាជ្ញាធរសមត្ថកិច្ចទាំងនោះនឹងមានបញ្ហាប្រឈមបាត់បង់ពីរតំណែងទៀតផង។ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានខណ្ឌ៧មករា បណ្តោយអោយមានល្បែង សុីសងហ្គេមបាញ់ត្រីនិងល្បែងជាច្រើនប្រភេទទៀតបើកលេងយ៉ាងគគ្រឹក គគ្រេងក្នុងមូលដ្ឋានខ្លួនគ្រប់ គ្រងមិនធ្វើការបង្រ្កាអោយស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងម ហាផ្ទៃ ។អាជីវករលក់ដូរនៅក្នុងផ្សារទំនើប សុីធីម៉លក៍ប្រជាពលរដ្ឋមានការព្រួយ បារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្មចោរ លួច.ចោរឆក់.ចោរប្លន់. ចោរគាស់តូប.ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារដើមចមកើតចេញពីល្បែងសុី សងនេះឯង។
អាជីវករក៍ដូចប្រជាពលរដ្ឋសូមអំពាវនាវដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស ថេតស្នងការនគរបាលរាជធានីភ្នំពេញសូមចាត់មន្ត្រីក្រោមឱវាទចុះពិនិត្យនិងចាត់វិធាន ការបង្រ្កាបទីតាំងបទល្មើសល្បែងស៊ីសងហ្គេមបាញ់ត្រីនិងល្បែងស៊ីសងជាច្រើនប្រភេទខុសច្បាប់នៅក្នុងផ្សារទំនើប សុីធីម៉លជាន់ទី២នេះផងដើម្បីអនុវត្តន៍ច្បាប់តាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា៕មានត